កីឡា
អ្នកឧកញ៉ា សំអាង វឌ្ឍនៈ ឧបត្ថម្ភ១០០លានរៀល ធ្វើឲ្យលោក ធន់ សុភា រំភើបនិយាយមិនចង់ចេញ
អ្នកឧកញ៉ា សំអាង វឌ្ឍនៈ បានឧបត្ថម្ភថវិកាចំនួន១០០លានរៀល ដល់លោកគ្រូ ធន់ សុភា ដើម្បីកសាងក្លិបថ្មីជាក្តីស្រមៃធំបំផុតដែលបានធ្វើឲ្យគ្រូបង្ហាត់រូបនេះរំភើបឥតឧបមាស្ទើរនិយាយមិនចេញ។

ក្នុងព្រឹត្តិការណ៍គ្រុឌគុនខ្មែរកាលពីរាត្រី ថ្ងៃសៅរ៍ ទី១៨ ខែមករា ឆ្នាំ២០២៥ ដំណឹងដ៏រំភើបរីករាយ បានកើតមានឡើង នៅពេលអ្នកឧកញ៉ា សំអាង វឌ្ឍនៈ អគ្គនាយកក្រុមហ៊ុន វឌ្ឍនៈ ប្រ៊ូវេរី បានឧបត្ថម្ភថវិកាចំនួន១០០លានរៀលដល់លោកគ្រូ ធន់ សុភា ដើម្បីកសាងក្លិបប្រដាល់ថ្មីឈ្មោះ«ធន់ សុភា គុនខ្មែរ»។ ការជួយឧបត្ថម្ភថវិកាដ៏ច្រើនស្ទើរមិននឹកស្មានដល់នេះបានធ្វើឲ្យក្រុមគ្រូបង្វឹក កីឡាករ និងអ្នកគាំទ្រ ចូលរួមត្រេកអរយ៉ាងខ្លាំង បន្ទាប់ពីទស្សនាការប្រកួតដ៏ជក់ចិត្តក្នុងព្រឹត្តិការណ៍ដណ្តើមខ្សែក្រវាត់ គ្រុឌគុនខ្មែរ។
ការបង្កើតក្លិបប្រដាល់ថ្មីនេះគឺជាផ្នែកដ៏សំខាន់មិនអាចខ្វះបានក្នុងការបណ្តុះបណ្តាលធនធានអត្តពលិក និងលើកស្ទួយកីឡាប្រដាល់គុនខ្មែរដែលបុព្វបុរសបន្សល់ទុកឲ្យក្នុងឆន្ទៈតែមួយ ស្មារតីខ្មែរតែមួយគឺ យើងទាំងអស់គ្នាដើម្បីកម្ពុជា។

លោកគ្រូ ធន់ សុភា បានចាត់ទុកការឧបត្ថម្ភនេះជាកំណប់មាសមហាសាលមួយដែលលោកគ្រូចង់ចាំក្នុងដួងចិត្តជានិច្ច។ ដៃកាន់ស្លាកថវិកាឧបត្ថម្ភ និងមេក្រូដើម្បីថ្លែងអំណរគុណ លោកគ្រូមានប្រសាសន៍ស្ទើរមិនចង់ច្បាស់ពាក្យពេចន៍ថា ៖«ខ្ញុំសូមអរគុណជាពិសេសដល់អ្នកឧកញ៉ា សំអាង វឌ្ឍនៈ ដែលបានជួយឧបត្ថម្ភ ស្របពេលខ្ញុំកំពុងជួបវិបត្តិថវិកាសម្រាប់បើកក្លិបថ្មី។ ខ្ញុំសូមអរគុណខ្លាំងណាស់សម្រាប់ទឹកចិត្តអ្នកឧកញ៉ាដែលបានឧបត្ថម្ភ។ ខ្ញុំខ្វះថវិកាដោយសារខ្ញុំកសាងក្លិបឲ្យល្អ ហើយឲ្យស្អាត អីចឹងត្រូវប្រើថវិកាច្រើន»។
ជាងនេះទៅទៀតនោះ អ្នកឧកញ៉ា សំអាង វឌ្ឍនៈ មិនត្រឹមតែបានឧបត្ថម្ភ ដល់លោកគ្រូ ធន់ សុភា នោះទេ អ្នកឧកញ៉ា បានឧបត្ថម្ភ ជាច្រើនលើវិស័យកីឡានៅកម្ពុជា ទាំងសុខមាលភាពសង្គម វិស័យកីឡាបាល់ទាត់ និងការរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា ដើម្បីបង្កើតថ្នាលប្រដាល់យុវជនតាមខេត្ត ផ្តល់ឱកាស ដល់យុវជនអាចផ្លាស់ប្តូរជីវភាព តាមរយៈការទទួលបានឱកាសឡើងប្រកួតផ្សេងៗ ទាំងថ្នាក់ជាតិ និងអន្តរជាតិ។ ទាំងនេះហើយជាការលើកស្ទួយវិស័យប្រដាល់គុនខ្មែរនៅកម្ពុជា ឲ្យកាន់តែរីកចម្រើន និងលេចធ្លោលើឆាកអន្តរជាតិ៕



អត្ថបទ៖ វីរបុត្រ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
កីឡា៧ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សន្តិសុខសង្គម២ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
អត្ថាធិប្បាយ១ សប្តាហ៍ agoវិចារណកថាចក្ខុវិស័យកែទម្រង់យោធាកម្ពុជា៖ ពីកម្លាំងបរិមាណ ឆ្ពោះទៅកងទ័ពជំនាញឌីជីថល និងមនសិកាការពារជាតិ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ៤ ថ្ងៃ agoអាជ្ញាធរខណ្ឌទួលគោក បន្តចុះត្រួតពិនិត្យទីតាំងលក់គ្រឿងទេស ត្រី សាច់បង្កក៤ទីតាំងបន្ថែមទៀត
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS


