ព័ត៌មានជាតិ
សមត្ថកិច្ច បន្តបង្ក្រាបបានករណីគ្រឿងញៀនជាច្រើនបន្តបន្ទាប់ នៅតាមមូលដ្ឋាន តាមរយៈ App NoDrug
តាមរយៈ App NoDrug សមត្ថកិច្ចបង្ក្រាបបានករណីគ្រឿងញៀនជាបន្តបន្ទាប់ នៅតាមតំបន់ភូមិឋាន ឬ មូលដ្ឋាននានា របស់ប្រជាពលរដ្ឋ ដែលជួបប្រទះលើបញ្ហាគ្រឿងញៀន។

App នេះ ត្រូវបានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បង្កើតឡើងសម្រាប់ឱ្យប្រជាពលរដ្ឋទូទៅទាំងអស់នៅក្នុងប្រទេស អាចរាយការណ៍មកកាន់សមត្ថកិច្ច ស្ដីពីការចរាចរគ្រឿងញៀន ការសេពគ្រឿងញៀន ឬក៏ប្រទះឃើញជនដែលមានពាក់ព័ន្ធនឹងគ្រឿងញៀន ដើម្បីអាចឱ្យសមត្ថកិច្ចចុះទៅអន្តរាគមន៍បង្ក្រាបទាន់ពេលវេលា។

យោងតាមផេកផ្លូវការរបស់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានបង្ហាញពីការបង្ក្រាបគ្រឿងញៀនជាច្រើន ដែលជាការបង្ក្រាបដោយទទួលព័ត៌មានបានពីសេចក្ដីរាយការណ៍របស់ប្រជាពលរដ្ឋនៅតាមមូលដ្ឋាន ដែលបានដឹង និងជួបប្រទះពីបញ្ហាគ្រឿងញៀន មានអ្នកជួញដូរ ក៏ដូចជាជនប្រើប្រាស់ជាដើម។

ប្រជាពលរដ្ឋ បានបង្ហាញការគាំទ្រចំពោះការដាក់ឱ្យប្រើប្រាស់ App NoDrug ដែលវាអាចឱ្យពួកគាត់ធ្វើការផ្តល់ព័ត៌មានជូនសមត្ថកិច្ចបានទាន់ពេល និងលឿនរហ័ស នៅពេលជួបប្រទះពីសកម្មភាពប្រើប្រាស់ និងការជួញដូរគ្រឿងញៀន តាមតំបន់នានា ពិសេសក្នុងតំបន់ភូមិឋានរស់នៅអចិន្ត្រៃយ៍របស់ពួកគាត់ទាំងអស់គ្នា។

សូមបញ្ជាក់ថា អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានបង្កើត App NoDrug នេះឡើងមកអស់រយៈពេល ១ ឆ្នាំ កន្លងមកហើយ ដែលបានផ្តល់ឱកាសឲ្យពលរដ្ឋអាចរាយការណ៍បានដោយស៊េរី និងគ្រប់ពេលវេលាអំពីបញ្ហាគ្រឿងញៀនដែលពួកគាត់បានជួបប្រទះ។

ក្នុងអាណត្តិ រាជរដ្ឋាភិបាលនីតិកាលទី ៧ នេះ រាជរដ្ឋាភិបាលបានចាត់ទុកបញ្ហាគ្រឿងញៀនគឺជាកិច្ចការងារអាទិភាពចម្បងទី ៤ ដែលចាំបាច់ត្រូវយកចិត្តទុកដាក់គិតគូរ ក្នុងការទប់ស្កាត់ និងបង្ក្រាបឱ្យមានប្រសិទ្ធភាពខ្ពស់បំផុត៕
អត្ថបទ ៖ សុភា


-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


