Connect with us

ជីវិតកម្សាន្ដ

តួរឿង «ទេវតាល្បែង» រំឭក​ថា​ ពីមុនមកសូម្បីតែអ្នកបើកតាក់ស៊ី ក៏មិនស្គាល់លោកដែរ

បានផុស

នៅ

ដកស្រង់ពីសារព័ត៌មានចិន The Star បានរាយការណ៍ថា តារាសម្ដែងហុងកុង Chow Yun Fat បានធ្វើការចែករំលែកនៅក្នុងកម្មវិធីជជែកមួយថា លោកធ្លាប់ជួបអ្នកបើកតាក់ស៊ីម្នាក់ ដែលមិនស្គាល់លោកក្នុងនាមជាតារាសម្ដែង ហើយបដិសេធមិនព្រមឲ្យជិះថែមទៀតផង។

តួអង្គអាចែនៅក្នុងរឿងបែបកំប្លែង «ទេវតាល្បែង» បានរៀបរាប់ពីឧបទ្ទវហេតុនៅក្នុងកម្មវិធីសន្ទនាភាសាចិនជាសំឡេងដោយប្រាប់ថា ព្រឹត្តិការណ៍​នេះ​បាន​កើត​ឡើង​ ខណៈ​ដែល​លោក​កំពុង​ថត​កុន​នៅ​ទីក្រុង​ប៉េកាំង។ គាត់បានជ្រើសរើសជិះតាក់ស៊ី ដើម្បីសន្សំពេលវេលា។ ទោះយ៉ាងណាក៏ដោយ អ្នកបើកតាក់ស៊ី ដែលទទូចសុំតែទទួលអ្នកដំណើរ ដែលធ្វើដំណើរក្នុងទិសដៅដូចគ្នាទៅនឹងផ្លូវរបស់គាត់នោះ បានបង្វែរលោកចេញវិញ ដោយអះអាងថា គាត់មិនបានបំពេញកាតព្វកិច្ច។

យ៉ាងណា ដោយសារតែស្ថិតនៅក្នុងភាពប្រញាប់ប្រញាល់ តារាសម្ដែងប្រុសវ័យឆ្នាំ៦៩ បានបង្ហាញអត្តសញ្ញាណរបស់គាត់ ដោយប្រាប់អ្នកបើកបរថា លោកជា Chow Yun Fat ដោយសង្ឃឹមថាអ្នកបើកបរនឹងមានការលើកលែង។ ប៉ុន្តែ អ្នក​បើក​បរ​បាន​ឆ្លើយ​ថា តើ Chow Yun Fat ជា​នរណា? ខ្ញុំ​មិន​ស្គាល់​គាត់​ទេ។​ នៅទីបំផុតទើបលោកអាចបញ្ចុះបញ្ចូលអ្នកបើកបរឲ្យនាំគាត់ទៅគោលដៅ ជាជាងមានអារម្មណ៍អាក់អន់ចិត្ត។ ព្រមជាមួយគ្នានោះលោកថែមទាំង និយាយបែបកំប្លែងអំពីបទពិសោធន៍ថា កាលណោះ ប្រហែលជាខ្ញុំមិនសូវល្បីទេមើលទៅ!

នៅអាយុ ៦៩ ឆ្នាំ Chow Yun Fat កើតចេញពីការចាប់ផ្តើមពីតួនាទីតូចតាច មុនពេលចូលបម្រើការងារនៅ TVB ក្នុងឆ្នាំ ១៩៧៤ គាត់បានធ្វើការជាច្រើនមុខ រួមទាំងជាក្មេងមើលថែស្បែកជើងឲ្យតារា ជំនួយការការិយាល័យ បុគ្គលិកដឹកជញ្ជូនទំនិញ បុគ្គលិកសណ្ឋាគារ និងសូម្បីតែអ្នកបើកបរតាក់ស៊ី។

តួអង្គអាចែរូបនេះទទួលបានភាពល្បីល្បាញតាមរយៈរឿងភាគរបស់ TVB ដូចជា «The Good, The Bad, The Ugly និង The Bund» ។ ពេញមួយអាជីពដ៏អស្ចារ្យរបស់គាត់ គាត់ទទួលបានពានរង្វាន់ជាច្រើន រួមទាំងពានរង្វាន់ភាពយន្តហុងកុងចំនួនបីសម្រាប់តារាសម្តែងឆ្នើម និងពានរង្វាន់ Golden Horse ចំនួនពីរសម្រាប់តារាសម្តែងល្អបំផុត។ ក្រោយមក នៅឆ្នាំ ២០២៣ គាត់បានក្លាយជាតារាសម្តែងហុងកុងទីពីរបន្ទាប់ពី Tony Leung ដែលត្រូវបានតែងតាំងជាផលិតករភាពយន្តអាស៊ីប្រចាំឆ្នាំនៅឯពានរង្វាន់ភាពយន្តអន្តរជាតិទីក្រុងប៊ូសានលើកទី ២៨៕

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
រូបភាព៖Weibo

អត្ថបទ៖ សាង​​ ស្រីល័ក្ខ

ចុចអាន៖តួហុងកុងអាចែ ដាច់ចិត្តលក់វីឡាមួយកន្លែង តម្លៃ ២៥លានដុល្លារ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម