សេដ្ឋកិច្ច
វិស័យកសិ-ឧស្សាហកម្ម មានសក្ដានុពលវិនិយោគនៅកម្ពុជា
លោក សួន សុផល អគ្គលេខាធិការរងគណៈកម្មាធិការវិនិយោគកម្ពុជា បានបង្ហាញវិស័យគន្លឹះមួយចំនួនដែលកម្ពុជាបាន និងកំពុងស្រូបទាញវិនិយោគិនឱ្យមកឆក់ឱកាសបណ្តាក់ទុនវិនិយោគដែលវិស័យទាំងនោះរួមមាន កសិ-ឧស្សាហកម្ម, ភស្តុភារកម្ម, កម្មន្តសាលធន់ស្រាល, សុខាភិបាល និងថាមពលកកើតឡើងវិញ។

លោក សួន សុផល អគ្គលេខាធិការរងគណៈកម្មាធិការវិនិយោគកម្ពុជា បានលើកឡើងក្នុងពេលជួបពិភាក្សាការងារជាមួយ លោក Hironori Shimojima អនុប្រធានទទួលបន្ទុកកិច្ចការអាស៊ីប៉ាស៊ីហ្វិក តំណាងឱ្យក្រុមហ៊ុន Sumitomo Mitsui Banking Corporation ដើម្បីពិនិត្យកាលានុវត្តភាពក្នុងការពង្រីកកិច្ចសហប្រតិបត្តិការសំដៅជំរុញ និងទាក់ទាញវិនិយោគិនជប៉ុនឱ្យមកបណ្តាក់ទុនវិនិយោគនៅកម្ពុជា។
លោក សួន សុផលបានរំលឹកឡើងវិញអំពីបេសកកម្មទាក់ទាញ និងជំរុញវិនិយោគដែលដឹកនាំដោយ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ទៅកាន់ទីក្រុងតូក្យូ កាលពីថ្ងៃទី៧-៩ ខែឧសភា ឆ្នាំ២០២៤ កន្លងទៅនេះ ដោយបានរៀបចំសិក្ខាសាលា, ទទួលជួបពិភាក្សាការងារ និងរៀបចំជំនួបផ្គូផ្គងធុរកិច្ចជាមួយ សហគមន៍ធុរកិច្ចជប៉ុន។

លោក សួន សុផលបានលើកឡើងថា វិស័យគន្លឹះមួយចំនួនដែលកម្ពុជាបាន និងកំពុងស្រូបទាញវិនិយោគិនឱ្យមកឆក់ឱកាសបណ្តាក់ទុនវិនិយោគដែលវិស័យទាំងនោះរួមមានកសិ-ឧស្សាហកម្ម, ភស្តុភារកម្ម, កម្មន្តសាលធន់ស្រាល, សុខាភិបាល និងថាមពលកកើតឡើងវិញជាដើម។
មន្ត្រីរូបនេះបានបង្ហាញសុទិដ្ឋិនិយមថាក្រុមការងារតុជប៉ុន (Japan Desk) នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជានឹងអាចសហការជាមួយ Sumitomo Mitsui Banking Corporation ដើម្បីរួមគ្នាបំពេញបេសកកម្មជំរុញ និងទាក់ ទាញវិនិយោគិនជប៉ុនឱ្យមកបណ្តាក់ទុនវិនិយោគនៅកម្ពុជាក្នុងឆ្នាំ២០២៥ខាងមុខ។

ជាការឆ្លើយតប លោក Hironori Shimojima បានសម្តែងនូវក្តីរីករាយដែលបានពិភាក្សាការងារជាមួយក្រុមការងារ នាឱកាសបំពេញបេសកកម្មការងារលើកទី២ របស់ខ្លួនមកកាន់ប្រទេសកម្ពុជា។
លោកបានកត់សម្គាល់នូវសកម្មភាពដ៏សកម្មរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាក្នុងការដើរគោះទ្វារវិនិយោគិនឱ្យមកសិក្សាសមិទ្ធិលទ្ធភាព និងដាក់ទុនវិនិយោគនៅកម្ពុជា ហើយលោកមានជំនឿចិត្តថាក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជានឹងវិលត្រលប់ទៅកាន់ប្រទេសជប៉ុននាពេលវេលាសមស្របខាងមុខដើម្បីបន្តបេសកកម្មទាក់ទាញ និងជំរុញវិនិយោគរបស់ខ្លួន។
មុននឹងបញ្ចប់ លោកបានទទួលយកនូវអនុសាសន៍ដ៏ប្រពៃស្តីពីកាលានុវត្តភាពវិនិយោគនៅកម្ពុជា និងលើកទឹកចិត្តឱ្យតំណាង Sumitomo Mitsui Banking Corporation នៅរាជធានីភ្នំពេញពិនិត្យលទ្ធភាពពង្រឹងកិច្ចសហការឱ្យកាន់តែប្រសើរឡើង៕

-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កម្ពុជានឹងមិនដកថយឬឈរជើងដោយគ្មានអាវុធនៅចំណុចប៉ះទង្គិចគ្នាទេ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
នាយករដ្ឋមន្ត្រីថាអាវុធដែលដាក់ទៅត្រៀមមិនមែនមានតែប៉ុន្មានដែលឱ្យឃើញលើបណ្ដាញសង្គមទេ
-
នយោបាយ៦ ថ្ងៃ ago
ព្រឹត្តិការណ៍ថ្ងៃ២៨ ឧសភា សម្ដេចធិបតីបញ្ជារួចហើយបើថៃមិនថយ «វ៉ៃ»
-
សេចក្ដីជូនដំណឹង៦ ថ្ងៃ ago
ការបើកឱ្យទស្សនាលើកដំបូងបង្អស់នូវសាលារៀនអន្តរជាតិ អាយុកាល ៣៥០ឆ្នាំ មកពីចក្រភពអង់គ្លេស
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
អាជ្ញាធរខេត្តព្រះវិហារជម្លៀសពលរដ្ឋពីតំបន់ជួរមុខទៅកាន់ទីកន្លែងសុវត្ថិភាព
-
សន្តិសុខសង្គម១ សប្តាហ៍ ago
សមត្ថកិច្ចចុះបង្ក្រាបសង្វៀនជល់មាន់មួយកន្លែង ឃាត់ខ្លួនមនុស្សបាន១១នាក់
-
នយោបាយ២៣ ម៉ោង ago
កម្ពុជានឹងមិនចរចាជាមួយថៃរឿងព្រំដែន៤កន្លែងដែលប្ដឹងទៅ ICJ ទេ
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
វិទ្យាល័យព្រះសីហនុ ក្នុងខេត្តកំពង់ចាម ត្រូវបានទទួលស្គាល់គុណភាពអប់រំកម្រិតអន្តរជាតិ