Connect with us

ព័ត៌មានជាតិ

មហាឧបាសិកា លុយ ចាន់ថុល ​បរិច្ចាគទេយ្យទានដល់ពលរដ្ឋជាង៤០គ្រួសារ

បានផុស

នៅ

ក្រោយការបរិច្ចាគទេយ្យទានប្រគេនព្រះសង្ឃ៥វត្ត មហាឧបាសិកា លុយ ចាន់ថុល​ បានធ្វើពិធីចែករំលែកទេយ្យទានដល់ប្រជាពលរដ្ឋទីទល់ក្រជាង៤០គ្រួសារ នៅក្នុងភូមិចក សង្កាត់រកាក្នុង ក្រុងដូនកែវ ខេត្តតាកែវ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជាវប្បធម៌ចែករំលែក​ ដែលមហាឧបាសិកា លុយ ចាន់ថុល និងក្រុមគ្រួសារកូនចៅ តែងតែធ្វើបុណ្យចែកទានដល់ពលរដ្ឋក្រីក្រខ្វះខាត ជារាងរាល់ឆ្នាំមិនដែលខាននោះ ព្រឹកថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៤នេះ គាត់បានបរិច្ចាគទេយ្យទានជាថ្មីដល់ពលរដ្ឋជាង៤០គ្រួសារ ជាការជួយសម្រាលបន្ទុកជីវភាពពួកគាត់បានមួយគ្រាៗ។

តាមការបញ្ជាក់ពីមហាឧបាសិការ លុយ ចាន់ថុល ថា ជារៀងរាល់ឆ្នាំគាត់តែងតែធ្វើបុណ្យចែកទានដល់ពលរដ្ឋទីទាល់ខ្វះខាតតាមលទ្ធភាពតិចតួចជាការជួយសម្រួលជីវភាពពួកគាត់ព្រោះគាត់ធ្លាប់ឆ្លងកាត់ការលំបាក ខ្វះខាតកន្លងមក ចឹងពេលគាត់មានជីវភាពធូរធារបន្តិច គាត់តែងតែចែករំលែកទេយ្យទានតាមលទ្ធភាព។

សូមបញ្ជាក់ថា ទេយ្យទានដែលមហាឧបាសិកា លុយ ចាន់ថុល បរិច្ចាគមាន អង្ក២៥គីឡូក្រាម មី១កេស ត្រីខ២យួ ទឹកត្រី ទឹកស៊ីអីវ និងថវិកា មួយចំនួនផងដែរ៕

​អត្ថបទ៖ វីរៈ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម