ព័ត៌មានអន្ដរជាតិ
ធ្ងន់ធ្ងរ! ផ្ទុះកូវីដនៅបាងកក ថៃរកឃើញអ្នកឆ្លងថ្មី ១៤៩ករណី
នៅថ្ងៃអង្គារ ប្រទេសថៃបានប្រកាសរកឃើញករណីឆ្លងកូវីដថ្មីចំនួន១៤៩ករណី ដែលភាគច្រើននៅក្នុងទីក្រុងបាងកក។
ចំនួននេះបាននាំឲ្យករណីសរុបចាប់តាំងពីរោគរាតត្បាតផ្ទុះឡើងកើនដល់ ២៧,១៥៤ករណី។ ទោះបីជាយ៉ាងណាក៏ដោយ មិនមានសេចក្តីរាយការណ៍អំពីការស្លាប់ថ្មីទេ ដោយអ្នកស្លាប់នៅតែមានចំនួន៨៧នាក់ដដែល។
ក្នុងចំណោមករណីថ្មីនេះ មានតែ៥ករណីប៉ុណ្ណោះដែលជាការនាំចូល។
នាយកដ្ឋានប្រយុទ្ធប្រឆាំងជំងឺឆ្លងបាននិយាយថា គ្រាន់តែនៅក្នុងទីក្រុងបាងកក មានការឆ្លងថ្មីរហូតដល់ទៅ១០០ករណីទៅហើយខណៈខេត្តសាមុតសាខន បានរាយការណ៍ថាមានករណីថ្មីចំនួន៣៤ករណី។
ចំណែកខេត្ត Pathum Thani មាន៤ករណី, Nakhon Pathom មាន៣ករណី, Ratchaburi ២ករណីនិង Phetchaburi ១ករណី។
មន្ទីរពេទ្យបានរាយការណ៍ថាមានករណីថៃថ្មីចំនួន ៣ នៅខេត្ត Nakhon Pathom, ករណីថៃ ២ ករណីនៅ Ratchaburi និង ១ ករណីនៅន័រវេសនៅ Phetchaburi ។
ករណីនាំចូលទាំង៥នោះគឺមានមកពីអារ៉ាប់រួម៣ករណី, មួយករណីមកពីស្វីសនិងមួយករណីទៀតមកពីអាល្លឺម៉ង់។
គួរបញ្ជាក់ថា ករណីឆ្លងកូវីដជាសកលបានកើនឡើង៣៣៦,៣២៧ករណីក្នុងរយៈពេល២៤ម៉ោងចុងក្រោយ ពោលគឺសរុបកើនដល់១២០.៧៧លានករណី។ អ្នកស្លាប់ថ្មីមាន៦,៥៤៥នាក់ កើនដល់២.៦៧លាននាក់។
សហរដ្ឋអាមេរិកឈរនៅលើកំពូលតារាងមានអ្នកឆ្លងកូវីដច្រើនបំផុត ៣០.១៤លានករណីនិងមានអ្នកស្លាប់ច្រើនបំផុត ៥៤៨,០១៣នាក់៕
ប្រែសម្រួលដោយ៖ Vann Vann
ប្រភព៖ Bangkok Post
ចុចអាន៖ ថៃ មានអ្នកស្លាប់ម្នាក់ទៀតដោយសារកូវីដ ហើយឆ្លងថ្មី៧៨ករណី
ចុចអាន៖ ថៃ បញ្ជាក់ពេលវេលាបើកប្រទេសឡើងវិញទាំងស្រុង និងដកការរឹតត្បិតទាក់ទងជំងឺកូវីដ១៩
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា៣ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សន្តិសុខសង្គម១ សប្តាហ៍ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាមេរិក បើកការវាយប្រហារអ៊ីរ៉ង់ ថ្មីទៀត ដើម្បីសងសឹក ចំពោះការធ្លាក់ឧទ្ធម្ភាគចក្រ Apache
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអាមេរិក បើកការវាយប្រហារទ្រង់ទ្រាយធំជាថ្មី លើអ៊ីរ៉ង់ ខណៈទីក្រុងតេហេរ៉ង់ សងសឹកវិញ ហើយបិទច្រក Hormuz ទៀត
-
ព័ត៌មានជាតិ១៤ ម៉ោង agoរោងចក្រផលិតជីក្រុមហ៊ុន ម៉ុង ឫទ្ធី ចាយទុនប្រមាណ ១០ លាន នឹងចាប់ផ្តើមផលិតចែកចាយលក់ក្នុងតម្លៃទាបជួយកសិករដាំដុះដំណាំកសិកម្ម
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoមេ Scammer និងជាឧក្រិដ្ឋជន នៃបណ្តាញជួញដូរមនុស្សអន្តរជាតិ ត្រូវចាប់បាននៅ ថៃ


