Connect with us

ព័ត៌មានអន្ដរជាតិ

ឆ្នាំ​២០២៤ វៀតណាម ខាតបង់​ជាង៧០០​លាន​ដុល្លារ ព្រោះ​ការ​បោក​តាម​អនឡាញ

បានផុស

នៅ

អ្នក​ប្រើប្រាស់​ស្មាតហ្វូន​ម្នាក់​ក្នុង​ចំណោម​មនុស្ស ២២០​នាក់ នៅ​ប្រទេស​វៀតណាម ត្រូវ​បាន​គេ​បោកប្រាស់​​តាម​​ប្រព័ន្ធ​អនឡាញ នា​ឆ្នាំ​២០២៤​នេះ ហើយ​បើ​គិត​ជា​ទឹក​ប្រាក់​​សរុប​ដែល​ជន​រងគ្រោះ​ខាត​បង់​មាន ៧៤៤​លាន​ដុល្លារ។

(រូបភាព៖ Pixaby)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សមាគមសន្តិសុខអ៊ីនធឺណិតជាតិ​វៀតណាម ហៅ​កាត់​​ថា NCA បាន​ឲ្យ​​ដឹង​ថា ការ​បោកប្រាស់​ច្រើន​ជាង​គេ គឺ​ការក្លែងបន្លំការវិនិយោគ។ NCA បានស្ទង់មតិអ្នកប្រើប្រាស់​​អ៊ីនធឺណិតជាង ៥៩ ០០០​នាក់នៅចន្លោះថ្ងៃទី​២៨​​ខែវិច្ឆិកា ដល់ថ្ងៃទី​១៤​ខែធ្នូ ហើយ​​លទ្ធផល​​ដែល​ចេញផ្សាយនៅថ្ងៃទី​១៦​ខែធ្នូ បង្ហាញថាមានតែ ៤៥,៦៩​% នៃជនរងគ្រោះ បានរាយការណ៍ពីការឆបោកទៅអាជ្ញាធរ ខណៈដែល ៨៨,៩៨​% បាននិយាយថា ពួកគេបានជូនដំណឹងដល់មិត្តភក្តិ និងក្រុមគ្រួសារ។

វិធីសាស្រ្ត​បោកប្រាស់​ទូទៅ​ក្នុងឆ្នាំ​២០២៤​ មាន​ដូចជា គម្រោងវិនិយោគក្លែងបន្លំ ការក្លែងបន្លំ​ជា​មន្ត្រីរដ្ឋាភិបាល​ឬអង្គការ និងការផ្តល់ជូនរង្វាន់ និងផ្សព្វផ្សាយក្លែងក្លាយ។

ការស្ទង់មតិ​របស់ NCA បាន​​​បញ្ជាក់​​ថា ៧០,៧២% នៃអ្នកប្រើប្រាស់ស្មាតហ្វូន បានជួបប្រទះនឹង​ទម្រង់​ហិរញ្ញវត្ថុក្លែងបន្លំ ដែលសន្យាថានឹងផ្តល់ផលចំណេញខ្ពស់ដោយគ្មានហានិភ័យ។ ចំណែក​ឯ​ ៦២,០៨% បានរាយការណ៍ថា មាន​អ្នកក្លែងបន្លំធ្វើជាមន្ត្រីមកពីនាយកដ្ឋានប៉ូលិស តុលាការ ភ្នាក់ងារពន្ធដារ ឬធនាគារ។ អ្នកបោកប្រាស់ជារឿយៗ បានបង្ខិតបង្ខំជនរងគ្រោះឲ្យ​ផ្ទេរប្រាក់ ឬដំឡើងកម្មវិធី​ដែល​មាន​មេរោគ។

៦០,០១% បាននិយាយថា ពួកគេបានទទួលសារមិនច្បាស់លាស់អំពីការឈ្នះរង្វាន់ធំ ភ្ជាប់​ជាមួយ​ព័ត៌មានមិន​លម្អិត ឬគួរ​ឲ្យ​សង្ស័យដែលមានបំណងបោកប្រាស់ពួកគេ។

លោក Vu Ngoc Son ប្រធានផ្នែកបច្ចេកវិទ្យានៅ NCA បានព្រមានថា៖ «ការបោកប្រាស់តាមអ៊ីនធឺណិតទំនងជានៅតែបន្តកើតមាននៅឆ្នាំ​២០២៥។ ទន្ទឹមនឹងវិធានការរបស់អាជ្ញាធរ អ្នកប្រើប្រាស់ត្រូវតែមានការប្រុងប្រយ័ត្ន និងបង្កើនជំនាញសុវត្ថិភាពតាម​អនឡាញ​របស់ពួកគេនៅពេលប្រើប្រាស់អ៊ីនធឺណិត»៕

ដោយ៖ ឈាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម