សន្តិសុខសង្គម
ប្រជាសហគមន៍នេសាទ រ៉ាមសារ ស្នើឲ្យសមត្ថកិច្ចចាត់វិធានការលើអ្នកនេសាទខុសច្បាប់
ប្រជាសហគមន៍នេសាទ និងមន្ត្រីឧទ្យានុរក្សតំបន់រ៉ាមសារ បានស្គាល់អត្តសញ្ញាណជនសង្ស័យលួចប្រើឧករណ៍ទំនើបឆក់ត្រី ហើយសំណូមពរទៅសមត្ថកិច្ចអនុវត្តច្បាប់ជួយចាត់វិធានការតាមនិតិវិធីដើម្បីរួមគ្នាពង្រឹងសកម្មភាព និងការអភិរក្សត្រីមេពូជ។

ក្នុងសកម្មភាពភាពចុះត្រួតពិនិត្យ និងបង្ក្រាបបទល្មើសនេសាទនៅតាមតំបន់អភិរក្សត្រីមេពូជក្នុងភូមិសាស្រ្តតំបន់រ៉ាមសារ ទន្លេមេគង្គលើ ខេត្តស្ទឹងត្រែង កាលពីថ្ងៃទី១៦-១៧ និង១៨ធ្នូ ឆ្នាំ២០២៤ លោក ភោគ និមល់ អនុប្រធានការិយាល័យ រ៉ាមសារ បានបញ្ជាក់ថា ជនសង្ស័យយើងបានស្គាល់អត្តសញ្ញាណច្បាស់លាស់ហើយ នៅឡើយតែសមត្ថកិច្ចសុំដីការពីតុលាការនាំខ្លួនយកមកកសាងសំណុំរឿងអនុវត្តច្បាប់តែប៉ុណ្ណោះ។

លោកបន្តថា កម្លាំងមន្ត្រីឧទ្យានុរក្ស បានដាក់បង្កប់ កាមេរ៉ា តាមដានសកម្មភាពជនសង្ស័យតាមចំណុចមួយចំនួន ដែលជននេះធ្លាប់ធ្វើសកម្មភាពឆក់ត្រីនៅចំណុចខេ ក្នុងនិយាមកាលេខ (613897. 1508859) ថតបានសកម្មភាពជនសង្ស័យកំពុងឆក់ត្រីបានច្បាស់ ហើយយើងបានទាក់ទងធ្វើកិច្ចសហការណ៍ជាមួយកម្លាំងប៉ុស្តិ៍រដ្ឋបាលកោះស្នែង សហគមន៍នេសាទភូមិថ្មី កោះហិប កោះព្នៅ ចុះមកជួយស្កាត់ផ្នែកខាងលើ ផ្នែកខាងក្រោម។

លោកបន្តថា កិច្ចសហការនេះ ជាលទ្ធផល នៅវេលាម៉ោង ២និង៥នាទីរសៀលថ្ងៃទី១៦ ស្ថិតនៅចំណុចខាងកើតកោះហាន ភូមិឃុំកោះស្នែង ស្រុកបុរីអូរស្វាយសែនជ័យ ក្រុមប្រតិបត្តិការបានដេញ និងដកហូតរឹបអូសយកបានវត្ថុតាង របស់ជនសង្ស័យរួមមាន ទូកស្មាច់ក្បាលស្រួចពណ៍ខៀវពីកន្លាក់០១គ្រឿង ទូកឈើម៉ាកស៊ីខេ០១គ្រឿង ម៉ាស៊ីនម៉ាក់ MOTOYAMA កម្លាំង២២សេសពណ៍ខ្មៅ ០១គ្រឿង។ ម៉ាស៊ីនម៉ាក់ហុយណូតា កម្លាំង២៥សេស០១គ្រឿង អាគុយ៧០អំពែរ០៣គ្រឿង ក្បាលឆក់ស៊េរីទំនើប០២គ្រឿង ក្នុងនោះមានឆក់ក្តៅ០១ ឆក់ត្រជាក់មួយ និងកន្ត្រងដងត្រីចំនួន០៥ ។ ចំណែកជនសង្ស័យបានរត់គេចខ្លួន ហើយយើងបន្តស្រាវជ្រាវតាមរូបភាពបានស្គាល់អត្តសញ្ញាណច្បាស់លាស់ហើយ។

តាមការឱ្យដឹងពីប្រជាសហគមន៍នេសាទភូមិថ្មី សង្កាត់សាមគ្គី បានបញ្ចាក់ថា ជនសង្ស័យឈ្មោះ ខាំ ស៊ីថុន អាយុជាង៣០ឆ្នាំ មានទីលំនៅភូមិឃុំកោះស្នែង មកយកប្រពន្ធនៅភូមិខាំផាន់សង្កាត់ សាមគ្គីក្រុង ខេត្តស្ទឹងត្រែង ហើយជនសង្ស័យនេះ ជាមុខសញ្ញាបើកទូកធ្វើសកម្មភាពឆក់ត្រីពេលថ្ងៃដែលមិនចេះខ្លាចសមត្ថកិច្ចណាឡើយ។

សូមបញ្ជាក់ថា វត្ថុតាងដែលបានប្រមូល និងដកហូត ខាងលើបានយកមករក្សាទុកនៅស្នាក់ការតំបន់រ៉ាមសារឃុំ អូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ដើម្បីឱ្យជនសង្ស័យនេះចូលខ្លួនមកសារភាព និងធ្វើកិច្ចសន្យាបើមិនមកទេត្រូវសមត្ថកិច្ចឃាត់ខ្លួនហើយ៕
អត្ថបទ៖ ហុង វិនជូ



-
ព័ត៌មានជាតិ៧ ថ្ងៃ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
សន្តិសុខសង្គម១ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoមន្រ្តីបរិស្ថានស្នើពលរដ្ឋកុំបរិភោគត្រីងាប់ និងផ្អាកប្រើប្រាស់ទឹកព្រែកត្រែង នៅស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង


