ជីវិតកម្សាន្ដ
តារាសម្ដែងជើងចាស់ ក្នុងរឿង Squid Game ទទួលមរណភាពទាំងរឿងវគ្គ៣ មិនទាន់បញ្ចាំង
កាលពីពេលថ្មីៗនេះ តារាសម្ដែងជើងចាស់ Lee Joo Sil បានទទួលមរណភាព នៅក្នុងវ័យ៨០ឆ្នាំ បន្ទាប់ពីព្យាយាមតស៊ូជាមួយនឹងជំងឺមហារីកក្រពះ។
ដង្ហើមចុងក្រោយរបស់អ្នកស្រី Lee Joo Sil គឺនៅថ្ងៃទី 2 ខែកុម្ភៈវេលាម៉ោង 10:20 ព្រឹកខណៈពេលដែលកំពុងទទួលការព្យាបាលសម្រាប់ជំងឺរបស់ខ្លួន។ ពិធីបុណ្យសពរបស់តារាស្រីវ័យចំណាស់រូបនេះ នឹងធ្វើឡើងនៅមន្ទីរពេទ្យ Shinchon Severance ដោយបើកទទួលស្វាគមន៍ពីថ្ងៃទី 3 ខែកុម្ភៈ និងបញ្ចប់នៅថ្ងៃទី ៥ ខែកុម្ភៈ។

កាលពីឆ្នាំមុន អ្នកស្រី Lee បានបង្ហាញនៅលើ Special World របស់ MBN ថា ពីមុននាងត្រូវបានគេធ្វើរោគវិនិច្ឆ័យថាមានជំងឺមហារីកសុដន់ដំណាក់កាលទី 3 ហើយត្រូវបានផ្តល់ពេលវេលាកំណត់ដើម្បីរស់នៅ។ នាងបានប្រយុទ្ធប្រឆាំងនឹងជំងឺនេះអស់រយៈពេលជាងមួយទសវត្សរ៍ ហើយថែមទាំងត្រូវបានប្រកាសថាគ្មានជំងឺមហារីកនៅចំណុចមួយ ប៉ុន្តែការពិនិត្យថ្មីៗនេះ បានបញ្ជាក់ថា វាបានកើតឡើងវិញ។

ជាមួយគ្នានេះដែរ អ្នកស្រី Lee បានដើរតួក្នុង Squid Game 2 ដែលជាតួអង្គសំខាន់ ជាតួអង្គ Park Mal Soon ដែលជាម្តាយរបស់ Hwang Jun Ho (សម្តែងដោយ Wi Ha Joon) និងជាម្តាយចុងរបស់ Hwang In Ho (សម្តែងដោយ Lee Byung Hun)៕

-
ព័ត៌មានជាតិ១ សប្តាហ៍ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ២០ ម៉ោង agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានជាតិ៣ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoដំណាំសក្តានុពលសំខាន់ៗរបស់កម្ពុជា ជាគោលដៅនាំចេញ ស្រូបទាញចំណូលចូលជាតិមួយឆ្នាំៗរាប់ពាន់លានដុល្លារ


