Connect with us

ព័ត៌មានជាតិ

រដ្ឋបាលសង្កាត់ស្ទឹងមានជ័យទី ១ បើកយុទ្ធនាការបាញ់ថ្នាំសម្លាប់សត្វមូស ក្នុងភូមិទាំង ៨

បានផុស

នៅ

អាជ្ញាធរ បើក​យុទ្ធនាការ​បាញ់ថ្នាំ​សម្លាប់​សត្វ​មូស​ក្នុង​ភូមិ​ទាំង ៨ ជា​បន្តបន្ទាប់ នៅ​មូលដ្ឋាន​សង្កាត់​ស្ទឹងមានជ័យ ១ ដើម្បី​លុបបំបាត់​ជម្រក​មូស​ខ្លា និង​រួមចំណែក​ទប់ស្កាត់​ការ​ចម្លង​ជំងឺគ្រុនឈាម។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ដោយ​មាន​ការ​យកចិត្តទុកដាក់ និង​ណែនាំ​ពី លោក ឃួង ស្រេង អភិបាល នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ ដែល​បាន​គិតគូរ​ពី​បញ្ហា​សុខភាព​សាធារណៈ​របស់​ប្រជាពលរដ្ឋ​រស់នៅ​ក្នុង​មូលដ្ឋាន អាជ្ញាធរ​ទាំង ១៤ ខណ្ឌ សហការ​ជាមួយ​ក្រុមការងារ​របស់​មន្ទីរ​សុខាភិបាល​រាជធានី​ភ្នំពេញ បាន​បើក​យុទ្ធនាការ​ចុះ​បាញ់ថ្នាំ​សម្លាប់​សត្វ​មូស​នៅ​មូលដ្ឋាន​ខ្លួន​ជា​បន្តបន្ទាប់ ដើម្បី​បង្ការ និង​ទប់ស្កាត់​ជំងឺគ្រុនឈាម។

គួរ​រំលឹក​ថា លោក​វេជ្ជបណ្ឌិត ងី មានហេង ប្រធាន​មន្ទីរ​សុខាភិបាល​រាជធានី​ភ្នំពេញ បាន​ឲ្យ​ដឹង​ថា នៅ​ដើម​ខែ​មករា​នេះ ចាប់ពី​ល្ងាច​ថ្ងៃ​ទី ២ ខែ​មករា ឆ្នាំ ២០២៥ កម្មវិធី​គ្រុនឈាម​មន្ទីរ​សុខាភិបាល​រាជធានី​ភ្នំពេញ មាន​ការ​ចូលរួម​ពី ការិយាល័យ​សុខាភិបាល​មេគង្គ សហការ​ជាមួយ​មណ្ឌល​សុខភាព និង​មន្ទីរ​បង្អែក​នានា ក្នុង​មូលដ្ឋាន​ខណ្ឌ​នីមួយៗ ទាំង ១៤ ក្នុង​ភូមិសាស្ត្រ​រាជធានី​ភ្នំពេញ បន្ត​ចុះ​បាញ់ថ្នាំ​សម្លាប់​សត្វ​មូលដ្ឋាន​តាម​កម្មវិធី​ជា​រៀងរាល់ថ្ងៃ ដើម្បី​បង្ការ​ទប់ស្កាត់​ជំងឺគ្រុនឈាម។

ក្នុង​នោះ អាជ្ញាធរ​សង្កាត់​ស្ទឹង​មាន​ជ័យ​ទី ១ បាន​ចាប់ផ្ដើម​បើក​យុទ្ធនាការ​បាញ់ថ្នាំ​សម្លាប់​សត្វ​មូស ដើម្បី​ការពារ​ជំងឺ​គ្រុនឈាម ដោយ​ធ្វើ​ឡើង​ចាប់ផ្ដើម​ពី​ចំណុច​ភូមិ​ថ្មី ថ្ងៃ​ទី ១៣ ខែ​មករា ឆ្នាំ ២០២៥ វេលា​ម៉ោង ១៨-១៩ , ២/-ចំណុច​ចាប់ផ្ដើម ភូមិ​ទ្រា ថ្ងៃទី ១៤ ខែមករា ឆ្នាំ ២០២៥ វេលា​ម៉ោង ១៨-១៩ , ៣/-​ចំណុច​ចាប់ផ្ដើម ភូមិ​ទ្រា​ ១ ​ថ្ងៃទី​ ១៥ ខែមករា ឆ្នាំ​ ២០២៥ វេលា​ម៉ោង​ ១៨-១៩ , ៤/-​ចំណុច​ចាប់ផ្ដើម ភូមិ​ទ្រា ​២ ថ្ងៃទី ​១៦ ខែមករា ឆ្នាំ ​២០២៥ វេលា​ម៉ោង​ ១៨-១៩ , ៥/-​ចំណុច​ចាប់ផ្ដើម ភូមិ​ទ្រា ៣ ថ្ងៃទី​ ១៧ ខែមករា ឆ្នាំ​ ២០២៥ វេលា​ម៉ោង​ ១៨-១៩ , ៦/-​ចំណុច​ចាប់ផ្ដើម ភូមិ​មានជ័យ​ ថ្ងៃទី​ ១៨ ខែមករា ឆ្នាំ ​២០២៥ វេលា​ម៉ោង​ ១៨-១៩ , ៧/-​ចំណុច​ចាប់ផ្ដើម ភូមិ​មានជ័យ​ ១ ថ្ងៃទី​ ១៩ ខែមករា ឆ្នាំ​ ២០២៥ វេលា​ម៉ោង​ ១៨-១៩ , ៨/-​ចំណុច​ចាប់ផ្ដើម ភូមិ​មានជ័យ​ ២​ ថ្ងៃទី ​២០ ខែមករា ឆ្នាំ ​២០២៥ វេលា​ម៉ោង ​១៨-១៩៕

អត្ថបទ ៖ ម៉េង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ១ នាទីute មុន

ពលរដ្ឋ​នៅ​ស្រុក​ស្ទឹងត្រង់​ សម្រុក​ដាំដុះ​ដំណាំ​ទុរេន បង្កើន​ពង្រីក​ផ្ទៃដី​ដាំ​ដុះ​​រាប់​រយ​ហិកតា

ព័ត៌មានជាតិ៧ នាទីutes មុន

អ្នកនាំពាក្យ ៖ ការផ្តល់សេវាដល់សមាជិក ប.ស.ស ល្អប្រសើរជាងមុនច្រើន

ព័ត៌មានជាតិ១៦ នាទីutes មុន

បណ្ដឹងព្រំដែននៅតំបន់ប្រាសាទតាមាន់ធំ តាមាន់តូច ប្រាសាទតាក្របី និងមុំបី ចូលដល់ដៃ ICJ ហើយ

សេចក្ដីជូនដំណឹង១ ម៉ោង មុន

តំណាងអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ប្រធានសហព័ន្ធយុវជនបូជាការពារយុត្តិធម៌, ឧកញ៉ា ឡេង និមល អមប្រតិភូយុវជនគណបក្សថ្នាក់កណ្តាល សួរសុខទុក្ខ និងប្រគល់ថវិកា ស្បៀង និងសម្ភារៈ ជូនដល់កងកម្លាំងជួរមុខឈរជើងការពារជាតិខ្មែរ ទិសប្រាសាទព្រះវិហារ

ព័ត៌មានជាតិ១ ម៉ោង មុន

មួយករណីទៀតហើយ កសិករម្នាក់រងរបួសធ្ងន់ដោយសារផ្ទុះគ្រាប់មីនតោន

ព័ត៌មានជាតិ៨ ម៉ោង មុន

អាជ្ញាធរខណ្ឌទួលគោក ដាំបង្គោលជាប់របងសាលាសន្ធរម៉ុក ការពារកុំឲ្យរថយន្តចតលើផ្លូវថ្មើរជើង

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

ត្រាំ ប្រាប់អ៊ីស្រាអែល កុំសម្លាប់មេដឹកនាំកំពូលអ៊ីរ៉ង់ ឲ្យសោះ

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

TASS ៖ អ៊ីរ៉ង់​ត្រៀម​ខ្លួន​ទទួលយក​កិច្ច​ព្រមព្រៀង​​នុយក្លេអ៊ែរ​ ក្រោយ​៣ថ្ងៃនៃការ​ផ្ទុះ​អាវុធ​

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

ធ្លាក់​ឧទ្ធម្ភាគចក្រ​ស្លាប់​មនុស្ស ៧​នាក់ ក្នុង​រដ្ឋ Uttarakhand ប្រទេសឥណ្ឌា

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

អ៊ីរ៉ង់ ថា ប៉ាគីស្ថាន ចេញមុខធានាទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ លើអ៊ីស្រាអែល ក្នុងលក្ខខណ្ឌមួយ

Sokha Hotels

ព័ត៌មានពេញនិយម