ជីវិតកម្សាន្ដ
បុរសកម្សត់ម្នាក់ អួលដើមកសម្រក់ទឹកភ្នែក លើកដៃទទួលទឹកចិត្តឧកញ៉ា ព្រាប សុវត្ថិ ដែលជូនថវិកាដល់គ្រួសារខ្លួន
អំឡុងពេលដំណើរកម្សាន្តជួបជុំគ្រួសារ ឧកញ៉ា ព្រាប សុវត្ថិ និងកូនៗ បានជូនថវិកាដល់បុរស ២នាក់ ដែលកំពុងអង្គុយក្រោមខ្ទមកម្សត់មួយ ខណៈម្នាក់ក្នុងចំណោមនោះ ជាបុរសមានពិការភាព។ យ៉ាងណា ដោយក្តីរំភើបនូវទឹកចិត្តដ៏ប្រពៃ របស់ក្រុមគ្រួសារតារាចម្រៀងល្បីឈ្មោះរូបនេះ បុរសរូបនោះបានត្រឹមសម្រក់ទឹកភ្នែក និងសម្តែងការអរគុណ។

បើតាមសកម្មភាពដំណើរកម្សាន្តលើហ្វេសប៊ុកផេករបស់កំពូលតារាចម្រៀង ព្រាប សុវត្ថិ លោកនិងក្រុមគ្រួសារ បានជួបសំណេះសំណាលនឹងបុរស ២នាក់ ដែលទំនងជាគ្រួសារតែមួយ ទន្ទឹមនឹងជូនថិកាដល់ពួកគាត់ផងដែរ។ ហើយដោយក្តីរំភើបជាពន់ពេក គាត់លើកដៃជូតទឹកភ្នែក និងសម្តែងការអរគុណ ចំពោះក្រុមគ្រួសារឧកញ៉ារូបនេះ ដែលមានទឹកចិត្តសង្វេគនឹងជីវិតខ្លួន ខណៈកំពុងខ្វះខាតនិងជួបការលំបាក។
តាមរយៈសកម្មភាពនេះ មហាជនបានកោតសរសើរនូវសន្តានចិត្តរបស់ឧកញ៉ា ព្រាប សុវត្ថិ និងក្រុមគ្រួសារ ដែលមិនមើលរំលងអ្នកក្រក្សត់ ឆ្លៀតជួយក្រុមគ្រួសារខាងលើដោយមិនមើលនឹងភ្នែក។ ដោយមើលឃើញនូវទឹកចិត្តសប្បុរសនេះ មតិខ្លះបានលើកឡើងថា “គួរឱ្យសរសើរ my idol ល្អទាំងចិត្ត ល្អទាំងកាយ ស័ក្តសមជាអ្នកគួរជាទីគោរពស្រលាញ់”។

គួរបញ្ជាក់ថា កន្លងមកឧកញ៉ា ព្រាប សុវត្ថិ តែងមានចិត្តជួយអ្នកដែលជួបប្រទះនឹងការលំបាក មិនថាអ្នករួមអាជីព ឬពលរដ្ឋខ្មែរដែលលោកបានជួបដោយចៃដន្យនៅទីកន្លែងណានោះទេ។ មិនតែប៉ុណ្ណោះ តារាចម្រៀងជួរមុខរូបនេះ ក៏តែងចូលរួមដល់សង្គមជាតិតាមរយៈសកម្មភាពនានាផងដែរ៕




-
ព័ត៌មានជាតិ៥ ថ្ងៃ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានជាតិ៥ ថ្ងៃ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
ព័ត៌មានជាតិ៧ ថ្ងៃ ago៣ ថ្ងៃចូលឆ្នាំថ្មី ខេត្តក្រចេះទទួលទេសចរមកកម្សាន្តប្រមាណ ៦៩ ៩៦២ នាក់ ខណៈព្រែកកាំពីជាគោលដៅទាក់ទាញបំផុត
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoវិនិយោគិនបរទេសដកខ្លួនពីទីផ្សារថៃ ខណៈវិបត្តិថាមពលគំរាមកំហែងសេដ្ឋកិច្ច
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoប្រធានាធិបតីអ៊ីរ៉ង់ ប្រាប់ត្រាំថា គ្មានសិទ្ធិដកហូតនុយក្លេអ៊ែរអ៊ីរ៉ង់ ទេ


