ព័ត៌មានអន្ដរជាតិ
បាតុករកូរ៉េខាងត្បូងទ្រង់ទ្រាយធំនឹងប្រមូលផ្តុំនៅមុខរដ្ឋសភាដាក់សម្ពាធឲ្យដកដំណែង លោក Yoon
ទីភ្នាក់ងារព័ត៌មាន Yonhap របស់កូរ៉េខាងត្បូងទើបរាយការណ៍ថា បាតុករដ៏ច្រើនគ្រោងនឹងធ្វើបាតុកម្មនៅថ្ងៃសៅរ៍នៅភាគខាងលិចទីក្រុងសេអ៊ូលដើម្បីអំពាវនាវឱ្យមានការបណ្តេញលោកប្រធានាធិបតី Yoon Suk Yeol ជុំវិញភាពចលាចលនៃច្បាប់អាជ្ញាសឹកដែលលោកបានប្រកាសយ៉ាងតក់ក្រហល់កាលពីយប់ថ្ងៃអង្គារ។

ការរៀបចំការធ្វើបាតុកម្មនេះនៅចំពេលដែលរដ្ឋសភារៀបចំកិច្ចប្រជុំបោះឆ្នោតបណ្តេញប្រធានាធិបតីចេញពីអំណាចនៅល្ងាចថ្ងៃសៅរ៍នេះ ទោះបីជាមានការចេញមុខសុំទោសជាសាធារណៈរបស់លោក Yoon Suk Yeol នៅព្រឹកថ្ងៃសៅរ៍នេះ ដោយអះអាងថា លោកនឹងមិនធ្វើឲ្យមានរឿងបែបនេះកើតឡើងម្តងទៀតនោះទេ។
ដោយយោងតាមភ្នាក់ងារប៉ូលីសក្រុងសេអ៊ូល Yonhap បានឲ្យដឹងថា ការប្រមូលផ្តុំគ្នាទ្រង់ទ្រាយធំគ្រោងនឹងធ្វើឡើងនៅទីលានYeouido ជាកន្លែងដែលរដ្ឋសភាតាំងនៅនៅពេលរសៀល ដោយផ្នែកខ្លះនៃតំបន់នោះនឹងត្រូវបិទច្រក។
ប្រធានាធិបតីកូរ៉េខាងត្បូង បានប្រកាសច្បាប់អាជ្ញាសឹកក្នុងគ្រាអាសន្ននៅក្នុងការសម្រេចចិត្តដែលមិននឹកស្មានដល់កាលពីយប់ថ្ងៃអង្គារ ប៉ុន្តែក្រោយមកបានលុបចោលប៉ុន្មានម៉ោងក្រោយមក ខណៈដែលសភាដែលគ្រប់គ្រងដោយគណបក្សប្រឆាំងបានបោះឆ្នោតបដិសេធ។

ការប្រកាសរបស់ប្រធានាធិបតីកូរ៉េខាងត្បូងដែលមានប្រវត្តិជាអ្នកកាន់កិច្ចការច្បាប់អស់រយៈពេល២៧ឆ្នាំ កើតមាន ក្រោយសភាកូរ៉េដែលគ្រប់គ្រងសំឡេងភាគច្រើនដោយគណបក្សប្រជាធិបតេយ្យបានបោះឆ្នោតច្រានចោលសំណើចំណាយថវិការបស់ប្រធានាធិបតីរហូតដល់ជិត៣ពាន់លានដុល្លារក្នុងឆ្នាំបន្ទាប់ ហើយប្រធានាធិបតីបានចោទពួកគេថា ជាក្រុមប្រឆាំងរដ្ឋ និងក្រុមគាំទ្រកូរ៉េខាងជើង។
តាមសេចក្តីរាយការណ៍ដដែល សហព័ន្ធសហជីពកម្មករកូរ៉េ (KCTU) ដែលជាសហជីពធំជាងគេមួយក្នុងប្រទេស គ្រោងនឹងចូលរួមក្នុងការប្រមូលផ្តុំធ្វើបាតុកម្មនេះ។
ទោះបីមានការសុំទោសជាសាធារណៈរបស់ប្រធានាធិបតី លោកទំនងមិនអាចរួចផុតពីការបណ្តេញចេញពីតំណែងឡើយ ដោយសារប្រធានគណបក្សអំណាចប្រជាជន (PPP)របស់ប្រធានាធិបតី ក៏បានស្នើឲ្យព្យួរអំណាចប្រធានាធិបតីឲ្យបានឆាប់ ព្រោះបារម្ភខ្លាចលោក ប្រកាសប្រើច្បាប់អាជ្ញាសឹកជាថ្មីម្តងទៀត ដែលនាំហានិភ័យខ្ពស់ដលប្រទេសជាតិនិងប្រជាជន៕
ដោយ រ៉ាន់ រើយ
-
ព័ត៌មានជាតិ៩ ម៉ោង agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៥ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៥ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


