សន្តិសុខសង្គម
នគរបាលស្រុកបាទីបញ្ជូនខ្លួនជនជាតិចិនដែលផ្ទុះអាវុធជាង៧០គា្រប់ទៅស្នងការខេត្តដើម្បីអនុវត្តច្បាប់
កម្លាំងនគរបាលនៃអធិការដ្ឋាននគរបាលស្រុកបាទី ស្នងការដ្ឋាននគរបាលខេត្តតាកែវ បានបញ្ជូនខ្លួនជនជាតិចិនតៃវ៉ាន់ដែលផ្ទុះអាវុធ៧១គ្រាប់កាលពីយប់រំលងអាធ្រាត្រថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៤ ដល់ស្នងការដ្ឋាននគរបាលខេត្តហើយ ដើម្បីអនុវត្តនីតិវិធីច្បាប់។ ការបញ្ជូនខ្លួនជនសង្ស័យរូបនេះ បន្ទាប់ពីកម្លាំងជំនាញនៃអធិការស្រុកបានឃាត់ខ្លួន និងបានសួរនាំរួចរាល់។ នេះបើតាមការបញ្ជាក់ពីលោកវរសេនីយ៍ឯក ឆាយ កែវមុន្នី អធិការនៃអធិការដ្ឋាននគរបាលស្រុកបាទី ប្រាប់ កម្ពុជាថ្មី នៅព្រឹកថ្ងៃទី៨ធ្នូនេះ។

លោកអធិការស្រុកបន្ថែមថា ករណីផ្ទុះអាវុធចំនួន៧១គ្រាប់បង្កឡើងដោយបុរសជនជាតិចិនតៃវ៉ាន់នេះ កម្លាំងជំនាញនៃអធិការស្រុកបាទី បានបញ្ជូនខ្លួនជនសង្ស័យទៅស្នងការដ្ឋាននគរបាលខេត្តតាកែវរួចហើយ ដើម្បីអនុវត្តតាមនីតិវីធីច្បាប់។ តែទោះយ៉ាងណា ករណីនេះលោកអធិការស្រុកមិនបានបញ្ជាក់ពីមូលហេតុនោះទេ។

សូមបញ្ជាក់ថា កាលពីយប់រំលងអធ្រាត្រឈានចូលថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៤ នៅចំណុចវាលស្រែភូមិកណ្តាល ឃុំលំពង់ ស្រុកបាទី ខេត្តតាកែវ មានករណីផ្ទុះអាវុធមួយបង្កឡើងដោយបុរសជនជាតិចិនតៃវ៉ាន់ឈ្មោះ CAI JIA YOU មានអាយុ ២០ឆ្នាំ ប្រើប្រាស់កាំភ្លើងខ្លី ម៉ាក Sig Sauer បាញ់ឡើងលើចំនួន៧១គ្រាប់ បង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំងដល់ប្រជាពលរដ្ឋ និងសមត្ថកិច្ចមូលដ្ឋាននាំគ្នាចុះអន្តរាគមន៍។

លោក វ៉ី សំណាង អភិបាលខេត្តតាកែវ បានឲ្យដឹងដែរថា ជនជាតិចិនតៃវ៉ាន់រូបនេះ ត្រូវបានកម្លាំងនគរបាលស្រុកបាទីចាប់ខ្លួន និងបានបញ្ជូនទៅស្នងការខេត្តដើម្បីអនុវត្តនីតិវិធីច្បាប់។ លោកក៏បានសង្កត់ធ្ងន់ដែរថា លួចបាញ់បាន ប៉ុន្តែគុកនៅរង់ចាំជានិច្ច ដោយគ្មានជនណាអាចប្រព្រឹត្តបទល្មើស ហើយរួចខ្លួនពីសំណាញ់ច្បាប់នោះឡើយ៕
អត្ថបទ៖ សុខុម


-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


