Connect with us

ជីវិតកម្សាន្ដ

លោក គួច ខេវិន ចាត់ទុកការជួយបណ្តុះបណ្តាលធនធានមនុស្ស ឱ្យមានចំណេះវិជ្ជា ជាក្តីសង្ឃឹមដ៏មានគុណធម៌

បានផុស

នៅ

លោក គួច ខេវិន បានសម្តែងក្តីរំភើបរីករាយបន្ទាប់ពីកូនភ្លោះ ៣នាក់ ដែលត្រូវឪពុកម្តាយបោះបង់ចោលតាំងពីអាយុ ៣ខែ ទទួលបានការយកចិត្តទុកដាក់ឧបត្ថម្ភពីសប្បុរសជន។ មិនតែប៉ុណ្ណោះ លោកសង្ឃឹមថា កូនភ្លោះទាំង ៣នាក់នឹងក្លាយជាធនធានមនុស្សដ៏ល្អសម្រាប់សង្គមនាពេលអនាគត។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ផលិតករកម្មវិធីកម្សាន្តល្បីឈ្មោះលោកគួច ខេវិន បានបញ្ជាក់ឲ្យដឹងថា កូនភ្លោះ៣នាក់ ដែលលោកធ្លាប់ស្កាត់ទៅជួបកន្លងមកពេលនេះ ពួកគេទទួលបានការជួយឧបត្ថម្ភផ្គត់ផ្គង់ជីវភាព និងការសិក្សាពីសប្បុរសជននៅក្នុងប្រទេស និងនៅសហរដ្ឋអាមេរិក។ លើសពីនេះកុមារភ្លោះកម្សត់ទាំង ៣នាក់ ក៏បានអាហារូបករណ៍ ១០០ភាគរយរយៈពេល១២ឆ្នាំ (សិក្សាមិនបង់ប្រាក់) ពីនាយកសាលាឯកជនមិត្តភាព (MPS) ផងដែរ។

លោក គួច ខេវិននិយាយបន្តថា “ខ្ញុំបានក៏សន្យាជួយបន្តៗទៅតាមស្ថានភាពតទៅមុខទៀត ហើយកាយវិការប្រកបដោយគតិសប្បុរសធ៌មនេះ សបញ្ជាក់ពីការយកចិត្តទុកដាក់ដ៏ខ្ពង់ខ្ពស់បំផុតរបស់សប្បុរសជន ក្នុងការជួយបណ្តុះបណ្តាលធនធានមនុស្សខ្មែរឱ្យមានចំណេះវិជ្ជា មានក្តីសង្ឃឹមមានសិលធ៌មសុជីវធម៌គុណធម៌ឧត្ដុង្គឧត្តមតទៅអនាគត។

សូមរម្លឹកដែរថា ដោយមើលឃើញពីក្តីអាណិតអាសូរ អតីតផលិតកម្មវិធីកម្សាន្តលោក គួច ខេវិន បានស្កាត់ទៅជួបកូនភ្លោះប្រុសចំនួន ៣នាក់ នាខេត្តកំពត ដែលត្រូវបានឪពុកម្តាយបោះបង់ចោលតាំងតែពីអាយុ ៣ខែ ក្លាយក្មេងកំព្រាទាំងវ័យក្មេង។ នេះជាលើកទី២ហើយដែលលោក គួច ខេវិន បានទៅជួបកុមារភ្លោះទាំង ៣នាក់ដែលបច្ចុប្បន្នកូនភ្លោះប្រុស៣នាក់រស់ នៅភូមិឈើទាល ឃុំឈូក ស្រុកឈូក៕ អត្ថបទ៖ ចាន់រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម