Connect with us

ជីវិតកម្សាន្ដ

Zhou Jie ត្រូវ​គេ​រិះ​គន់​ថា ​មិន​​ចូលរួម​រំលែក​ទុក្ខ​អ្នកនិពន្ធរឿង «ព្រះនាង​យេយេ» មុនលាចាកលោក

បានផុស

នៅ

តារាសម្ដែង Zhou Jie ត្រូវ​​អ្នក​រិះគន់​ភាពយន្ត​រិះគន់​ថា ​មិន​បាន​បង្ហោះ​សារ​គោរព​លោកស្រី Chiung Yao។ កន្លង​មក​តួ​សម្តែង​រឿង My Fair Princess សុទ្ធ​តែ​បាន​សម្តែង​ការ​ចូលរួម​រំលែក​ទុក្ខ​ដល់​អ្នក​និពន្ធ​ដែល​បាន​លាចាក​លោក​នេះ សូម្បី​តែ​ Zhao Wei ក៏​បាន​ចែក​រំលែក ​ក្រោយ​បាត់​ខ្លួន​អស់​៣​ឆ្នាំ​លើបណ្តាញ​សង្គមក៏ដោយ។

អ្នកនិពន្ធស្រី Chiung Yao ដែលជាអ្នកនិពន្ធ My Fair Princess ឬព្រះនាងយេយេ ត្រូវបានគេបញ្ជាក់ថា បានធ្វើអត្តឃាតកាលពីរសៀលថ្ងៃទី ៤ ខែធ្នូ នៅផ្ទះរបស់គាត់ នៃទីក្រុងតៃប៉ិ ក្នុងអាយុ ៨៦ ឆ្នាំ។​ សិល្បករល្បីៗដែលត្រូវបានគាំទ្រដោយលោកស្រីទាំងអស់ បានចូលរួមរំលែកទុក្ខ និងសោកស្ដាយចំពោះការស្លាប់របស់អ្នកនិពន្ធស្រីរូបនេះ។ តួដែលសម្ដែងក្នុងរឿងព្រះនាងយ៉េយេគ្រប់គ្នា បានចែករំលែកការលាគ្នា ហើយសូម្បីតែ Zhao Wei ដែលត្រូវគេហាមឃាត់មិនឲ្យចាក់ផ្សាយរយៈពេល ៣ឆ្នាំ ក៏បានលេចមុខសារជាថ្មីនៅលើបណ្តាញសង្គមសរសេរសាររំលែកទុក្ខយ៉ាងក្រៀមក្រំ។ ប៉ុន្តែ មាន​តែ Zhou Jie ដែលប៉ុណ្ណោះ​ដែល​នៅ​ស្ងៀមស្ងាត់ មិនសមានសកម្មភាពអ្វីទាំងអស់។

ទស្សនិកជនដែលធ្លាប់គាំទ្រភាពយន្តចិនបុរាណមួយនេះ បានបង្ហោះនៅលើ Weibo រិះគន់តារាប្រុសវ័យ៥៤ឆ្នាំថា លើកលែងតែ Zhou Jie តួអង្គសំខាន់ទាំងអស់ក្នុងរឿងព្រះនាងយ៉េយ៉េ បានសរសេរសាររំលែកទុក្ខចំពោះអ្នកនិពន្ធ។ Zhou Jie​ មាន​បញ្ហា​ជាមួយ​តារា​សម្ដែង ប៉ុន្តែ Chiung Yao មិន​ដែល​ធ្វើ​បាប​គាត់​ទេ គាត់ពិតជាអាត្មានិយមពេកហើយ។

ទស្សនិកជនជាច្រើនជឿថា បើគ្មានលោកស្រី Chiung Yao ទេ Zhou Jie ត្រឹមជាតួរងកំប៉ិកកំប៉ុកម្នាក់ប៉ុណ្ណោះ។អ្វីដេលសំខាន់បំផុតនោះគឺ Fan Bingbing ទេដែលជាអ្នកមានជម្លោះជាមួយ Chiung Yao ប៉ុន្តែ ភាពស្មោះត្រង់គឺជាភក្តីភាពដ៏អស់កល្បជានិច្ច នាងបាននិយាយលាអ្នកនិពន្ធស្រីថា អរគុណដែលតែងតែបំភ្លឺខ្ញុំ។ សូម​ឲ្យ​អ្នកមាន​សុភមង្គល​នៅ​ស្ថាន​បរមសុខ។

គួរបញ្ចាក់ដែរថា Zhou Jie កើតនៅឆ្នាំ ១៩៧០ ល្បីល្បាញដោយសារតួនាទីរបស់គាត់ជា Nhi Khang នៅ ក្នុងរឿងព្រះនាងយេយេ តារា​សម្ដែង​រូប​នេះ​បាន​ជាប់​ឈ្មោះ​ក្នុង​ការងារ​ជា​ច្រើន​ទៀត​ចាប់តាំងពីលោកចាប់ផ្ដើមក្នុងរឿងដ៏កក្រើកមួយនេះ៕

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អត្ថបទ៖ សាង ស្រីល័ក្ខ

ចុចអាន៖Gong Yoo ទម្លាយអារម្មណ៍ពិត ចំពោះការប្រកាសច្បាប់អាជ្ញាសឹកភ្លាមៗ របស់លោក Yoon

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ២ ម៉ោង មុន

ស្រុកសំឡូត តំបន់កសិកម្មដ៏ល្បី​មានច្រក​ទ្វារព្រំដែន​ ៤ កន្លែង​សម្រាប់ទំនាក់ទំនង​ជាមួយ​ថៃ

ព័ត៌មានអន្ដរជាតិ២៤ ម៉ោង មុន

បង្ហាញខ្លួនលើកនេះ ភរិយា និងកូនស្រីលោក គីម ស្ពាយកាបូប ពាក់នាឡិកាខ្ទង់ម៉ឺនដុល្លារ

ព័ត៌មានជាតិ២០ ម៉ោង មុន

ពលករខ្មែរម្នាក់ដែលពេទ្យថៃទុកចោល ត្រូវបានអភិបាលខេត្តប៉ៃលិនអន្តរាគមសង្គ្រោះ ផ្តល់ទាំងថ្លៃព្យាបាល និងធ្វើដំណើរ 

ព័ត៌មានជាតិ២៣ ម៉ោង មុន

ចិន​ដក​តំណែង​​យោធា​ជាន់ខ្ពស់​​ក្រោយ​រកឃើញ​បំពាន​វិន័យ​ធ្ងន់ធ្ងរ​

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

​​បាតុករ​ថៃ​​​​​ផ្តើម​ប្រមូលផ្តុំ​នៅ​ក្រុង​បាងកក​ទាមទារ​​​នាយករដ្ឋមន្ត្រី​ចុះ​ចេញ​

Sokha Hotels

ព័ត៌មានពេញនិយម