ព័ត៌មានជាតិ
សហគមន៍ខ្មែរនៅអាមេរិក ជួបជុំគ្នារៀបចំពិធីរម្លឹកខួបនៃថ្ងៃជ័យជម្នះ ៧មករា
សហគមន៍ខ្មែរនៅសហរដ្ឋអាមេរិក បានជួបជុំគ្នារៀបចំពិធិរម្លឹកខួបអនុស្សាវរីយ៍លើកទី៤៦ នៃទិវាជាតិជ័យជម្នះ ៧មករា ដែលកម្ពុជាត្រូវបានរំដោះចេញពីបនប្រល័យពូជសាសន៍ ប៉ុល ពត (របបខ្មែរក្រហម)។ ពិធីនេះ បានប្រព្រឹត្តទៅនាល្ងាចថ្ងៃទី១១ ខែមករា ឆ្នាំ២០២៥ នៅទីក្រុងភីឡាដែលភ្យ៉ា (Philadelphia)។

ពិធី ប្រារព្ធឡើងក្រោមអធិបតីរបស់លោក កែវ ឈា តំណាងអចិន្ត្រៃយ៍កម្ពុជាប្រចាំអង្គការសហប្រជាជាតិ ដោយមានវត្តមានមន្ត្រីស្ថានបេសកកម្មអចិន្ត្រៃកម្ពុជា នៅញូយ៉ក និងមន្ត្រីប្រចាំស្ថានទូតកម្ពុជាប្រចាំសហរដ្ឋអាមេរិក និងប្រជាពលរដ្ឋខ្មែរដែលកំពុងរស់នៅសហរដ្ឋអាមេរិកជាច្រើននាក់ ដែលក្នុងនោះ មកពីរដ្ឋ New Jersy និងរដ្ឋ Massachusetts។ ចូលរួមក្នុងពិធីនេះ ក៏មានតំណាងសាលាក្រុង ភីឡាដែលភ្យ៉ា អាជ្ញាធរ មេបញ្ជារការប៉ូលិស និងតំណាងសភារដ្ឋភែនស៊ីវ៉ានីយ៉ា ចូលរួមជាកិត្តិយស់ផងដែរ។

ថ្លែងសំណេះសំណាលក្នុងពិធីនេះ លោក កែវ ឈា បានលើកឡើងថា ថ្ងៃ៧ មករា ជាថ្ងៃប្រវត្តិសាស្ត្ររបស់ប្រជាជនកម្ពុជា ដែលជាថ្ងៃកំណើតទី២របស់ប្រជាពលរដ្ឋខ្មែរទូទៅ ជាថ្ងៃដ៏វិសេសវិសាល និងត្រចះត្រចង់ដែលប្រជាជនកម្ពុជាទាំងក្នុង និងក្រៅប្រទេសប្រារព្ធទិវាជ័យជម្នះលើរបបប្រល័យពូជសាសន៍ ប៉ុល ពត នៅថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩។
លោក គូសបញ្ជាក់ថា ក្រោមការដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត កម្ពុជាបាននឹងបន្តបោះជំហានយ៉ាងស្វាហាប់ឆ្ពោះទៅមុខជានិច្ច ដើម្បីរក្សាបានសុខសន្តិភាព និងស្ថិរភាពនយោបាយ សង្គម ការការពារអធិបតេយ្យភាព បូរណភាពទឹកដី និងកំណើនសេដ្ឋកិច្ច និងការអភិវឌ្ឍលើគ្រប់វិស័យ។

តំណាងអចិន្ត្រៃយ៍កម្ពុជា បានលើកអំណះអំណាងជាក់ស្ដែង តាមរយៈដែលមហាសន្និបាតអង្គការសហប្រជាជាតិ បានអនុម័តជាឯកច្ឆ័ន្ធឱ្យកម្ពុជាចាកចេញពីចំណាត់ថ្នាក់ជាប្រទេសអភិវឌ្ឍន៍តិចតួច ដែលកម្ពុជាត្រូវការរយៈពេល ៥ឆ្នាំ ដើម្បីចាកចេញដោយរលូននៅឆ្នាំ២០២៩ កាលពីពេលថ្មីៗនេះ។ ស្របពេលគ្នានេះ កម្ពុជា ក៏នឹងដើរតួនាទីសំខាន់នៅក្នុងអង្គការសហប្រជាជាតិ ជាសមាជិកអង្គការចាត់តាំងនៃគណៈកម្មការកសាងសន្តិភាព រយៈពេល២ឆ្នាំ ចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០២៥ ដល់នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៦។
លោក កែវ ឈា បញ្ជាក់ថា កម្ពុជានឹងចូលរួមកាន់តែសកម្មក្នុងគណៈកម្មការនេះ តាមរយៈបទពិសោធន៍ដែលកម្ពុជាបានឆ្លងកាត់សង្គ្រាមរ៉ាំរ៉ៃជាច្រើនទសវត្ស ទម្រាំសម្រេចបានសុខសន្តិភាពពេញលេញដូចពេលបច្ចុប្បន្ននេះ។

តំណាងអចិន្ត្រៃយ៍កម្ពុជារូបនេះ ក៏បានកោតសរសើរដល់សហគមន៍ខ្មែរនៅទីក្រុង Philadelphia ដែលមិនត្រឹមតែមានសាមគ្គីភាពល្អក្នុងសហគមន៍ខ្មែរនៅទីនោះទេ ថែមទាំងបានរួមចំណែកដល់ការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម និងជំរុញទំនាក់ទំនងសហរដ្ឋអាមេរិក-កម្ពុជាថែមទៀតផង។ សហគមន៍ខ្មែរនៅទីក្រុង Philadelphia គឺជាសហគមន៍ជោគជ័យយ៉ាងខ្លាំងក្នុងមុខជំនួញរបស់ខ្លួន ដោយបានការទទួលស្គាល់ពីរដ្ឋបាលក្រុង Philadelphia ហើយក៏បានចូលរួមចំណែកដល់ការអភិវឌ្ឍប្រទេសកំណើតរបស់ខ្លួនផងដែរ។
លោក បានលើកទឹកចិត្តដល់សហគមន៍ខ្មែរនៅសហរដ្ឋអាមេរិកទាំងអស់ រួមចំណែកជួយផ្សព្វផ្សាយវប្បធម៌ ប្រពៃណី ការអភិវឌ្ឍ និងភាពវិជ្ជមានពីកម្ពុជាឱ្យបានផុសផុល និងលើកទឹកចិត្តឱ្យចូលរួមជំរុញទំនាក់ទំនងកម្ពុជា និងអាមេរិកលើគ្រប់វិស័យ ជាពិសេសសេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ និងទេសចរណ៍៕
-
ព័ត៌មានជាតិ២២ ម៉ោង agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានជាតិ៦ ថ្ងៃ agoទេសចរគួរដឹងអ្វីខ្លះ ពេលទៅកម្សាន្តតំបន់អេកូទេសចរណ៍រ៉ាមសារសម្រស់កោះហានក្នុងខេត្តស្ទឹងត្រែង?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
សន្តិសុខសង្គម៥ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ៣ ម៉ោង agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់


