ជីវិតកម្សាន្ដ
តារាសម្ដែងកូរ៉េខាងត្បូង២រូប មរណភាពក្នុងខែតែមួយ និងមានអាយុខ្ទង់៣០ដូចគ្នា
យោងតាមរបាយការណ៍ផ្តាច់មុខដោយប្រព័ន្ធផ្សព្វផ្សាយ Xports News បានឲ្យដឹងថា Song Jae Rim ត្រូវបានគេប្រទះឃើញស្លាប់កាលពីរសៀលថ្ងៃទី១២ ខែវិច្ឆិកា ក្នុងអាយុ ៣៩ឆ្នាំ។ រំលងមិនបានមួយខែស្រួលផង ស្រាប់តែទទួលដំណឹងមួយទៀតថា តារាសម្តែង Park Min-jae ត្រូវគេប្រទះឃើញស្លាប់ដោយសារគាំងបេះដូងភ្លាមៗកាលពីថ្ងៃទី ២៩ ខែវិច្ឆិកា ក្នុងអាយុ៣២ឆ្នាំ នៅពេលដែលលោកកំពុងស្ថិតនៅឯប្រទេសចិន។
មរណភាពរបស់ Song Jae-rim បានបន្សល់ទុកសំបុត្រអត្តឃាត២ទំព័រនៅកន្លែងកើតហេតុ។ នៅពេលនោះ មានសេចក្តីរាយការណ៍ថា មិត្តភ័ក្តិដែលណាត់ជួបអាហារថ្ងៃត្រង់បានទៅលេងផ្ទះរបស់លោក ប៉ុន្តែបែរជាប្រទះឃើញដេកស្លាប់ ទើបរាយការណ៍ទៅប៉ូលិសភ្លាមៗ។ ក្រោយមក សពរបស់តារាប្រុស ត្រូវគេរៀបចំធ្វើជាលក្ខណៈឯកជនតាមសំណូមពររបស់គ្រួសារសព។
ក្នុងស្ថានភាពដែលភាពច្របូកច្របល់និងមិនទាន់រលត់ ដំណឹងមរណភាពរបស់តារាសម្តែង Park Min-jae កាន់តែតក់ស្លុតទ្វេរមុន ហើយឧស្សាហកម្មកម្សាន្តកូរ៉េក៏ធ្លាក់ចូលទៅក្នុងភាពសោកសៅម្តងទៀត ដោយមិនបានត្រៀមចិត្តរួចរាល់។ ដោយសារតែមរណភាពរបស់លោក គឺជាការរំឮកយ៉ាងច្បាស់ពីភាពមិនអាចទាយទុកជាមុនបាននៃជីវិតនិងភាពផុយស្រួយនៃសុខភាព។
យោងតាមរបាយការណ៍របស់សារព័ត៌មានដដែល Park Min-jae បានស្លាប់ដោយសារគាំងបេះដូងភ្លាមៗ នៅក្នុងប្រទេសចិន។ តាមរយៈគណនីរបស់តារាសម្ដែងប្រុសដែលកាន់ដោយបងប្រុស Park Min-jae បានបង្ហោះសារដ៏សោកសៅ ដោយសរសេរថា «ប្អូនប្រុសជាទីស្រលាញ់ សូមសម្រាកឲ្យបានសុខស្រួលហើយ សង្ឃឹមថានឹងមានមនុស្សដែលចងចាំប្អូនជារៀងរហូត»។ ផ្ទះបុណ្យសពត្រូវបានគេរៀបចំនៅបន្ទប់ទី៩ នៃសាលពិធីបុណ្យសពរបស់មន្ទីរពេទ្យសាកលវិទ្យាល័យជាតិសេអ៊ូល។
ដ្បិតថាយ៉ាងនេះក្ដី ទទួលមរណភាពភ្លាមៗរបស់តារាសម្ដែងប្រុសទាំង២ដួងប្រចាំប្រទេសកូរ៉េខាងត្បូង បានធ្វើឲ្យវិស័យសិល្បៈ និងអ្នកគាំទ្ររបស់ពួកគេភ្ញាក់ផ្អើល និងមានការសោកស្ដាយជាពន់ពេក។ អ្វីដែលកាន់តែសោកសៅបំផុតនោះគឺតារាប្រុសកើតនៅឆ្នាំ ១៩៨៥ Song Jae-rim មានសកម្មភាពសម្ដែងនិងសិល្បៈប្រហែលមួយទសវត្សរ៍ក្នុងពិភព showbiz កូរ៉េ ជាមួយនឹងចរិតរួសរាយរាក់ទាក់ មានប្រជាប្រិយភាពពីសំណាក់អ្នកសិល្បៈល្បីៗជាច្រើន។
ដោយឡែក ងាកមកកាន់តារាប្រុស Park Min-jae ថ្វីដ្បិតតែអាជីពសម្ដែងមានរយៈពេលខ្លីពិតមែន ប៉ុន្តែលោកបានរួមចំណែកយ៉ាងសំខាន់ក្នុងរឿងភាគល្បីៗមួយចំនួន។ ការសម្តែងរបស់លោកនៅក្នុង Little Women (២០២២), True to Love (២០២៣) និង The Korea-Khitan War (២០២៣) បង្ហាញពីទេពកោសល្យនិងភាពប៉ិនប្រសប់របស់គាត់ក្នុងនាមជាតារាសម្តែង។ តួនាទីចុងក្រោយរបស់គាត់គឺនៅក្នុងរឿង Web Drama Snap and Spark ដែលពង្រឹងឋានៈរបស់គាត់ជាតារាដែលកំពុងរះក្នុងឧស្សាហកម្មនេះ៕


អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖ព្រឹត្តិការណ៍កម្សាន្តនិងពិធីបុណ្យធំៗកំពុងស្ថិតក្នុងវិបត្តិ ក្រោយការប្រកាសច្បាប់អាជ្ញាសឹកភ្លាមៗ

-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពលរដ្ឋថៃ នៅជាប់ព្រំដែនមីយ៉ាន់ម៉ា កំពុងត្រៀមខ្លួនសម្រាប់ភាពអាសន្ន
-
ព័ត៌មានជាតិ១០ ម៉ោង ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
បច្ចេកវិទ្យា៤ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ
-
សន្តិសុខសង្គម១២ ម៉ោង ago
ជនមិនស្គាល់មុខ លីបារី ១០៥ សុង ឆ្លងកាត់ច្រកអន្តរជាតិភ្នំដី ត្រូវកម្លាំងគយចាប់បាន