ព័ត៌មានជាតិ
មន្ត្រីជាន់ខ្ពស់អប់រំ លើកទឹកចិត្តសាលាឯកជនខិតខំអភិវឌ្ឍន៍កម្មវិធីសិក្សាថ្មីៗ ឆ្លើយតបការអប់រំនាសតវត្សទី២១
លោកស្រី គឹម សេដ្ឋានី រដ្ឋលេខាធិការប្រចាំការនៃក្រសួងអប់រំយុវជន និងកីឡា បានលើកទឹកចិត្តសាលាឯកជនត្រូវខិតខំអភិវឌ្ឍន៍កម្មវិធីសិក្សាថ្មីៗបន្ថែមទៀត ដើម្បីឆ្លើយតបទៅនឹងការវិវត្តនៃការអប់រំនាសតវត្សទី២១នេះ។

ថ្លែងក្នុងពិធីចែកវិញ្ញាបនបត្រ និងបណ្ណសរសើរដល់សិស្សានុសិស្សជាង៩០០នាក់ដល់សាលាឯកជនកាលពីរសៀលថ្ងៃទី០៨ធ្នូ លោកស្រីមានប្រសាសន៍ថា បច្ចុប្បន្ននេះសង្កេតឃើញថា សាលាឯកជនជាច្រើនបានចូលរួមចំណែកជាមួយ
ក្រសួងអប់រំ ក្នុងការបណ្តុះនូវមូលធនមនុស្សក្នុងនោះសាលាបានខិតខំប្រឹងប្រែងជាច្រើនក្នុងការអភិវឌ្ឍន៍សាលារៀន
ការលើកកម្ពស់សាលារៀនការធ្វើទំនើបកម្មកម្មវិធីសិក្សាសម្ភារឧបទ្ទេសក្នុងការបង្រៀន និងរៀនការបញ្ចូលការអប់រំផ្សេងៗដូចជា វប្បធម៌ ប្រពៃណីការងារសង្គម និងការងារបរិស្ថានជាដើមដែលទាំងនេះជាគោលដៅកំណែទម្រង់វិស័យ
អប់រំធ្វើយ៉ាងណាបណ្តុះយុវជនទាំងបំណិនទន់ និងបំណិនរឹងដើម្បីឱ្យពួកគេក្លាយជាពលរដ្ឋមួយពេញលេញមិនត្រឹមតែជាពលរដ្ឋសម្រាប់ប្រទេសជាតិទេ គឺជាពលរដ្ឋសកលដែលស្វែងយល់ព្រមទាំងចូលរួមដោះស្រាយបញ្ហាប្រឈមនានានៅក្នុងសង្គមជាតិ និងពិភពលោកសំដៅឱ្យពិភពលោកមានសុខសន្តិភាព។

លោកស្រីបានបន្តថា រាជរដ្ឋាភិបាលបានយកចិត្តទុកដាក់ខ្ពស់លើវិស័យអប់រំ ក្នុងនោះមុំទី១នៃយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១នៅតែចាត់ទុកការអភិវឌ្ឍន៍ធនធានមនុស្ស គឺជាអាទិភាព ហើយសម្តេចមហាបវរធិបតីបានផ្តោតការយកចិត្តទុកដាក់ខ្ពស់ទៅលើការលើកកម្ពស់គុណភាពអប់រំចាប់ពីកម្រិតមតេយ្យសិក្សាដល់ថ្នាក់ទី១២ ដោយមិន
ត្រឹមផ្តោតតែលើការបណ្តុះបណ្តាលជំនាញរឹងទេ អ្វីសំខាន់បានផ្តល់អនុសាសន៍ដល់ក្រសួងអប់រំ និងអ្នកពាក់ព័ន្ធយកចិត្តទុកដាក់លើការបណ្តុះបណ្តាលឥរិយាបថ ផ្នត់គំនិត មនសិការបស់សិស្សានុសិស្ស។

លោកស្រីបានលើកទឹកចិត្ត និងជំរុញដល់សាលាឯកជនបន្តខិតខំបង្កើតកម្មវិធីសិក្សាថ្មីៗបន្ថែមទៀត ស្របទៅតាមការវិវត្តនៃការអប់រំនាសតវត្សទី២១នេះ ពិសេសដើម្បីបណ្តុះមូលធនមនុស្សនៅប្រទេសកម្ពុជាកាន់តែមានគុណភាព និងប្រសិទ្ធភាពខ្ពស៕
អត្ថបទ៖ សំអឿន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា៦ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៤ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា៦ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ៥ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៦ ថ្ងៃ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


