ព័ត៌មានជាតិ
មន្ត្រីជាន់ខ្ពស់ ប.ស.ស ដឹកនាំមន្ត្រីចូលរួមសិក្ខាសាលាលើសេចក្ដីព្រាងប្រកាសស្ដីពី “លទ្ធកម្មតាមរយៈប្រព្រឹត្តិកម្មអនុគ្រោះ”
លោកបណ្ឌិត ហេង សុផាន់ណារិទ្ធ អគ្គនាយករង ប.ស.ស តំណាង លោក ម៉េង ហុង ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក ប.ស.ស នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានដឹកនាំមន្ត្រីជំនាញ ចូលរួមសិក្ខាសាលាពិគ្រោះយោបល់លើសេចក្ដីព្រាងប្រកាសស្ដីពី “លទ្ធកម្មតាមរយៈប្រព្រឹត្តិកម្មអនុគ្រោះ” ក្រោមអធិបតីភាព លោក ហ៊ីវ សុវណ្ណ រដ្ឋលេខាធិការ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។

សិក្ខាសាលានេះ ប្រព្រឹត្តទៅកាលពីថ្ងៃទី ១៨ ខែធ្នូ ឆ្នាំ ២០២៤ នៅសណ្ឋាគារសុខាភ្នំពេញ ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំតំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធនានា សរុបប្រមាណជាង ៤០០ រូប។

បើតាម លោកបណ្ឌិត ហេង សុផាន់ណារិទ្ធ បានឱ្យដឹងថា សិក្ខាសាលាខាងលើនេះរៀបចំឡើងក្នុងគោលបំណងជំរុញឱ្យការរៀបចំសេចក្តីព្រាងប្រកាសនេះ មានសុក្រឹតភាព និងមានភាពគ្រប់ជ្រុងជ្រោយ និងដើម្បីប្រមូលធាតុចូលបន្ថែមពីក្រសួង ស្ថាប័ន សហគ្រាសសាធារណៈ គ្រឹះស្ថាន សាធារណៈរដ្ឋបាល ដៃគូអភិវឌ្ឍន៍ អង្គការសង្គមស៊ីវិល រដ្ឋបាលរាជធានី ខេត្ត មន្ទីរជំនាញរាជធានី ខេត្ត និងវិស័យឯកជន៕
អត្ថបទ ៖ សំអឿន


-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សន្តិសុខសង្គម១ សប្តាហ៍ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


