ព័ត៌មានជាតិ
អ្នកនាំពាក្យថារថយន្តដែលបើកផ្លូវឱ្យអ្នកលក់ឡេមិនមែនជារបស់អាវុធហត្ថទេ
អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេសឧត្តមសេនីយ៍ត្រី អេង ហ៊ី ថារថយន្តដែលជិះបើកផ្លូវឱ្យក្បូនឡានអ្នកលក់អនឡាញនោះមិនមែនជារថយន្តរបស់អាវុធហត្ថទេ ដោយពេលនេះកងកម្លាំងកំពុងសហការជាមួយក្រសួងការពារជាតិដើម្បីតាមរក។
លោក អេង ហ៊ី បានប្រាប់កម្ពុជាថ្មីនៅរសៀលថ្ងៃទី១០ ខែមករា ឆ្នាំ២០២៥នេះថា ការស្រាវជ្រាវតាមរយៈស្លាកលេខក្នុងកងរាជអាវុធហត្ថគឺមិនមែនជារថយន្តរបស់អាវុធហត្ថទេ ហើយការគ្រប់គ្រងរបស់អាវុធហត្ថលើឡានស៊ឺរ៉ែនតឹងរឹងបំផុត។
លោកថា៖ «រថយន្តនោះមិនមែនជារបស់កងរាជអាវុធហត្ថទេ! ព្រោះវាជា ខ.ម ០២។ របស់អាវុធហត្ថ ខ.ម ០៩ នេះជាជំហានទី១ហើយយើងឆែកក្នុងបញ្ជីអាវុធហត្ថគឺអត់មានទេ»។

លោកបន្ថែមថាការគ្រប់គ្រង និងផ្ដល់ស្លាកលេខខេមរភូមិន្ទជាសមត្ថកិច្ចរបស់ក្រសួងការពារជាតិ។
គូរឱ្យដឹងថាបន្ទាប់ពីមានវីដេអូដែលបានបង្ហោះលើបណ្ដាញសង្គមបង្ហាញអ្នកលក់អនឡាញម្នាក់បានចេញទៅចូលរួមមង្គលការ ដោយមានក្បូនឡានទំនើបជាច្រើនបើកចេញ ព្រមទាំងមានរថយន្តពាក់ស្លាក់លេខខេមរភូមិន្ទលេខ ២-១៨៧១ បើកផ្លូវឱ្យផងដែរនោះ។ មេបញ្ជាការអាវុធហត្ថលើផ្ទៃប្រទេសនាយឧត្តមសេនីយ៍ សៅ សុខា បានបញ្ជាឱ្យអាវុធហត្ថធ្វើការជាមួយអគ្គនាយកដ្ឋានបច្ចេកទេសក្រសួងការពារជាតិស្រាវជ្រាវលេខរថយន្តឃាត់ទុកតែម្ដង ដោយថាដើម្បីការពារមុខមាត់កងទ័ពជាតិ។

យោងតាមអនុក្រឹត្យចុះថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០០៩ អ្នកដែលមានសិទ្ធិអនុញ្ញាតឱ្យប្រើប្រាស់ភ្លើងសញ្ញាពិសេស និងសំឡេងស៊ីរ៉ែនហែរអមក្បួនគឺមានតែក្បូនព្រះទីនាំង ព្រះមហាក្សត្រ ព្រះមហាក្សត្រីយ៍ រថយន្តប្រធានព្រឹទ្ធសភា រថយន្តប្រធានរដ្ឋសភា និងរថយន្តនាយករដ្ឋមន្ត្រីប៉ុណ្ណោះ។

ការប្រើប្រាស់ភ្លើងសញ្ញាពិសេស សូរសព្ទ័ពិសេសនេះ ក៏បានអនុញ្ញាតសម្រាប់ប្រើក្បួនយានយន្តហែរអមគណៈប្រតិភូផ្លូវការអន្តរជាតិ ចាប់ពីថ្នាក់អនុរដ្ឋមន្ត្រីឡើងទៅ និងថ្នាកិប្រហាក់ប្រហែល តាមសំណើរបស់ក្រសួងការបរទេស ព្រមទាំងប្រើចំពោះយានយន្តបំពេញភារកិច្ចពិសេសរបស់កងកម្លាំងនគរបាល កងទ័ព កងរាជអាវុធហត្ថ យានយន្តពន្លត់អគ្គីភ័យ និងយានយន្តសង្គ្រោះរបស់មន្ទីរពេទ្យ៕
អត្ថបទដោយ ហ៊ុន សិរីវឌ្ឍន៍
-
ព័ត៌មានជាតិ៥ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
ព័ត៌មានជាតិ៥ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
សន្តិសុខសង្គម៤ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស
-
សេដ្ឋកិច្ច២១ ម៉ោង agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


