Connect with us

ជីវិតកម្សាន្ដ

ត្រូវតុលាការកូរ៉េហាមផ្ដាច់មិនឲ្យវិលមកអាជីពសម្ដែង Park Yoochun​ ប្រើជីវិតបែបណាហើយ នាពេលនេះ

បានផុស

នៅ

តាមរយៈរូបថតចុងក្រោយរបស់ Park Yoochun អតីតសមាជិកក្រុម DBSK/JYJ នៅប្រទេសជប៉ុន បានធ្វើឲ្យអ្នកលេងអ៊ីនធឺណិតកូរ៉េមានការភ្ញាក់ផ្អើល ថែមទាំងឡើងដល់កំពូលនៃ Naver portal ទៀតផង។ ដោយសារតែលោកខកខានបង្ហាញមុខឲ្យមហាជនបានឃើញអស់រយៈកាលជាយូរ ចាប់តាំងពីររឿងអាស្រូវគ្រឿងញៀននិងត្រូវផុងខ្លួនក្នុងពន្ធនាគារ។

តារាសម្ដែងនិងចម្រៀង Yoochun បង្ហាញមុខមាត់ជាថ្មី​ ប៉ុន្តែក្នុងសភាពមានស្នាមជ្រីជ្រួញនិងចាស់ច្រើនជាងមុន ហើយសក់វែងរបស់គាត់ធ្វើឲ្យរូបរាងរបស់អតីតសមាជិក DBSK មិនសូវស្រស់បស់ឡើយ។ ប្អូនប្រុសភ្លោះរបស់គាត់ Park Yoohwan ក៏បានទុកម៉ូដសក់ក្នុងស្ទីលស្រដៀងគ្នាផងដែរ ដោយធ្វើឲ្យអ្នកលេងអ៊ីនធឺណេតធុញទ្រាន់ទ្វេដងនៅក្នុងរូបថតដែលលេចឡើងលើអ៉ិនធើណេត។

ក្នុងឆ្នាំ ២០១៩ Park Yoochun និងអតីតគូដណ្តឹង Hwang Hana ត្រូវបានស៊ើបអង្កេតពីបទប្រើប្រាស់គ្រឿងញៀន។ ប្រឈមមុខនឹងការចោទប្រកាន់ជាបន្តបន្ទាប់ តារាចម្រៀងប្រុសកើតឆ្នាំ ១៩៨៦ បានធ្វើសន្និសិទកាសែតដើម្បីត្អូញត្អែរ និងប្រកាសយ៉ាងក្លាហានថា គាត់នឹងចូលនិវត្តន៍ប្រសិនបើធ្វើតេស្តវិជ្ជមានចំពោះគ្រឿងញៀន។ ដោយមិននឹកស្មានដល់ ពិតជាបានធ្វើតេស្តវិជ្ជមានចំពោះគ្រឿងញៀន។

ប៉ូលិសបាននិយាយថា Yoochun បានធ្កាត់សក់របស់គាត់ដោយប្រុងប្រយ័ត្នដើម្បីលុបដាននៃការប្រើប្រាស់គ្រឿងញៀន ប៉ុន្តែការធ្វើតេស្តជើងសក់បានបង្ហាញលទ្ធផលវិជ្ជមាន។ អតីតសមាជិក DBSK បានក្លាយជារឿងកំប្លែងនៅក្នុងភ្នែកសាធារណៈ ហើយទទួលបានការរិះគន់យ៉ាងខ្លាំង។ តារាប្រុសត្រកូល Park ត្រូវ​កាត់ទោសឲ្យជាប់​ពន្ធនាគារ​រយៈពេល ១០ ខែ និង​រយៈពេល ២ ឆ្នាំ​ពី​បទ​ប្រើប្រាស់​គ្រឿងញៀន​ជាមួយ Hwang Hana ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្រោយ​ចេញ​ពី​គុក តួឯកប្រុសក្នុងរឿង «ព្រះរាជបុត្រឆ្លងភព» មិន​ចូល​និវត្តន៍​ដូច​ការ​សន្យាទេ។ ផ្ទុយទៅវិញ ​លោកបែរជារៀបចំកម្មវិធីជួបជុំអ្នកគាំទ្រ និងលក់សៀវភៅរូបថតក្នុងតម្លៃសមរម្យដល់អ្នកគាំទ្រ បើទោះបីជាមានការរិះគន់ខ្លាំងពីសំណាក់មហាជនក៏ដោយ។

ក្រោយមក នៅឆ្នាំ ២០២១ Yoochun ត្រូវបានក្រុមហ៊ុនអតីតអ្នកគ្រប់គ្រងរបស់គាត់ប្តឹងពីបទរំលោភលើកិច្ចសន្យាផ្តាច់មុខ ចុះហត្ថលេខាដោយបំពានជាមួយក្រុមហ៊ុនជប៉ុន លេងល្បែងឆ្លងព្រំដែន និងកេងបន្លំប្រាក់ក្រុមហ៊ុន។ តារា​ប្រុស​ម្នាក់​នេះ​ក្រោយ​មក​ត្រូវ​បាន​តុលាការ​ក្រុង​សេអ៊ូល​ហាម​មិន​ឲ្យ​ធ្វើ​ការ​ក្នុង​វិស័យ​កម្សាន្ត​ដោយ​បញ្ចប់​អាជីព​នៅ​កូរ៉េ​ជា​ផ្លូវ​ការ។

បន្ទាប់ពីផ្ទុះរឿងអាស្រូវជាបន្តបន្ទាប់ Yoochun បានធ្លាក់ខ្លួនទៅធ្វើការនៅប្រទេសថៃ ហើយនឹកស្មានមិនដល់​ នៅក្នុងខែវិច្ឆិកា ឆ្នាំ ២០២៣ សារព័ត៌មាន Hankook Ilbo បានរាយការណ៍ថាតួប្រុសកូរ៉េកំពុងមានទំនាក់ទំនងស្នេហាជាមួយអ្នកជំនួញដ៏ស្រស់ស្អាតម្នាក់ ដែលជាកូនស្រីរបស់ឧបនាយករដ្ឋមន្ត្រីថៃ និងជាម្ចាស់ក្រុមហ៊ុនធំៗជាច្រើន។

មិនត្រឹមប៉ុណ្ណឹងទេ ដោយផ្អែកតាមរបាយការណ៍បានបញ្ចាក់ថា កូនស្រីឧបនាយករដ្ឋមន្ត្រីថៃ​ បានបង្កើតម៉ាកគ្រឿងសំអាងនិងធ្វើឲ្យ Yoochun ក្លាយជាទូតសុឆន្ទៈឲ្យយីហោរបស់ខ្លួន។ នាងក៏បានគាំទ្រ តារាប្រុសជាមួយនឹងទឹកប្រាក់ ដើម្បីប្ដឹងក្រុមហ៊ុនចាស់របស់មិត្តប្រុសថែមទៀត។ យ៉ាងណា នៅខែធ្នូ ឆ្នាំ ២០២៣ គូស្នេហ៍នេះបានដើរដល់ផ្លូវបំបែកពីគ្នា។

មិនឈប់ត្រឹមនេះទេ Park Yoochun ក៏ត្រូវបានទីភ្នាក់ងារពន្ធជាតិកូរ៉េដាក់ឈ្មោះឲ្យបង់ពន្ធក្រោមចំនួន ៥ ជាមួយនឹងចំនួនទឹកប្រាក់សរុបរហូតដល់ ៤០៩ លានវ៉ុន ។ រឿង​អាស្រូវ​គេច​ពន្ធ​បាន​ធ្វើ​ឲ្យ​អតីត​សមាជិក DBSK រង​ការ​រិះគន់​យ៉ាង​ខ្លាំង។ ទស្សនិកជនជាច្រើនហាក់ដូចជាធុញទ្រាន់នឹងតារាប្រុស​ព្រមទាំងរឿងចម្រូងចម្រាសដែលលោកបានជាប់ពាក់ព័ន្ធក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ៕

អត្ថបទ៖ សាង​​ ស្រីល័ក្ខ

ចុចអាន៖Dispatch បញ្ចេញ​រូបថត​ Song Min Ho ក្នុង​ពិធី​ជប់លៀង​ កំឡុង​ពេល​បំពេញ​កាតព្វកិច្ចយោធា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៩ ម៉ោង មុន

រដ្ឋបាលខេត្តប៉ៃលិន ប្រារព្ធទិវាមច្ឆាជាតិ ១ កក្កដា២០២៥ និង​ជំរុញ​ការ​ទប់ស្កាត់បទល្មើសនេសាទខុសច្បាប់

ព័ត៌មានជាតិ១០ ម៉ោង មុន

ថៃចង់ប្ដឹងកម្ពុជារឿងទាហានជាន់មីនក្នុងដីខ្លួនទៅUN÷ មេស៊ីម៉ាក់ ពន្យុះឱ្យថៃកាន់ដៃកម្ពុជាទៅICJ តែម្តងទៅ ព្រោះជាតុលាការរបស់UNស្រាប់

ព័ត៌មានជាតិ១០ ម៉ោង មុន

ប្រតិភូ​គណៈ​ចលនា​សាសនិកឥស្លាមកម្ពុជា អញ្ជើញ​ជួបសំណេះសំណាល និង​នាំ​យក​អំណោយ ឧបត្ថម្ភ​ជូនកងកម្លាំងជួរមុខ នៅស្រុកជាំក្សាន្ត ខេត្តព្រះវិហារ

សន្តិសុខសង្គម១១ ម៉ោង មុន

កម្លាំង​ចម្រុះ​នៃរដ្ឋបាលរាជធានីភ្នំពេញ បង្រ្កាបទីតាំងលួចបង្កប់​ល្បែង​អនឡាញ​នៅ​សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន ឃាត់ខ្លួនជនជាតិចិន១២នាក់

ព័ត៌មានជាតិ១១ ម៉ោង មុន

កសិករ​ដាំ​ទុរេន​នៅ​ក្បែរ​ទឹក​ជ្រោះប៊ូ​ស្រា​ ចាប់ផ្ដើមប្រមូលផលបានបណ្តើរៗហើយ

Sokha Hotels

ព័ត៌មានពេញនិយម