Connect with us

ជីវិតកម្សាន្ដ

នាយ កុយ ប្រាប់អ្នកគាំទ្រនិងអ្នករួមអាជីពប្រុងប្រយ័ត្ន ព្រោះមានជនអនាមិកបង្កើតគណនីក្លែងបន្លំជាលោក

បានផុស

នៅ

តារាកំប្លែងជើងចាស់ល្បីឈ្មោះរបស់កម្ពុជា លោក ជួង ជី ហៅនាយ កុយ បានចេញមុខស្នើមហាជនអ្នកគាំទ្រ និងអ្នកសិល្ប:រួមអាជីពមានការប្រុងប្រយ័ត្ន បន្ទាប់មានជនអនាមិកបានយកឈ្មោះទៅបង្កើតផេក និងហ្វេសប៊ុកក្លែងក្លាយ ក្នុងចេតនាមិនល្អ ដើម្បីផលប្រយោជន៍របស់ខ្លួន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

គេកត់សម្គាល់ឃើញថា នាអំឡុងមួយរយ:ពេលចុងក្រោយនេះ គឺមានសិល្បករសិល្បការិនីល្បីៗរបស់ខ្មែរមួយចំនួនមកហើយដែលបានរងគ្រោះជួបបញ្ហានេះដូចគ្នានឹងតារាកំប្លែងជើងចាស់នាយ កុយ ខណ:កន្លងមកធ្លាប់មានតារាកំប្លែងនាយ ឃ្លោក និង នាយ ក្រិន ក៏បានជួបបញ្ហានេះផងដែរ។

តារាកំប្លែងនាយ កុយ បានអំពាវនាវថាខ្ញុំបាទសូមជ ម្រាបដល់កូនក្មួយឲ្យបានជ្រាបថាមានគេបង្កើតផេកយករូបខ្ញុំនឹងឈ្មោះខ្ញុំដាក់ថា”បងកុយ។នេះមិនមែនផេកខ្ញុំទេ ខ្ញុំសូមបដិសេធទាំងស្រុងថាផេករបស់ខ្ញុំគឺមានឈ្មោះKOY MusiC Entertainmentមួយនេះនិង Facebook ឈ្មោះ Koy Kompleng ។

ជាមួយគ្នានេះតារាកំប្លែងល្បីឈ្មោះនាយ កុយ បានប ញ្ជាក់បន្ថែមដែរថាបើសិនជាមានផេកឈ្មោះបងកុយនេះធ្វើខុសលើអ្វីមួយលោក ជួង ជីហៅនាយកុយមិនទទួលខុសត្រូវឡើយ។ក្នុងអាជីពជាតារាកំប្លែងប្រចាំប្រទេសដែលបានក្រាញននៀលក្នុងវិស័យសិល្បៈរាប់ទសវត្សរ៍មកហើយនាយ កុយ តែងបានបង្ហាញវត្ត មានផ្តល់នៅសំណើចសើច សប្បាយរីករាយដល់ទ ស្សនិកជនតាមរយៈការសម្ដែងក្នុងភាពយន្តនានា និងកំប្លែងនៅលេីឆាកជាដើម៕ អត្ថបទ៖ ចាន់រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម