ព័ត៌មានអន្ដរជាតិ
ប្រធានាធិបតីស្តីទីកូរ៉េខាងត្បូងវេតូច្បាប់ចំនួន៦តាក់តែងដោយបក្សប្រឆាំង
ចាប់តាំងពីទទួលភារកិច្ចជាប្រធានាធិបតីស្តីទីរបស់ប្រទេសកូរ៉េខាងត្បូង កាលពីចុងខែធ្នូឆ្នាំ២០២៤ លោក Choi Sang-mok បានប្រើសិទ្ធិវេតូ (បដិសេធ) មិនចេញក្រឹត្យដាក់ឲ្យប្រើប្រាស់ច្បាប់ចំនួន៦ដែលដឹកនាំបង្កើតដោយគណបក្សប្រជាជាធិបតេយ្យ ដែលជាបក្សប្រឆាំងដ៏ធំ។

រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ លោក Choi Sang-mok ដែលបានកាន់តួនាទីជាប្រធានាធិបតីស្តីទីបន្តពីលោក Han Duck-soo ដែលត្រូវបានសភាបោះឆ្នោតទម្លាក់កាលពីថ្ងៃទី២៧ខែធ្នូឆ្នាំ២០២៤ ស្ទើរតែត្រូវសភាដែលដឹកនាំដោយគណបក្សប្រជាធិបតេយ្យកូរ៉េ (KDP) ដោយសារតែលោកអល់ឯកក្នុងការតែងតាំងចៅក្រមតុលាការធម្មនុញ្ញតាមការស្នើរបស់រដ្ឋសភានៅដើមខែមករា។
ប៉ុន្តែភាពចម្រូងចម្រាសនៃការប៉ងបោះឆ្នោតទម្លាក់នេះបានបន្ថយកម្តៅវិញ បន្ទាប់ពីលោក Choi Sang-mok បានយល់ព្រមចេញក្រឹត្យតែងតាំងចៅក្រម២រូបសម្រាប់បំពេញជំនួសចៅក្រមដែលអស់សុពលភាពក្នុងតុលាការធម្មនុញ្ញដែលមានចៅក្រមសរុប៩រូប។
ក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រីកាលពីថ្ងៃអង្គារប្រធានាធិបតីស្តីទីរូបនេះ បានទាមទារឱ្យរដ្ឋសភាពិចារណាឡើងវិញនូវសេចក្តីព្រាងច្បាប់ចំនួនបីដែលដឹកនាំតាក់តែងឡើងដោយគណបក្សប្រឆាំង ដែលក្នុងនោះមានច្បាប់មួយស្នើឱ្យអនុម័តសម្ភារៈអប់រំដែលបង្កើតដោយបញ្ញាសិប្បនិម្មិត (AI) ។
ប្រធានាធិបតីស្តីទី Choi Sang-mok បានស្នើឲ្យសភាពិចារឡើងវិញ ដោយភ្ជាប់ជាមួយការទាមទារឲ្យការរៀបចំច្បាប់នេះធ្វើឡើងក្នុងក្របខ័ណ្ឌបក្សទាំងពីរ។
តាមការផ្សាយរបស់ Yonhap លោក Choi Sang-mok បាននិយាយក្នុងអំឡុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រីថា៖«ខ្ញុំបានពិនិត្យដោយប្រុងប្រយ័ត្ននូវអត្ថបទច្បាប់ទាំងនេះជាមួយសមាជិកគណៈរដ្ឋមន្ត្រី» ដោយជំរុញឱ្យភាគីគូប្រជែងធ្វើការកែលម្អ និងចូលរួមក្នុងកិច្ចសន្ទនាបន្ថែមទៀតដើម្បីស្វែងរកដំណោះស្រាយកាន់តែប្រសើរឡើង។
ចាប់តាំងពីការឡើងកាន់តំណែងជាអ្នកដឹកនាំបណ្តោះអាសន្នកាលពីខែមុនមក លោក Choi បានបដិសេធលើសេចក្តីព្រាងច្បាប់ចំនួនប្រាំមួយ ដែលតាក់តែងរៀបចំឡើងដោយគណបក្សប្រឆាំង។ ក្នុងចំណោមការបដិសេធទាំងនោះ ក៏រួមទាំងសេចក្តីព្រាងច្បាប់បង្កើតក្រុមស៊ើបអង្កេតពិសេសចំនួនពីរ ដែលទាក់ទងនឹងច្បាប់អាជ្ញាសឹកដែលបរាជ័យរបស់លោកប្រធានាធិបតី Yoon Suk Yeol៕
ដោយ រ៉ាន់ រើយ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានជាតិ៧ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានជាតិ២១ ម៉ោង agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ២ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
សន្តិសុខសង្គម៧ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoចាប់ខ្លួនបានហើយ! ខ្មាន់កាំភ្លើង ដែលប៉ុនប៉ងបាញ់ប្រហារលោក ត្រាំ នៅសេតវិមាន


