ព័ត៌មានជាតិ
រោងម៉ាស៊ីនក្នុងស្រុក ៤ បង្កើនការទិញស្រូវប្រាំងពីកសិករ ខណៈបញ្ហាតម្លៃកំពុងធ្លាក់ចុះ
បើតាមលោកបណ្ឌិត យ៉ង សាំងកុមារ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានគូសបញ្ជាក់ឱ្យដឹងថា រោងម៉ាស៊ីនក្នុងស្រុកចំនួន ៤ ក្នុងចំណោមរោងម៉ាស៊ីនធំៗជាង ២០ ដែលក្រសួងកសិកម្មបានកំពុងសម្របសម្រួល ក្នុងការបង្កើនការទិញស្រូវប្រាំងពីកសិករ។

នៅមួយរយៈពេលចុងក្រោយនេះ កសិករកំពុងប្រឈមបញ្ហាតម្លៃស្រូវ ជាពិសេសតម្លៃស្រូវ OM ដែលមានការឆ្លាក់ថ្លៃយ៉ាងគំហុក។ ជុំវិញបញ្ហានេះ ក្នុងរូបភាពដើម្បីជួយដោះស្រាយបញ្ហាស្រូវធ្លាក់ថ្លៃដល់កសិករ លោកបណ្ឌិត យ៉ង សាំង បានឱ្យដឹងថា ក្រសួងកសិកម្មបានកំពុងសម្របសម្រួលជាមួយរោងម៉ាស៊ីនចំនួន ៤ ក្នុងចំណោមរោងចក្រធំៗ ចំនួន ២០ នៅកម្ពុជាឱ្យបង្កើនការទិញស្រូវប្រាំងពីកសិករ។
រោងម៉ាស៊ីនកិនស្រូវទាំង ៤ នោះរួមមាន៖ ទី១. ក្រុមហ៊ុន អៀង ហ៊ាង សង្កែ បាត់ដំបង ទទួលទិញស្រូវស្រង៉ែ និង សែនក្រអូប ក្នុងបរិមាណគ្រោងទិញចំនួន ១៥,០០០ តោន ពីកសិករ។ ទី២ ក្រុមហ៊ុនអេមរុរ៉ាយស៍ សាខាបាត់ដំបង ដែលទទួលទិញស្រូវស្រង៉ែ និង សែនក្រអូបចាប់តាំងពី ថ្ងៃទី០២ មករា ឆ្នាំ២០២៥ រហូត ខែមិនា ២០២៥ សាខាកំពង់ធំ ព្រមទាំងទទួលទិញស្រូវប្រភេទ OM ចាប់តាំងពី ថ្ងៃទី០៣ មករា ឆ្នាំ២០២៥ រហូត ខែមិនា ២០២៥។

ទី៣ រោងម៉ាស៊ីនសេកមាស ជិតនៅ ផ្លូវជាតិលេខ 6A ភូមិតាសែន ស្រុកជើងព្រៃ កំពងចាម ដែលទទួលទិញស្រងនិង OM មានតម្រូវការទិញពីខែមករា ដល់មិនា ២០២៥ ចំនួន ២០០០០ តោន។ និងទី៤ រោងម៉ាស៊ីនឈិតប៊ុនថង ព្រៃវែង ទទួលទិញស្រូវ OM5451 និងស្រូវផ្សេងទៀត នៅក្នុងបរិមាណ ២០០០០តោន ចាប់ពីខែមករា ដល់មិនា ឆ្នាំ២០២៥។
នៅរសៀលថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៥ ម្ចាស់រោងម៉ាស៊ីន អៀង ហ៊ាង បានឱ្យ «កម្ពុជាថ្មី» ដឹងថា បច្ចុប្បន្នដើម្បីសម្រួលដល់បញ្ហាស្រូវរបស់កសិករ រោងម៉ាស៊ីនបានទិញស្រូវចូលនូវប្រភេទស្រូវស្រង៉ែ និងសែនក្រអូបពីកសិករ ក្នុងរង្វង់ ៤០០ ទៅ ៥០០ តោនក្នុងមួយថ្ងៃ។ ក្នុងនោះ ស្រូវស្រង៉ែ ទិញចូលក្នុងតម្លៃប្រមាណ ៩៨០រៀល ក្នុង ១គីឡូក្រាម និងសែនក្រអូបក្នុងតម្លៃ ១២២០រៀក ក្នុង ១គីឡូក្រាម។
យ៉ាងណាមិញសម្រាប់ការទិញចូលនេះ បើតាមលោក អៀង ហ៊ាង បើទោះបីជារោងម៉ាស៊ីនមិនមានតម្រូវការទីផ្សារក្តី ក៏ខាងរោងម៉ាស៊ីននៅតែទិញចូលរាល់ថ្ងៃដើម្បីជួយកសិករ ប៉ុន្តែទិញចូលទៅតាមសមត្ថភាពដែលរោងម៉ាស៊ីនអាចស្តុកទុកបានព្រោះត្រូវចំណាយដើមទុនច្រើន។

ដោយឡែក អ្នកស្រី ឃី ប៉ូនី ម្ចាស់រោងម៉ាស៊ីនកិនស្រូវ អេមរុរ៉ាយស៍សាខាខេត្តកំពង់ធំក៏ឱ្យ «កម្ពុជាថ្មី» ដឹងផងដែរថា រោងម៉ាស៊ីនកិនស្រូវរបស់អ្នកស្រី បានទិញស្រូវប្រភេទ OM ចូលពីកសិករក្នុងរង្វង់ចន្លោះពី ១៥ ទៅ ២០ ឡានក្នុងមួយថ្ងៃ ដោយគិតជាតោនចន្លោះពី ៥២៥ តោន ទៅ ៧០០ តោន ក្នុងមួយថ្ងៃទៅតាមចំនួនស្រូវ និងសមត្ថភាពឡសង្ងួតរបស់រោងម៉ាស៊ីន។
ចំពោះតម្លៃវិញ អ្នកស្រី បានអះអាងថា «តម្លៃស្រូវ OM អាចមានការប្រែប្រួលជារៀងរាល់ថ្ងៃ ដោយតម្លៃគិតទៅតាមជិត ឆ្ងាយ ប៉ុន្តែសម្រាប់ថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៥ នេះ តម្លៃដឹកដល់រោងម៉ាស៊ីន អ្នកស្រីទិញចូលក្នុងតម្លៃ ៨៨០ រៀលឡើង ក្នុង ១គីឡូក្រាម»។

អ្នកស្រី បានបន្ថែមថា «ចំនួនស្រូវខ្ញុំទិញចូលទៅតាមខ្នាតឡរបស់ខ្ញុំ ប្រសិនឡសម្ងួតទំនេរបាន ១១ឡាន ខ្ញុំទិញចូល ១១ឡាន ហើយបើឡខ្ញុំទំនេរដល់ ២៥ ឡាន ខ្ញុំទិញចូល ២៥ឡាន ព្រោះប្រសិនបើគ្មានឡធ្វើមិនកើតទេ។ ទី១ ត្រូវការឡ ទី២ ត្រូវការលុយ ទី៣ ត្រូវមានកន្លែងសម្រាប់បញ្ចេកដាក់ ព្រោះបច្ចុប្បន្នពេញទៅដោយស្រូវវស្សា ស្រូវវស្សាលុយមិនទាន់បង្វិលមកវិញ ប្រាំងក៏មកដល់ ដូច្នេះវាផ្ទួនៗគ្នាដែលជាហេតុធ្វើឱ្យខាងរោងម៉ាស៊ីនក៏មានបញ្ហាប្រឈមដូចគ្នា»៕
-
ព័ត៌មានជាតិ២ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ២ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអតីតនិស្សិតពេទ្យសត្វម្នាក់ ចាប់របរចិញ្ចឹមមាន់សាច់រកចំណូលបានសមរម្យផ្គត់ផ្គង់គ្រួសារ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សន្តិសុខសង្គម២ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស
-
សេដ្ឋកិច្ច៣ ថ្ងៃ agoកម្ពុជារកចំណូលបាន ១៥៤ លានដុល្លារ ពីការនាំចេញជ័រកៅស៊ូនៅរយៈពេល ៤ ខែ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoណេតាន់យ៉ាហ៊ូ ប្រកាសថា គ្រប់គ្រងដីហ្គាហ្សាបាន ៦០% ហើយត្រៀមលេបយកថែមទៀត


