កីឡា
Leverkusen ត្រៀមផ្ដល់កិច្ចសន្យាថ្មីជាមួយប្រាក់ឈ្នួលកើនឡើងដើម្បីរក្សា Wirtz
កីឡាករ Florian Wirtz កំពុងស្ថិតក្នុងការពិភាក្សាកម្រិតខ្ពស់ជាមួយក្លិប Bayer Leverkusen ជុំវិញការចុះកុងត្រាថ្មី ខណៈក្លិបចង់រក្សារូបគេទុករហូតដល់ឆ្នាំ២០២៨។

យោងតាមសារព័ត៌មាន Sky Sport នៅប្រទេសអាឡឺម៉ង់បានចុះផ្សាយថា តារាឆ្នើមរបស់ Bayer Leverkusen Florian Wirtz មិនទាន់យល់ព្រមជាផ្លូវការលើការចុះកុងត្រាថ្មីនៅឡើយទេ ប៉ុន្តែក្លិបកំពុងដុតដៃដុតជើង ធ្វើយ៉ាងណាដើម្បីអាចរក្សាទុករូបគេ ឲ្យស្នាក់បន្តទៀត។ កិច្ចសន្យាថ្មីរបស់គាត់ទំនងជាមានសុពលភាពរហូតដល់ឆ្នាំ២០២៨ ហើយរូបគេអាចទទួលបានការដំឡើងប្រាក់ឈ្នួលដល់១១លានដុល្លារក្នុងមួយរដូវកាល។

Wirtz ត្រូវបានគេមើលឃើញពីការរួមចំណែកសំខាន់មួយក្នុងក្រុម Leverkusen និងបានជួយលោក Xabi Alonso ឈ្នះជើងឯក Bundesliga ជាលើកដំបូងក្នុងប្រវត្តិសាស្ត្ររបស់ពួកគេកាលពីរដូវកាលមុន។ កាលពីប៉ុន្មានខែមុន ក្លិបកំពូលៗនៅអឺរ៉ុបដូចជា Bayern Munich, Manchester City និង Real Madrid មានទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយកីឡាករជម្រើសជាតិអាឡឺម៉ង់ ប៉ុន្តែយោងតាមរបាយការណ៍បន្ថែមចំពោះការផ្ទេរទៅក្លិបមួយក្នុងចំណោមក្លិបទាំងនោះទំនងជាមិនអាចកើតឡើងទេ ដោយសារគាត់អាចនឹងបន្ដស្នាក់នៅជាមួយក្លិបយ៉ាងហោចណាស់ដល់ព្រឹត្តិការណ៍ World Cup ឆ្នាំ២០២៦។
នៅក្នុងយុទ្ធនាការប្រកួតនៅរដូវកាលឆ្នាំ ២០២៤-២៥ ខ្សែបម្រើវ័យ២១ឆ្នាំរូបនេះបានបង្ហាញទម្រង់លេងដ៏អស្ចារ្យ ក្រោយស៊ុតបញ្ចូលទីបាន១១គ្រាប់ និងបានបញ្ជូនបាល់ឱ្យមិត្តរួមក្រុមចំនួន៥ដងក្នុងការបង្ហាញខ្លួន២៤ប្រកួត៕

ប្រែសម្រួល៖ ផា រតនា
-
ព័ត៌មានជាតិ៣ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានជាតិ១ ថ្ងៃ agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ២ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង agoរដ្ឋបាលលោក ត្រាំ បកស្រាយថា «សង្គ្រាមចប់ហើយ» ដើម្បីគេចពីការសុំច្បាប់សភា
-
សន្តិសុខសង្គម១ សប្តាហ៍ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoចាប់ខ្លួនបានហើយ! ខ្មាន់កាំភ្លើង ដែលប៉ុនប៉ងបាញ់ប្រហារលោក ត្រាំ នៅសេតវិមាន


