ព័ត៌មានអន្ដរជាតិ
អ្នកគាំទ្រលោក យូន ដង្ហើយហៅឈ្មោះ ដូណាល់ ត្រាំ ឲ្យមកជួយផង
ដោយមានលើកបដានិងពាក្យស្លោក ប្រមូលផ្តុំគ្នានៅមុខខ្លោងទ្វារវិមានប្រធានាធិបតីកូរ៉េខាងត្បូង អ្នកគាំទ្រលោក យូន ស៊ុកយុល បានដង្ហើយហៅឈ្មោះប្រធានាធិបតីជាប់ឆ្នោតអាមេរិក ដូណាល់ ត្រាំ ឲ្យមកជួយ និងបង្ហាញជំនឿយ៉ាងមុតមាំថា អ្នកសាធារណរដ្ឋរូបនេះ នឹងមិនឱបដៃមើលវិបត្តិនយោបាយនៅក្នុងប្រទេសកូរ៉េខាងត្បូង ដែលជាសម្ព័ន្ធមិត្តយ៉ាងជិតស្និទ្ធរបស់ទីក្រុងវ៉ាស៊ីនតោនឡើយ។

កាលពីថ្ងៃសុក្រទី៣ខែមករាឆ្នាំ២០២៥, អ្នកគាំទ្រលោក យូន ត្រូវបានគេឃើញមានកាន់ទង់ជាតិអាមេរិក និងលើកបដាដែលមានសរសេរពាក្យស្លោក Stop the Steal ដោយនោះជាពាក្យស្លោកដែលអ្នកគាំទ្រលោក ត្រាំ ប្រើដើម្បីប្រឆាំងនឹងលទ្ធផលបោះឆ្នោតឆ្នាំ២០២០ ដោយចោទថាលោក ចូ បៃដិន លួចបន្លំ។
ដូច្នេះហើយ អ្នកគាំទ្រលោក យូន ក៏យកវិធីនេះដើម្បីតវ៉ាប្រឆាំងនឹងគណបក្សប្រជាធិបតេយ្យដែលគ្រប់គ្រងរដ្ឋសភា ដោយចោទប្រកាន់ថា ពួកគេរំលោភអំណាចដើម្បីទម្លាក់លោក យូន។

ស្រ្តីឈ្មោះ Ahn Young-mi វ័យប្រហែល៦០ឆ្នាំ និយាយថា «សហរដ្ឋអាមេរិកឬលោក ត្រាំ នឹងធ្វើអន្តរាគមន៍ ហើយសង្គ្រោះលោក យូន ស៊ុកយុល»។ ចំណែក Pyeong In-su អាយុ៧១ឆ្នាំក៏និយាយដែរថា «ខ្ញុំរង់ចាំឲ្យដល់ពេលលោក ត្រាំ ចូលកាន់តំណែង ហើយនិយាយពីការលួចបន្លំសន្លឹកឆ្នោតនៅក្នុងប្រទេសរបស់យើង និងទូទាំងពិភពលោក។ គាត់នឹងជួយលោក យូន ឲ្យបានកាន់តំណែងវិញយ៉ាងឆាប់រហ័ស»។
កាលពីថ្ងៃទី៣១ខែធ្នូឆ្នាំ២០២៤ តុលាការកូរ៉េខាងត្បូង បានអនុម័តដីកាចាប់ខ្លួនលោក យូន ដោយអាចធ្វើឲ្យគាត់ ក្លាយជាប្រធានាធិបតីកាន់តំណែងដំបូងគេ ដែលត្រូវឃុំខ្លួន ជាផ្នែកមួយនៃការស៊ើបអង្កេតលើបទចោទប្រកាន់ថា គាត់ជាមេខ្លោងបះបោរដោយព្យាយាមដាក់ច្បាប់អាជ្ញាសឹក។

ប៉ូលិសបានអនុវត្តដីកាចាប់ខ្លួន ចូលទៅចាប់លោក យូន ដល់វិមានប្រធានាធិបតី ប៉ុន្តែពួកគេត្រូវជួបប្រទះជាមួយចលនាតស៊ូរបស់អ្នកគាំទ្រលោក យូន និងកងសន្តិសុខរបស់គាត់ ហើយក្រោយមកក៏ប្រកាសផ្អាកប្រតិបត្តិការនេះសិន ដោយសារហេតុផលសន្តិសុខ។
យ៉ាងណា ការិយាល័យស៊ើបអង្កេតអំពើពុករលួយសម្រាប់មន្ត្រីជាន់ខ្ពស់ ដែលកំពុងដឹកនាំក្រុមស៊ើបអង្កេតរួមគ្នា ជាមួយប៉ូលិសនិងរដ្ឋអាជ្ញា មានពេលរហូតដល់ថ្ងៃទី៦ខែមករា ដើម្បីអនុវត្តដីកាចាប់ខ្លួននេះ៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ សភាកូរ៉េខាងត្បូងឲ្យចាប់អ្នកណាក៏ដោយឱ្យតែរារាំងដល់ការចាប់ខ្លួនលោក Yoon
-
ព័ត៌មានជាតិ១ សប្តាហ៍ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ១ សប្តាហ៍ agoមន្រ្តីបរិស្ថានស្នើពលរដ្ឋកុំបរិភោគត្រីងាប់ និងផ្អាកប្រើប្រាស់ទឹកព្រែកត្រែង នៅស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
សន្តិសុខសង្គម៤ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ២២ ម៉ោង agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន


