Connect with us

ព័ត៌មានអន្ដរជាតិ

រុស្ស៊ី ចាប់បានជនសង្ស័យនៅពីក្រោយការធ្វើឃាត ឧត្តមសេនីយ៍ផ្កាយ២

បានផុស

នៅ

សេវាសន្តិសុខរុស្ស៊ី បានបញ្ជាក់ពីការចាប់ខ្លួនជនសង្ស័យម្នាក់ នៅពីក្រោយការសម្លាប់ឧត្តមសេនីយ៍ផ្កាយ២ Igor Kirillov និងសហការីរបស់គាត់ក្នុងទីក្រុងមូស្គូ កាលពីថ្ងៃអង្គារ។

លោក Igor Kirillov (រូបថត៖ Sputnik)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុងសេចក្តីប្រកាសនៅថ្ងៃពុធទី១៨ខែធ្នូឆ្នាំ២០២៤ និងចេញផ្សាយដោយ BBC, សេវាសន្តិសុខរុស្ស៊ីអះអាងថា ជនសង្ស័យមានសញ្ជាតិអ៊ូសបេគីស្ថានអាយុ២៩ឆ្នាំ ហើយរូបគេគឺធ្វើការឲ្យចារកម្មអ៊ុយក្រែន។

ទោះបីជាយ៉ាងណាក៏ដោយ ភ្លាមៗ រុស្ស៊ីមិនទាន់បញ្ចេញឈ្មោះ ឬព័ត៌មានលម្អិតអំពីជនសង្ស័យម្នាក់នេះឡើយ ខណៈការសួរចម្លើយនិងស៊ើបអង្កេតកំពុងបន្ត។

លោក Kirillov ប្រធានកងកម្លាំងការពារនុយក្លេអ៊ែរ ជីវសាស្ត្រ គីមី (NBC) ត្រូវគេធ្វើឃាតដោយការបំផ្ទុះគ្រាប់បែកបង្កៃក្នុងកង់ស្គីអេឡិចត្រូនិច ពេលគាត់ដើរចេញពីផ្ទះក្នុងទីក្រុងមូស្គូ ហើយភ្លាមៗក្រោយពីនោះ ទីក្រុងកៀវ បានចេញមុខទទួលខុសត្រូវថា ការវាយប្រហារនេះគឺជាស្នាដៃរបស់ខ្លួន។

លោក Igor Kirillov (រូបថត៖ RIA)

សេវាសន្តិសុខអ៊ុយក្រែនហៅកាត់ SBU បញ្ជាក់ថា «លោក Igor Kirillov គឺជាឧក្រិដ្ឋជនសង្គ្រាមនិងជាគោលដៅស្របច្បាប់របស់អ៊ុយក្រែន​ ព្រោះគាត់ជាអ្នកចេញបញ្ជាឲ្យប្រើប្រាស់អាវុធគីមីដែលគេហាមឃាត់ ដើម្បីប្រឆាំងនឹងយោធាទីក្រុងកៀវ។ ដូច្នេះ ការសងសឹកចំពោះឧក្រិដ្ឋកម្មសង្រ្គាមនេះ គឺចៀសមិនផុតឡើយ»។

ដោយឡែកអាមេរិកឯណោះ បានចេញមុខបដិសេធថា ខ្លួនគ្មានជាប់ពាក់ព័ន្ធអ្វីឡើយ ចំពោះរឿងនេះ ដោយអ្នកនាំពាក្យក្រសួងការពារជាតិលោក Matthew Miller និយាយថា «ខ្ញុំសូមប្រាប់ថា សហរដ្ឋអាមេរិក មិនបានដឹងអ្វីមុនឡើយនៃការសម្លាប់នេះ ហើយក៏មិនជាប់ពាក់ព័ន្ធដែរ»។

សូមបញ្ជាក់ថា លោក Kirillov គឺជាមន្ត្រីយោធាឋានៈខ្ពស់បំផុត ដែលត្រូវធ្វើឃាតចាប់តាំងពីទីក្រុងមូស្គូ បើកប្រតិបត្តិការវាយលុកអ៊ុយក្រែនក្នុងឆ្នាំ២០២២មក ហើយគេបារម្ភថា ការធ្វើឃាតថ្មីនេះ នឹងដុតបញ្ឆេះសង្គ្រាមកាន់តែក្តៅរោលរាល៕

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ តើ អាមេរិក និយាយបែបណា ពេលអ៊ុយក្រែន ធ្វើឃាតប្រធានកងកម្លាំងនុយក្លេអ៊ែរ រុស្ស៊ី?

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ១៤ នាទីutes មុន

លោក ស៊ូ សុជាតិ៖ ប្រព័ន្ធផ្សព្វផ្សាយឌីជីថល ដើរតួនាទីសំខាន់ជំរុញការអភិវឌ្ឍវិស័យមូលបត្រ

ព័ត៌មានជាតិ៤៨ នាទីutes មុន

រដ្ឋមន្ត្រី៖ ការផ្សាយព័ត៌មានក្លែងក្លាយ មិនមែនជាសេរីភាពសារព័ត៌មានឡើយ ហើយការផ្សាយបែបនេះ ត្រូវទទួលទោសតាមច្បាប់

ព័ត៌មានជាតិ៤៩ នាទីutes មុន

ចូលឆ្នាំថ្មីឆ្នាំម្សាញ់នេះ នៅភ្នំពេញ នឹងបើកឱ្យមានការលេងកម្សាន្តសប្បាយ រហូត ៥ ថ្ងៃ ចាប់ពីថ្ងៃទី ១២ មេសា តទៅ

ព័ត៌មានអន្ដរជាតិ៥៤ នាទីutes មុន

តើ​ការ​បំពាក់​ប្រព័ន្ធ​ប្រកាស​អាសន្ន​គ្រោះ​រញ្ជួយដី​ មាន​តម្លៃ​ប៉ុន្មាន​សម្រាប់​ប្រទេស​នីមួយៗ?

ព័ត៌មានអន្ដរជាតិ៦០ នាទីutes មុន

ការរញ្ជួយដីបណ្តាលឱ្យខូចខាតដល់សេដ្ឋកិច្ចថៃ​ធ្ងន់ធ្ងរ ជាពិសេស​វិស័យ​អចលនទ្រព្យ​​

សន្តិសុខសង្គម១៩ ម៉ោង មុន

នគរបាល​ឡោមព័ទ្ធ​ខុន​ដូ​មួយ​កន្លែងទាំងយប់ ឃាត់​ជន​បរទេស​ប្រុសស្រីជាង ១០០នាក់

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

​និស្សិត​ពេទ្យ​​​ដ៏ស្រស់ស្អាត​ជិត​ទទួល​សញ្ញាបត្រ​ ស្លាប់​​ជាមួ​យសមាជិកគ្រួសារ​​ក្នុងអគារ​​​រលំ​​ដោយ​រញ្ជួយដី​

រថភ្លើង
ចរាចរណ៍១១ ម៉ោង មុន

រថភ្លើងដឹកស្រូវក្រឡាប់ធ្លាក់ចេញពីផ្លូវ នៅស្រុកថ្មគោល

ព័ត៌មានជាតិ១ ម៉ោង មុន

ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

ផ្ទុះ​បំពង់បង្ហូរ​ឧស្ម័ន​នៅ​ម៉ាឡេស៊ី បណ្ដាល​ឲ្យ​របួស​មនុស្ស​២៥​នាក់

Sokha Hotels

ព័ត៌មានពេញនិយម