សេដ្ឋកិច្ច
កម្ពុជាដាក់ឱ្យដំណើរការ កម្មវិធីទូទាត់បាគងទេសចរជាមួយប័ណ្ណវិសា សម្រួលដល់ការទូទាត់ភ្ញៀវទេសចរអន្តរជាតិ
ធនាគារជាតិនៃកម្ពុជា បានដាក់ឱ្យដំណើរការកម្មវិធីទូទាត់បាគងទេសចរណ៍ជាមួយក្រុមហ៊ុនបណ្ដាញទូទាត់អន្តរជាតិ “BAKONG Tourists App with VISA” ដើម្បីជួយសម្រួលការទូទាត់តាមឌីជីថលសម្រាប់ភ្ញៀវទេសចរអន្តរជាតិ និងអាជីវកម្មក្នុងស្រុក។

ថ្លែងក្នុងពិធីប្រកាសដាក់ឱ្យដំណើរការកម្មវិធីទូទាត់បាគងទេសចរ ជាមួយក្រុមហ៊ុនបណ្ដាញប័ណ្ណទូទាត់អន្តរជាតិនៅថ្ងៃទី២២ ខែមករា ឆ្នាំ ២០២៥ លោកស្រីបណ្ឌិត ជា សិរី ទេសាភិបាលធនាគារជាតិនៃកម្ពុជា បានថ្លែងថា តាមរយៈកិច្ចសហប្រតិបត្តិការនេះ ភ្ញៀវទេសចរអន្តរជាតិ នឹងទទួលបានបទពិសោធន៍ទូទាត់ ថ្លៃទំនិញនិងសេវាតាមប្រព័ន្ធឌីជីថលកាន់តែងាយស្រួល ដោយគ្រាន់តែទាញយកកម្មវិធីទូទាត់ បាគងទេសចរ រួចបញ្ចូលទឹកប្រាក់ក្នុងគណនីបាគងដោយភ្ជាប់ជាមួយប័ណ្ណទូទាត់ VISA ដែលមានស្រាប់ពីប្រទេសដើមរបស់ខ្លួន។
លោកស្រីបានបន្តថា មុខងារជឿនលឿននេះជួយបង្កើនប្រសិទ្ធភាព បំបាត់តម្រូវការសាច់ប្រាក់ និងបង្កើនបទពិសោធន៍ធ្វើដំណើរទូទាំងប្រទេសកម្ពុជាហើយតាមរយៈការធ្វើការរួមគ្នា យើងអាចធានាបាននូវការទទួលយកយ៉ាងទូលំទូលាយ និងផ្តល់អត្ថប្រយោជន៍ជាអតិបរមាសម្រាប់ភ្ញៀវទេសចរអន្តរជាតិ និងសេដ្ឋកិច្ចក្នុងស្រុក។

លោកស្រីបណ្ឌិតបានបន្ថែមថា ការដាក់ឱ្យដំណើរការកម្មវិធី BAKONG Tourists App with VISA ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងគោលបំណងជំរុញរួមបញ្ចូលគ្នារវាងសេដ្ឋកិច្ចឌីជីថល និងសង្គម ក៏ដូចជាការពង្រឹងជំហររបស់កម្ពុជាជាប្រទេសឈានឆ្ពោះទៅមុខ ដែលផ្តល់ជូនភ្ញៀវទេសចរអន្តរជាតិនូវវិធីសុវត្ថិភាព និងប្រសិទ្ធភាពជាងមុន។
លោលស្រីបានបញ្ជាក់ថា ការសហការគ្នារវាងធនាគារជាតិនៃកម្ពុជា និងក្រុមហ៊ុនបណ្ដាញប័ណ្ណទូទាត់អន្តរជាតិវីសា ក្នុងគោលបំណងកែលម្អសេវាទូទាត់ប្រាក់ និងគាំទ្រវិស័យទេសចរណ៍ សម្រាប់ភ្ញៀវទេសចរអន្តរជាតិ។
លក្ខណៈពិសេសនេះផ្តល់នូវការចូលប្រើភ្លាមៗទៅកាន់មូលនិធិ បើកការទិញ ការកក់ និងការគ្រប់គ្រងការចំណាយដោយមិនយកសាច់ប្រាក់ ឬប្រើបញ្ជរប្តូររូបិយប័ណ្ណ។

លោកស្រីបណ្ឌិតបានលើកទឹកចិត្តដល់ធនាគារ គ្រឹះស្ថានហិរញ្ញវត្ថុ និងអាជីវកម្មទាំងអស់ឱ្យគាំទ្រ និងផ្សព្វផ្សាយកម្មវិធីឱ្យបានសកម្មមនិងទូលំទូលាយហើយលោកស្រីបណ្ឌិតបានបញ្ជាក់បន្ថែមថាតាមរយៈការធ្វើការរួមគ្នា យើងអាចធានាបាននូវការទទួលយកយ៉ាងទូលំទូលាយ និងផ្តល់អត្ថប្រយោជន៍ជាអតិបរមាសម្រាប់ភ្ញៀវទេសចរអន្តរជាតិ និងសេដ្ឋកិច្ចក្នុងស្រុក។
គួរបញ្ជាក់ថាកម្មវិធី BAKONG Tourists App របស់ធនាកាតជាតិនៃកម្ពុជាបានដាក់ឱ្យដំណើរការនៅខែសីហា ឆ្នាំ២០២៤មានគោលបំណងសម្រួលការទូទាត់តាមឌីជីថលសម្រាប់ភ្ញៀវទេសចរអន្តរជាតិ និងអាជីវកម្មក្នុងស្រុក។ វាផ្តល់សិទ្ធិអំណាចដល់អ្នកប្រើប្រាស់ជាមួយនឹងការបញ្ចូលទឹកប្រាក់ក្នុងគណនីរហ័ស និងងាយស្រួល ការទូទាត់ឌីជីថលនិងមានភាពងាយស្រួលក្នុងការប្រើ។
កម្មវិធីនេះជំរុញឱ្យមានការចូលរួមកាន់តែស៊ីជម្រៅជាមួយនឹងមរតក និងបដិសណ្ឋារកិច្ចដ៏សម្បូរបែបរបស់ប្រទេសកម្ពុជាផងដែរ៕
អត្ថបទ៖ សំអឿន
-
កីឡា២ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម១ សប្តាហ៍ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ២ ថ្ងៃ agoយន្តហោះ F-16 ថៃទម្លាក់គ្រាប់បែក MK-82 ចំនួន៧គ្រាប់កម្ទេចស្ពានជ័យជម្នះ លោក ហេង រតនា លើកឡើងពីប្រវត្តិសាងសង់ឆ្នាំ១៩៨៤
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអគ្គនាយករងគយ ឆ្លើយតបភាពយឺតយ៉ាវក្នុងការរត់ឯកសារបែបបទ នាំទំនិញចេញចូលប្រទេសកម្ពុជា
-
ព័ត៌មានជាតិ៤ ថ្ងៃ agoអភិបាលរង៖ជម្រកបណ្ដោះអាសន្ននៅភូមិរងចាំសរុប៣៣១៣ខ្នង នឹងសាងសង់រួចទាំងអស់ត្រឹមដំណាច់ខែកក្កដានេះ


