ជីវិតកម្សាន្ដ
តួ អ៊ូ ម៉ីនាង លេចមុខដើរជាមួយសេដ្ឋីដីគោក ខណៈទីផ្សារចិន ហាក់មិនអំណោយផល
នៅថ្ងៃទី ១៤ ខែធ្នូ សារព័ត៌មាន Sohu បានរាយការណ៍ថា តារាស្រី Fan Bingbing បានទៅហុងកុង ដើម្បីចូលរួមក្នុងព្រឹត្តិការណ៍មួយនៅ Cheuk Nang Holdings Limited របស់មហាសេដ្ឋី។ តារាស្រីរូបនេះត្រូវបានទទួលស្វាគមន៍យ៉ាងកក់ក្តៅពីមហាសេដ្ឋី ហើយបានជិះរថយន្តទំនើបមួយគ្រឿង ពាក់ស្លាកលេខប្លែកផងដរ។
យោងតាម Sohu ពេលក្រឡេកមើលរូបភាពរបស់ តួ អ៊ូ ម៉ីនាង ទាក់ទងជាមួយមហាសេដ្ឋីហុងកុង ដ៏ល្បីឈ្មោះ មនុស្សជាច្រើនមានអារម្មណ៍ថា ស្ថានភាពរបស់នាងលែងដូចពីមុនទៀតហើយ។ ដោយសារតែនាងមិនអាចធ្វើការនៅទីផ្សារដីគោកដូចពីមុន ដូច្នេះត្រូវស្វែងរកធនធានពីបរទេស។ ការបំពេញចិត្តមហាសេដ្ឋីហុងកុង និងចិនជួយឲ្យនាងទទួលបានឱកាសនៅក្នុងទីផ្សារនេះ។ ទន្ទឹមនឹងនេះ ការបង្ហាញខ្លួនក្នុងពិធីជប់លៀងប្រណីតក៏ជាការងាររកចំណូលបានច្រើនដែរចំពោះនាងក្នុងនាមជាតារាស្រីដែលត្រូវគេបំភ្លេចចោលមកជាយូរហើយ។
យ៉ាងណាមិញ ក៏មានអ្នកគិតថានេះគ្រាន់តែជាការងារធម្មតាជាពិធីជប់លៀងសាធារណៈ ដែលតារាជាច្រើនបានចូលរួម។ ក្នុងពេលដែល Fan Bingbing ស្លៀកពាក់យ៉ាងប្រណិត សុភាពរាបសារ មានកាយវិការប្រណិត និងថ្លៃថ្នូរ ហើយត្រូវបានចាត់ទុកដូចជាភ្ញៀវកិត្តិយសរបស់មហាសេដ្ឋី មិនមែនអ្នកសិល្បៈទាំងអស់ត្រូវបានគេចាត់ទុកដូចនោះទេ។
បន្ថែមពីលើនេះ ពេលសួរពីគម្រោងអនាគតរបស់នាង តារាស្រីវ័យ៤៣ឆ្នាំបានប្រាប់ថា នាងបានថតរឿងចំនួនពីរហើយ។ ក្នុងឆ្នាំ ២០២៥ តារាស្រីរូបនេះមានគម្រោងទៅប្រទេសជប៉ុន ដើម្បីសម្ដែងរឿងមួយទៀត។
យោងតាម Sohu បានឲ្យដឹងថា Fan Bingbing មិនទាន់មានរូបរាងស្លីមរបស់នាងឡើងវិញទេ បន្ទាប់ពីឡើងទម្ងន់បាន ១០គីឡូក្រាម ដើម្បីដើរតួជាស្ត្រីកសិករនៅក្នុងរឿង Mother Earth ។ នេះជាគម្រោងតារាសម្ដែងដែលថតនៅរដ្ឋ Kedah ប្រទេសម៉ាឡេស៊ី ដឹកនាំដោយអ្នកដឹកនាំរឿងម៉ាឡេស៊ី ។ នាងបានរៀនធ្វើស្រែចម្ការយ៉ាងសកម្ម រៀនរស់នៅដូចកសិករ ហើយត្រៀមខ្លួនឡើងទម្ងន់ដើម្បីប្រែក្លាយចរិត។
យោងតាមទំព័រ 163 Fan Bingbing មិនមានស្នាដៃសំខាន់ៗទេ ក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ ការចូលរួមក្នុងមហោស្រពភាពយន្ត Cannes ឬ Oscar គឺដោយសារតែការទិញសំបុត្រពីម៉ាកនានា។ ប្រភពបានបញ្ជាក់ថា អតីតម្ចាស់ក្សត្រីកម្រាលព្រំក្រហម ពេលនេះសុខចិត្តទទួលយកការងារតូចៗដូចជា ផ្សព្វផ្សាយសម្លៀកបំពាក់ ទៅកម្មវិធីតូចធំ និងថតរូបឲ្យទស្សនាវដ្តី B-class ដើម្បីរកចំណូលបន្ថែមតែប៉ុណ្ណោះ៕


អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖Zhou Jie ត្រូវគេរិះគន់ថា មិនចូលរួមរំលែកទុក្ខអ្នកនិពន្ធរឿង «ព្រះនាងយេយេ» មុនលាចាកលោក
-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


