ជីវិតកម្សាន្ដ
មាន សូនីតា រំភើបខ្លាំង ក្រោយដឹកនាំសិល្បករសិល្ប ការិនី បង្ហាញឈុតក្រមាលើកដំបូង ក្នុងកម្មវិធី “រាត្រីចងចាំ”
តារាសម្តែងមានងារជា “រាជិនីក្រមា” កញ្ញា មាន សូនីតា បានសម្តែងក្តីរំភើបខ្លាំង បន្ទាប់ពីមានឱកាសដឹកនាំសិល្បករសិល្បការិនី និងតារាម៉ូដែលល្បីៗជាច្រើនដួង បង្ហាញឈុតក្រមាសហសម័យជាលើដំបូង នៅក្នុងព្រឹត្តការណ៍ដ៏អស្ចារ្យវប្បធម៌ “រាត្រីចងចាំ” ។
ព្រឹត្តិការណ៍ដ៏អស្ចារ្យវប្បធម៌ “រាត្រីចងចាំ” បានរៀបចំធ្វើឡើងកាលពីថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៤ លើទឹកដីខេត្តសៀមរាបដើម្បីអបអរសាទរខួប ៣២ឆ្នាំ នៃការដាក់បញ្ចូលរមណីយដ្ឋានអង្គរជាសម្បត្តិបេតិកភណ្ឌពិភពលោក ការចុះក្រមា ក្នុងបញ្ជីតំណាងបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ របស់អង្គការយូណេស្កូ។


តារាសម្តែង មាន សូនីតា បានឱ្យដឹងថាពិតជាស្រលាញ់ និងពិតជាចង់ថែរក្សារការពារហើយនាងពិតជាអាចក្លាយជាចំណែកមួយក្នុងកាផ្សព្វផ្សាយ និងចែករំលែកអំពីវប្បធម៌ដ៏ផូរផង់របស់យើងពិតប្រាកដមែន (ទឹកដីដ៏សែនអស្ចារ្យ រាត្រីដែលគួរជាទីចងចាំនៃប្រជាជនកម្ពុជា។
មាន សូនីតា និយាយទៀតថា “នាងខ្ញុំសូម ជូនផ្ទាំងទស្សនីយភាពក្របាស ឬក្រមា រចនាបែបសហសម័យជូនប្រជាជនកម្ពុជាទស្សនាដោយក្តីរីករាយ។ បុរាណមិនយឺតសម័យមិនបរទេស ខ្ញុំស្រលាញ់ខ្ញុំដឹងខ្ញុំចែករំលែកខ្ញុំផ្សព្វផ្សាយ។ កញ្ញា មាន សូនីតា កាលពីថ្មីៗនេះ ស្របពេលដែលក្រមាខ្មែរ ត្រូវបានចុះក្នុងបបញ្ជីតំណាងបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិរបស់អង្គការយូណេស្កូ នាងធ្លាប់បានបង្ហាញមោទនភាពជាខ្លាំង និងប្ដេជ្ញាឆន្ទ:ថែរក្សានិងការពារ “ក្រមាខ្មែរ” ឱ្យបានគង់វង្សផងដែរ។

សូមបញ្ជាក់ដែរថា រាត្រីចងចាំគឺជាព្រឹត្តិការណ៍វប្បធម៌ដ៏អស្ចារ្យ ដែលបង្ហាញនូវការចងចាំនៃសម្បត្តិសិល្បៈវប្បធម៌ខ្មែរទាំងរូបី និងអរូបីជាច្រើន ដែលបានដាក់បញ្ចូលជាសម្បត្តិបេតិកភណ្ឌពិភពលោក នៃអង្គការយូណេស្កូ ជាពិសេសក្នុងឱកាសអបអរសាទរដែលក្រមាខ្មែរ ត្រូវបានចុះក្នុងបញ្ជីតំណាងសម្បត្តិវប្បធម៌អរូបីនៃមនុស្សជាតិ នៅទីក្រុងអាសង់ហ្សង់សាធារណរដ្ឋប៉ារ៉ាហ្គាយ កាលពីថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៤៕ អត្ថបទ៖ ចាន់រ៉ា










-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


