ព័ត៌មានជាតិ
ឯកឧត្តម ឌី វិជ្ជា និងលោកជំទាវ បំពេញក្តីស្រមៃរបស់សិស្សម្នាក់ ដោយផ្តល់អាហារូបករណ៍៤ឆ្នាំ ផ្នែកព័ត៌មានវិទ្យា
ត្បិតថា ប្រឡងបាក់ឌុប មិនទទួលបានលទ្ធផលល្អដូចសិស្សដទៃៗមែន តែយុវសិស្ស ផា ហ្វាឆាយ មានក្តីស្រមៃមួយ គឺចង់រៀនឱ្យបានចប់ចុងចប់ដើមនៅសកលវិទ្យាល័យដូចគេដូចឯងដែរ។ ក្តីស្រមៃនេះ ហាក់នៅឆ្ងាយខ្លាំងណាស់សម្រាប់រូបគេ ព្រោះតែជីវភាពខ្វះខាតខ្លាំង។ តែទោះជាយ៉ាងណា យុវសិស្ស ផា ហ្វាឆាយ មិនអស់សង្ឃឹមឡើយដោយរូបគេបានស្នើសុំអាហារូបករណ៍ពីឯកឧត្តម ឌី វិជ្ជា និងលោកជំទាវ ហ៊ុន ម៉ាណា។ ដោយក្តីអាណិត ស្រឡាញ់ ឯកឧត្តម និងលោកជំទាវ ក៏បានបំពេញតាមក្តីស្រមៃរបស់យុវសិស្ស ផា ហ្វាឆាយ ដោយផ្តល់អាហារូបករណ៍១០០%ដល់រូបគេ។

អាហារូបករណ៍១០០%នេះ គឺឯកឧត្តម ឌី វិជ្ជា អគ្គស្នងការរងនគរបាលជាតិ និងលោកជំទាវ ហ៊ុន ម៉ាណា បានផ្តល់ជូននៅវិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា(NPIC)រយៈពេល៤ឆ្នាំលើជំនាញព័ត៌មានវិទ្យា តាមការស្នើសុំរបស់យុវសិស្ស ផា ហ្វាឆាយ។ លោក ឈី កុលបុត្រា ជំនួយការឯកឧត្តម ឌី វិជ្ជា បាននាំយកកញ្ចប់អាហារូបករណ៍នេះប្រគល់ឱ្យយុវសិស្ស ផា ហ្វាឆាយ ដោយផ្ទាល់។

យុវសិស្ស ផា ហ្វាឆាយ បានសម្តែងក្តីសោមនស្សយ៉ាងពន់ពេក និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះឯកឧត្តម ឌី វិជ្ជា និងលោកជំទាវ ហ៊ុន ម៉ាណា ដែលបានបំពេញតាមក្តីស្រមៃរបស់រូបគេ។ នៅលើគណនីហ្វេសប៊ុករបស់ខ្លួន យុវសិស្ស ផា ហ្វាឆាយ បានសរសេរថ្លែងអំណរគុណបែបនេះថា៖«ខ្ញុំបាទ ផា ហ្វាឆាយ សូមថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅជូនចំពោះ ឯកឧត្តម ឌី វិជ្ជា និងលោកជំទាវ ហ៊ុន ម៉ាណាដែលបានផ្តល់អាហារូបករណ៍១០០% ដល់រូបខ្ញុំបាទ ដើម្បីមានឱកាសបន្តការសិក្សានៅវិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា(NPIC) ផ្នែក( ព័ត៌មានវិទ្យា)។ ជាចុងក្រោយខ្ញុំបាទសូមគោរពជូនពរ ឯកឧត្តម និងលោកជំទាវ ទទួលបាននូវសេចក្តីសុខ សេចក្តីចម្រើន ទទួលបានជោគជ័យគ្រប់ភារកិច្ច និងជួបប្រទះតែពុទ្ធពរទាំងបួនប្រការ គឺ អាយុ វណ្ណៈ សុខៈ និងពលៈកុំបីឃ្លៀងឃ្លាតឡើយ»។

គួរបញ្ជាក់ជូនថា យុវសិស្ស ផា ហ្វាឆាយ នេះ មិនមែនជាយុវជនទី១ដែលឯកឧត្តម ឌី វិជ្ជា និងលោកជំទាវ ហ៊ុន ម៉ាណា ផ្តល់អាហារូបករណ៍ឱ្យនោះទេ។ កន្លងមក ឯកឧត្តម ឌី វិជ្ជា និងលោកជំទាវ ហ៊ុន ម៉ាណា តែងតែផ្តល់អាហារូបករណ៍ ផ្តល់មធ្យោបាយធ្វើដំណើរ សម្ភារៈសិក្សា និងផ្តល់ជំនួយផ្សេងៗដល់សិស្សដែលរៀនពូកែតែខ្វះលទ្ធភាព ក៏ដូចជា សិស្សដែលមានជីវភាពខ្វះខាត ដើម្បីបានរៀនបន្តនៅថ្នាក់ឧត្តមសិក្សា។ ឯកឧត្តម និងលោកជំទាវ មានបំណងតែមួយគត់ គឺជួយបំពេញក្តីសុបិនដល់ពួកគេ ជួយឱ្យពួកគេតាមដើរតាមក្តីស្រមៃរបស់ខ្លួន ក្លាយជាយុវជនល្អ ពលរដ្ឋល្អ និងជាទំពាំងស្នងឫស្ស៊ីដ៏មានគុណភាព និងរឹងមាំរបស់ជាតិនាពេលអនាគត៕
-
ព័ត៌មានជាតិ៦ ថ្ងៃ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានជាតិ១ សប្តាហ៍ ago៣ ថ្ងៃចូលឆ្នាំថ្មី ខេត្តក្រចេះទទួលទេសចរមកកម្សាន្តប្រមាណ ៦៩ ៩៦២ នាក់ ខណៈព្រែកកាំពីជាគោលដៅទាក់ទាញបំផុត
-
ព័ត៌មានជាតិ៦ ថ្ងៃ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoវិនិយោគិនបរទេសដកខ្លួនពីទីផ្សារថៃ ខណៈវិបត្តិថាមពលគំរាមកំហែងសេដ្ឋកិច្ច
-
សន្តិសុខសង្គម៦ ម៉ោង agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ


