ព័ត៌មានជាតិ
ពេលកម្មករជួបគ្រោះថ្នាក់ការងារ ថៅកែត្រូវបញ្ជូនរបាយការណ៍មក ប.ស.ស យ៉ាងយូរ ៤៨ ម៉ោង
បេឡាជាតិសន្តិសុខសង្គម(ប.ស.ស) បានឱ្យដឹងថា នៅពេលមានកម្មករ-និយោជិត ជាសមាជិក ប.ស.ស ជួបគ្រោះថ្នាក់ការងារ ថៅកែ ម្ចាស់សហគ្រាស គ្រឹះស្ថាន ឬ អ្នកតំណាងជនរងគ្រោះ ត្រូវបញ្ជូនរបាយការណ៍ហានិភ័យការងារ និងឯកសារពាក់ព័ន្ធមក ប.ស.ស ក្នុងរយៈពេលយ៉ាងយូរ ៤៨ ម៉ោង ដើម្បីជួយសម្របសម្រួលជនរងគ្រោះទៅកាន់មន្ទីរពេទ្យ។

ប.ស.ស បានបន្តថា ដើម្បីចៀសវាងការបាត់បង់អត្ថប្រយោជន៍របបសន្តិសុខសង្គមផ្នែកហានិភ័យការងារ នៅពេលមានកម្មករ-និយោជិត ជាសមាជិក ប.ស.ស ជួបគ្រោះថ្នាក់ការងារ ថៅកែ ម្ចាស់សហគ្រាស គ្រឹះស្ថាន ឬ អ្នកតំណាងជនរងគ្រោះ ត្រូវជូនដំណឹងមក ប.ស.ស តាមរយៈលេខ ១២៩៧ ឬ ១២៨៦ ដើម្បីជួយសម្របសម្រួលជនរងគ្រោះទៅកាន់មន្ទីរពេទ្យ។ ត្រូវបញ្ជូនរបាយការណ៍ហានិភ័យការងារ និងឯកសារពាក់ព័ន្ធមក ប.ស.ស ក្នុងរយៈពេលយ៉ាងយូរ ៤៨ ម៉ោង នៃថ្ងៃធ្វើការ បន្ទាប់ពី កម្មករ-និយោជិត ទទួលរងហានិភ័យការងារ តាមរយៈអ៊ីមែល ៖ [email protected] ឬ យកមកដាក់ផ្ទាល់នៅទីស្នាក់ការ ប.ស.ស ដែលនៅជិតបំផុត។

ប.ស.ស បានបញ្ជាក់ថា ដើម្បីទទួលបានសេវាស្ដារនីតិសម្បទាផ្នែកវេជ្ជសាស្ត្រ សមាជិក ប.ស.ស ត្រូវបំពេញលក្ខខណ្ឌដូចខាងក្រោមដូចជា មានប័ណ្ណសមាជិក ប.ស.ស មានសុពលភាព បានទទួលរងគ្រោះថ្នាក់ ឬ ជំងឺក្រៅពីហានិភ័យការងារអំឡុងពេលប័ណ្ណសមាជិក ប.ស.ស មានសុពលភាព បង្ហាញខ្លួនចំពោះមុខមន្ត្រីជំនាញរបស់ ប.ស.ស ដើម្បីពិនិត្យ វាយតម្លៃ និងតម្រង់ទិសការផ្តល់សេវា។
ផ្តល់សេវាស្តារនីតិសម្បទាផ្នែកវេជ្ជសាស្ត្រ ត្រូវផ្តល់ដោយមូលដ្ឋានសុខាភិបាលជាដៃគូ ប.ស.ស សម្រាប់គាំទ្រ អំឡុងពេលផ្តល់សេវាព្យាបាល និងថែទាំវេជ្ជសាស្ត្រ លើកលែងតែមានការស្នើសុំរបស់សាមីជនក្នុងការប្រើប្រាស់ សេវាស្តារនីតិសម្បទានៅតាមអង្គភាពផ្តល់សេវាស្តារនីតិសម្បទាផ្សេងទៀតស្របតាមការកំណត់របស់ ប.ស.ស។
សមាជិក ប.ស.ស ត្រូវដាក់ពាក្យស្នើសុំជាលាយលក្ខណ៍អក្សរមក ប.ស.ស ដើម្បីប្រើប្រាស់សេវាស្ដារនីតិសម្បទា ដោយមានភ្ជាប់មកជាមួយនូវវេជ្ជបញ្ជារបស់មូលដ្ឋានសុខាភិបាលជាដៃគូ ប.ស.ស ឬ ទម្រង់វាយតម្លៃ តម្រូវការសេវាស្តារនីតិសម្បទាពីអង្គភាពផ្តល់សេវាស្តារនីតិសម្បទាផ្សេងទៀត។
ការស្នើសុំនេះ ត្រូវធ្វើឡើងដោយសាមីជនផ្ទាល់ ឬ អ្នកតំណាង ក្នុងករណីស្ថានភាពរបួស ឬ ពិការភាពរបស់សមាជិក ប.ស.ស មានសភាពធ្ងន់ធ្ងរ៕
អត្ថបទ ៖ សំអឿន
-
កីឡា៨ ម៉ោង agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច១ សប្តាហ៍ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៦ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៦ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ


