ព័ត៌មានអន្ដរជាតិ
ដឹងមូលហេតុតារាចម្រៀង ថៃ ស្លាប់ ក្នុងហាង ក្រោយម៉ាស្សារួច
តារាចម្រៀងស្រី Chayada Prao-hom ដែលទទួលមរណភាពកាលពីថ្ងៃអាទិត្យ បន្ទាប់ពីរូបនាងបានចូលទៅកន្លែងម៉ាស្សាចំនួន ៣ដង ផ្អែកតាមការធ្វើរោគវិនិច្ឆ័យថា តាមពិតនាងមានជំងឺរលាកស្រោមខួរ និងដោយសារឆ្លងមេរោគក្នុងឈាម ខណៈដែលនាងកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យខេត្ត Udon Thai។
វេជ្ជបណ្ឌិត Somchaichote Piyawatwela បានប្រាប់សន្និសីទសារព័ត៌មានកាលពីថ្ងៃទី០៩ ខែធ្នូ ថា Chayada ត្រូវបានអនុញ្ញាតឲ្យចូលព្យាបាលក្នុងខែតុលា បន្ទាប់ពីនាងត្អូញត្អែរពីការស្ពឹកជើង និងដៃ។ ក្រោយមក វេជ្ជបណ្ឌិតបានធ្វើរោគវិនិច្ឆ័យជំងឺ myelitis ជាការរលាកនៃផ្នែកទាំងសងខាងនៃផ្នែកមួយនៃខួរឆ្អឹងខ្នង និងបានប្រើប្រាស់ថ្នាំរហូតដល់នាងជាសះស្បើយ ហើយគ្រូពេទ្យក៏បានអនុញ្ញាតឲ្យអ្នកជំងឺចាកចេញពីមន្ទីរពេទ្យដូចគ្នា។
ទោះបីជាបែបនេះក្ដី មុនពេលនាងស្លាប់ អ្នកជំងឺមានការតានតឹងនៅត្រង់ ក និងស្មា បន្ទាប់ពីម៉ាស្សានៅហាងម៉ាស្សាបែបបុរាណមួយ។ ក្រោយមកទៀត នាងបានត្រលប់ទៅហាងដដែល ដើម្បីម៉ាស្សាមួយទៀត ហើយពីរសប្តាហ៍ក្រោយមក នាងមានការឈឺចាប់កាន់តែខ្លាំង ហើយស្ទើរតែគេងមិនលក់ថែមទៀតផង។ នៅពាក់កណ្តាលខែវិច្ឆិកា នាងត្រូវគេបញ្ជូនទៅកាន់ ICU ភ្លាមៗ បន្ទាប់ពីជួបប្រទះនឹងការកន្ត្រាក់ ដោយមិនអាចទ្រាំទ្រនឹងស្ថានភាពជំងឺប្រចាំកាយបាន នៅទីបំផុតរូបនាងបានស្លាប់ដោយសារតែ ការឆ្លងមេរោគក្នុងឈាម។
វេជ្ជបណ្ឌិត Somchaichote បាននិយាយថា វាមិនអាចបញ្ជាក់បាននៅដំណាក់កាលនេះទេថា តើការស្លាប់របស់នាងគឺបណ្តាលមកពីផ្នែកខ្លះនៃការម៉ាស្សាត្រង់ចណុច ក ដូចដែលបានអះអាងដោយសាច់ញាតិ។ យ៉ាងណា ចំពោះរឿងរ៉ាវទាំងនោះ ទុកឲ្យប៉ូលិសធ្វើការការស៊ើបអង្កេតបន្ថែមតែប៉ុណ្ណោះ ស្របពេលដែលហាងម៉ាស្សា និងអ្នកម៉ាស្សាទាំងអស់ សុទ្ធតែធ្វើការដោយមានអាជ្ញាប័ណ្ណត្រឹមត្រូវ។
យ៉ាងណាមិញ ការស្លាប់របស់តារាចម្រៀងវ័យ២០ឆ្នាំ បានបង្កឲ្យមានការព្រមានប្រឆាំងនឹងការម៉ាស្សាកាច់ ក នៅក្នុងប្រទេសថៃ។ ជាពិសេសថែមទៀត នៅក្នុងឧបទ្ទវហេតុស្រដៀងគ្នានេះ អ្នកទេសចរជនជាតិសិង្ហបុរីម្នាក់បានស្លាប់ បន្ទាប់ពីទៅម៉ាស្សានៅឯហាងមួយក្នុងខេត្ត Phuket។ កាសែតបាងកកប៉ុស្តិ៍បានរាយការណ៍ថា លោក Lee Mun Tuk អាយុ ៥២ឆ្នាំបានស្លាប់ភ្លាមៗ បន្ទាប់ពីបានទទួលការម៉ាស្សាប្រេងរយៈពេល ៤៥នាទីនៅឯហាងមួយនៅលើឆ្នេរ Patong ៕

អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖តារាចម្រៀងម្នាក់ស្លាប់ ក្រោយចូលម៉ាស្សា៣ដងនៅហាងមួយក្នុងប្រទេស ថៃ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
ព័ត៌មានជាតិ៤ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
សេដ្ឋកិច្ច១ សប្តាហ៍ agoអតីតនិស្សិតពេទ្យសត្វម្នាក់ ចាប់របរចិញ្ចឹមមាន់សាច់រកចំណូលបានសមរម្យផ្គត់ផ្គង់គ្រួសារ
-
សន្តិសុខសង្គម៣ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស


