Connect with us

កីឡា

លោក ខូវ ឆាយ កំពុង​សិក្សា​ពី​ករណី​កីឡាករឈ្នះ​ក្នុង​ទឹក១ អាចប្រកួត​សប្តាហ៍បន្ទាប់

បានផុស

នៅ

សហព័ន្ធ​កីឡា​គុន​ខ្មែរ​​កំពុង​សិក្សា​ពី​ករណី​កីឡាករ កីឡាការិនី​គុន​ខ្មែរ​ទទួល​បាន​ជ័យជម្នះ​ក្នុង​ទឹក​ទី១ ​អាច​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ប្រកួត​ក្នុង​សប្តាហ៍​បន្ទាប់។

នេះ​បើ​តាម​ការ​ឲ្យ​ដឹង​ពី​លោក ខូវ ឆាយ ប្រធាន​សហព័ន្ធ​កីឡា​គុន​ខ្មែរ ក្រោយ​ពេល​មាន​ការ​​ដាក់​ពិន័យ​លើ​កីឡាករ​ជា​ច្រើន​នាក់ពី​បទ​បំពាន​លើ​លក្ខន្តិកៈ​​នៃ​ការ​ប្រកួត​ដែល​បាន​ចែង​​​​ពី​កីឡាករ កីឡាការិនី​​ម្នាក់​អាច​ឡើង​ប្រកួត​បាន ទាល់​តែ​សម្រាក​បាន​២​សប្តាហ៍។ ទោះ​បី​ជា​យ៉ាង​ណា លក្ខន្តិកៈ​នៃ​ការ​ប្រកួត​ដែល​ត្រូវ​បាន​អនុវត្ត​កាល​ពី​ដើម​ខែ​មករា ឆ្នាំ​២០២៥ ត្រូវ​បាន​អ្នក​ពាក់​ព័ន្ធ​មួយ​ចំនួន​បាន​ស្នើ​សុំ​ឲ្យ​មាន​ការ​បន្ធូរ​បន្ថយ​ដល់​កីឡាករ កីឡាការិនី​ដែល​មាន​តម្លៃ​ខ្លួន​តិច និង​មាន​ជីវភាព​ខ្វះ​ខាត​ ក្នុង​នោះ​មាន​​​ក្រុម​អត្តពលិក​​ថ្នាល​ផង​ដែរ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ខូវ ឆាយ បាន​លើក​ឡើង​ថា ៖«​យើង​អត់​មាន​កត្តា​វិនិច្ឆ័យ​ថា កីឡាករ​ណា​ប្រកួត​ហើយ មិន​​ប៉ះ​ពាល់​ដល់​រាង​កាយ គ្មាន​ការ​ឈឺ​​ចាប់​ខ្លួន​ប្រាណ​​នោះ​ទេ។ ការ​ប្រកួត​នោះ​រង​របួស​អត់ ពេល​ខ្លះយើង​អត់​​អាច​ធ្វើ​ដល់​ប៉ុណ្ណឹង​ទេ។ ការ​អនុវត្ត​គឺ​យើង​ត្រូវ​តែ​ធ្វើ​ទៅ​តាម​គោល​ការណ៍​ឲ្យ​បាន​ស្មើ​ៗ​គ្នា»។

លោក​បាន​ឲ្យ​ដឹង​ថា ៖«ទោះ​បី​ជា​យ៉ាង​ណា យើង​កំពុង​តែ​សិក្សា​​លើ​ចំណុច​មួយ​ចំនួន​ដែល​អាច​អនុគ្រោះ​បាន។ យើង​កំពុង​តែ​ពិភាក្សា​គ្នា ក្នុង​ករណី​​​កីឡាករ​វ៉ៃ​ឲ្យ​ដៃ​គូ​សន្លប់​ក្នុង​ទឹក​ទី១។ ដូច្នេះ​យើង​ប្រហែល​ជា​​អាច​បន្ធូរបន្ថយ​ កីឡាករ​ណា​ដែល​ប្រកួត​ធ្វើ​ឲ្យ​ដៃគូ​បោះ​បង់​ចោល​ការ​ប្រកួត​ក្នុង​ទឹ​ក​១។​ គាត់​ចំណាយ​កម្លាំង​តិច អាចអនុញ្ញាត​ឲ្យ​ប្រកួត​​​នូវ​​សប្តាហ៍​បន្ទាប់។ នេះ​គ្រាន់​តែ​​ជា​អ្វី​ដែល​យើង​កំពុង​សិក្សា មិន​ទាន់​សម្រេច​ទេ។ ប្រសិន​បើ​យើងសិក្សា​ទៅ​ឃើញ​ថា វា​ត្រឹម​ត្រូវ យើង​នឹងជូន​ដំណឹង​ពី​ករណី​នេះ»។

កាល​ពី​ថ្ងៃ​ទី​១៥ ខែ​មករា ឆ្នាំ​២០២៥ សហព័ន្ធគុនខ្មែរបានសម្រេចពិន័យជា​ការ​ព្រមាន​ជា​សាធារណៈ​លើ​កីឡាករ១៥នាក់ ប្រព្រឹត្ត​​ខុស​ពី​គោលការណ៍​ប្រកួត។ កាល​ពី​ថ្ងៃ​ទី​២២ ខែ​មករា សហព័ន្ធ​​បាន​ពិន័យ​ជា​​ការ​ព្រមាន​​លើ​កីឡាករ​៨​នាក់​ទៀត។ ការ​ពិន័យ​នេះ​គឺ​ជា​ការ​ព្រមាន​​ជាសាធារណៈ​លើក​ទី​១ ប៉ុន្តែ​​កីឡាករ​នៅ​តែ​អាច​ឡើង​ប្រកួត​ឲ្យ​តែ​សម្រាក​បាន​២​សប្តាហ៍។

ដោយ​ឡែកកីឡាករ ម៉ាលី អគ្គីនេត្រ ​បាន​ប្រព្រឹត្ត​ខុស​ពី​គោល​ការណ៍​ប្រកួត​ជា​លើក​ទី​២ បន្ទាប់​ពី​ជាប់​ពិន័យ​លើក​ទី១​កាល​ពី​ថ្ងៃ​ទី​១៥ ខែ​មករា ដូច្នេះ សហព័ន្ធ​គុន​ខ្មែរ​សម្រេច​ដាក់​ពិន័យ​មិន​ឲ្យ​ឡើង​ប្រកួត​រយៈ​ពេល​៦​សប្តាហ៍។ ប្រសិន​បើ​ប្រព្រឹត្ត​ខុស​ជា​លើក​ទី​៣ នឹង​ត្រូវ​ពិន័យ​មិន​ឲ្យ​ឡើង​ប្រកួត​​រហូត​ដល់​១២​សប្តាហ៍៕

អត្ថបទ៖ វីរបុត្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៣ ម៉ោង មុន

ក្រសួង​ទេសចរណ៍​ ប្ដេជ្ញាចិត្ត​ជំរុញ​កំណើន​ទេសចរណ៍​ក្នុង​ខេត្តមណ្ឌលគិរីទ្វេដង ដើម្បី​លើកស្ទួយ​ការ​អភិវឌ្ឍ​​មូលដ្ឋាន

ព័ត៌មានជាតិ៥ ម៉ោង មុន

ព្រៃឡង់​នៅ​ចំណុច​ដែន​ជម្រក​ស្រែវាល ស្រុកឆែប ត្រូវ​បាន​ទន្ទ្រាន​យក​មក​ធ្វើ​ជា​កម្មសិទ្ធិ

សេចក្ដីជូនដំណឹង៧ ម៉ោង មុន

អ្នក​មាន​សំណាង​ពី​ក្រុមហ៊ុនទឹកត្រចៀកកាំ ចេ.រ៉ូយ៉ាល់ ញញឹមបិទមាត់មិនជិត

ព័ត៌មានជាតិ១០ ម៉ោង មុន

អភិបាលខេត្តស្វាយរៀង ប្រាប់ឱ្យអាជ្ញាធរបន្តបង្កើនការយកចិត្តទុកដាក់ក្នុងការបង្ការ និងបង្ក្រាបបទល្មើសគ្រប់ប្រភេទ

ព័ត៌មានជាតិ១០ ម៉ោង មុន

ជ្រោះថ្មតយ ក្លាយជាតំបន់ទេសចរណ៍ធម្មជាតិដ៏ទាក់ទាញ ក្នុងខេត្តរតនគិរី

ចរាចរណ៍១១ ម៉ោង មុន

ស្នងការខេត្តប៉ៃលិន បំភ្លឺជុំវិញករណីគ្រោះថ្នាក់ចរាចណ៍បណ្តាលឱ្យស្លាប់ភាគីជិះម៉ូតូ

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

រុស្ស៊ី៖ សង្គ្រាមត្រូវចប់តាំងពីដំបូងមកម្ល៉េះ តែអ៊ុយក្រែន មិនព្រមចរចាសោះ!

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

ចប់ការចរចានៅតួកគីភ្លាម, ហ្សេលេនស្គី និងមេដឹកនាំអឺរ៉ុប៤ប្រទេស ទាញទូរស័ព្ទ call ទៅ ត្រាំ ភ្លែត

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

លោក គីម អំពាវនាវ​ឲ្យ​កង​កម្លាំង​កូរ៉េ​ខាង​ជើង​ពន្លឿន​ការ​រៀបចំ​សម្រាប់​​ព្រឹត្តិការណ៍​សង្រ្គាម

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

តើវៀតណាម និយាយអ្វីខ្លះ ជុំវិញសមយុទ្ធ «នាគមាស» កម្ពុជា-ចិន?

Sokha Hotels

ព័ត៌មានពេញនិយម