Connect with us

សន្តិសុខសង្គម

ស្ថានភាពចរាចរណ៍នៅក្នុងរាជធានីភ្នំពេញមានភាពស្ងប់ស្ងាត់ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំចិន

បានផុស

នៅ

ថ្ងៃទី២ នៃពិធីបុណ្យចូលឆ្នាំចិន-វៀតណាម ប្រជាពលរដ្ឋជាប់សែស្រឡាយ បានចាកចេញពីទីក្រុងភ្នំពេញ ធ្វើដំណើរទៅកាន់ស្រុកកំណើត និងខ្លះទៀតដើរលេងកម្សាន្ដតាមតំបន់ទេសចរណ៍នានា ធ្វើអោយតាមដងវិថីមួយចំនួនស្ងប់ស្ងាត់នូវលំហូរចរាចរណ៍។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅល្ងាចថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៥ នៅតាមដងផ្លូវ និងមហាវិថីនានា នៅក្នុងរាជធានីភ្នំពេញហាក់មានសភាពស្ងប់ស្ងាត់ ដោយប្រជាពលរដ្ឋមួយចំនួនជាប់សែស្រឡាយចិនបានចាកចេញពីលំនៅដ្ឋាន ទៅជួបជុំបងប្អូននៅតាមបណ្ដាខេត្ត និងមួយចំនួនធ្វើដំណើរទៅកម្សាន្តតាមទីរមណីយដ្ឋាន តំបន់ទេសចរណ៍នៅតាមទីរួមខេត្តផ្សេងៗផងដែរ ។

លោក លីម ហ៊ាង និងអ្នកស្រី ពៅ រចនា ជាពលរដ្ឋនៅលើបណ្តោយផ្លូវហ្សាលដឺហ្គោល បានលើកឡើងស្រដៀងគ្នាថា គាត់សង្កេតឃើញការធ្វើចរាចរណ៍នៅថ្ងៃទី២ នៃពិធីបុណ្យចូលឆ្នាំចិន-វៀតណាមនេះ ហាក់មានសភាពស្ងប់ស្ងាត់ជាងឆ្នាំមុនៗ ដោយឆ្នាំនេះប្រជាពលរដ្ឋអ្នករស់នៅលើផ្លូវធំ ស្ទើរតែ ៨០ភាគរយទៅហើយ បានបិទទ្វារចាក់សោរផ្ទះ ចាកចេញទៅដើរលេងតាមតំបន់ទេសចរណ៍ និងខ្លះទៀតទៅសែននៅស្រុកកំណើតជុំក្រុមគ្រួសារ។

ពលរដ្ឋបន្តបន្ថែមថា ទោះបីជាលំហូរចរាចរណ៍ហាក់មានសភាពស្ងប់ស្ងាត់យ៉ាងណាក៏ដោយ នៅតែមានពលរដ្ឋមួយចំនួនតូច បើកបររថយន្ត និងម៉ូតូលឿនៗ ហើយមិនតែប៉ុណ្ណោះ បើកបរក្នុងស្ថានភាពស្រវឹងថែមទៀត ដែលកត្តានេះ គឺប្រឈមនឹងការកើតមានគ្រោះថ្នាក់ចរាចរណ៍មែនទែន។ ដូច្នេះហើយគាត់សំណូមពរទៅកាន់ អ្នកបើកបរគ្រប់រូបមេត្តា គោរពច្បាប់ចរាចរណ៍ផ្លូវគោក ដើម្បីបង្ការ និងកាត់បន្ថយនូវគ្រោះថ្នាក់ណាមួយកើតឡើង៕

អត្ថបទ៖ រដ្ឋា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម