សេដ្ឋកិច្ច
រដ្ឋចាប់ដៃជាមួយវិស័យឯកជន ដាក់ឱ្យប្រើប្រាស់កម្មវិធីឆែកប្លង់បញ្ចាំរបស់អតិថិជន
ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នៅថ្ងៃទី ១២ ខែធ្នូ ឆ្នាំ ២០២៤ បានចាប់ដៃជាមួយក្រុមហ៊ុន ក្រេឌីត ប្យួរ៉ូ (ខេមបូឌា) ដាក់ឱ្យប្រើប្រាស់សេវាថ្មីរបស់ CBC ដែលសេវានេះអនុញាតឲ្យគ្រឹះស្ថានហិរញ្ញវត្ថុ អាចឆែកព័ត៌មានពាក់ព័ន្ធ និងបណ្ណកម្មសិទ្ធិដែលអតិថិជនដាក់បញ្ចាំ តាមប្រព័ន្ធ CBC ដែលនឹងជួយសម្រួល និងកាត់បន្ថយចំណាយលើការវិភាគរបស់គ្រឹះស្ថានលើការឲ្យខ្ចី។

ការផ្តល់សេវាផ្ទៀងផ្ទាត់អចលនទ្រព្យ ដោយសហការជាមួយក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នឹងអនុញ្ញាតឱ្យគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុទាញយករបាយការណ៍អចលនទ្រព្យ សម្រាប់ជាមូលដ្ឋានមួយក្នុងការវិភាគនិង វាយតម្លៃមុនពេលសម្រេចផ្តល់ឥណទានដល់រូបវ័ន្តបុគ្គល និងនីតិបុគ្គល។
គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុដែលមានបំណងស្វែងរកព័ត៌មានអចលនទ្រព្យ អាចទទួលបានរបាយការណ៍បញ្ជាក់ភ្លាមៗ ពីស្ថានភាពអចលនទ្រព្យ អំពីម្ចាស់កម្មសិទ្ធិ ប្រវត្តិជួលអចលនទ្រព្យ និងប្រវត្តិជាប់បន្ទុក តាមប្រព័ន្ធអនឡាញ ដោយមិនចាំបាច់ទៅឆែក ឬផ្ទៀងផ្ទាត់ព័ត៌មានអចលនទ្រព្យនៅមន្ទីរ ឬក្រសួងដោយផ្ទាល់ឡើយ។

លោក ច្រឹក សុខនីម អគ្គនាយកក្រុមហ៊ុន Century21 Mekong យល់ឃើញថា ការបើកច្រករបស់ក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់ គឺជាចំណុចវិជ្ជមានដែលផ្ដល់ភាពងាយស្រួលទៅដល់ភ្នាក់ងារប្រកបរបរវិជ្ជាជីវៈក្នុងការវាយតម្លៃ។
លោក ច្រឹក សុខនីម៖«ទី១ ចំណេញពេលវេលាសម្រាប់ភ្នាក់ងារស្របច្បាប់ អាចចូលយកទិន្នន័យរបស់ក្រសួងក្នុងការឆែកមើលពាក់ព័ន្ធនឹងប្រវត្តិដី និងផ្ទះ ពីមុនមក ទី២ យើងមានប្រភពព័ត៌មានច្បាស់លាស់ដែលអាចជឿជាក់បានសម្រាប់ការផ្ដល់ព័ត៌មានទៅអតិថិជន ទី៣ យើងអាចមានទំនាក់ទំនងគ្នាជាមួយគ្រឹះស្ថាន ដែលផ្ដល់ព័ត៌មានលក្ខណៈសាធារណៈជូនភ្នាក់ងារប្រកបវិជ្ជាជីវៈទៅថ្ងៃអនាគត៕




-
ព័ត៌មានអន្ដរជាតិ១០ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


