ជីវិតកម្សាន្ដ
កាសែតចិនផ្សាយថា IU និង Lee Jong Suk បែកគ្នា?
យោងតាមប្រព័ន្ធផ្សព្វផ្សាយរបស់ចិន អ្នកលេងអ៊ីនធឺណិតកូរ៉េមួយចំនួនបានរកឃើញថា IU ពាក់ចិញ្ចៀននៅលើម្រាមដៃចង្អុលរបស់នាង។ នៅប្រទេសកូរ៉េ ការពាក់ចិញ្ចៀននៅលើម្រាមដៃចង្អុលមានន័យថា នៅលីវ។ ចាប់តាំងពីពេលនោះមក មនុស្សជាច្រើនបានស្មានថា តារាស្រីបានបែកគ្នាជាមួយ Lee Jong Suk ហើយ។
ដ្បិតថាយ៉ាងនេះក្ដី គ្រាន់តែជាការរំពឹងទុកពីសហគមន៍អនឡាញប៉ុណ្ណោះ ខណៈដែលអ្នកទាំងពីរមិនបានចេញមុខឆ្លើយតបថាព៌ត៌មាននេះគឺជាការពិតឬយ៉ាងណានោះទេ។

IU និង Lee Jong Suk បានសារភាពស្នេហ៍ជាផ្លូវការនៅឆ្នាំ ២០២២ បន្ទាប់ពី Dispatch បានបង្ហាញរូបថតរបស់ពួកគេទៅវិស្សមកាលជាមួយគ្នានៅប្រទេសជប៉ុន។ គិតមកដល់ពេលនេះ អ្នកទាំងពីរមានចំណងស្នេហាជាមួយគ្នាបាន៣ឆ្នាំហើយ។ គូស្នេហ៍មួយគូនេះមានភាពសម្ងាត់ខ្លាំងចំពោះទំនាក់ទំនងរបស់ពួកគេ ហើយមិនដែលបង្ហាញខ្លួនជាមួយគ្នាក្នុងរង្វង់មួយឡើយ។ យ៉ាងណាមិញ បើតាមប្រព័ន្ធផ្សព្វផ្សាយកូរ៉េ ទំនាក់ទំនងរវាងអ្នកទាំងពីរគឺផ្អែមល្ហែមខ្លាំងលើសពីលការរំពឹងទុកទៅទៀត។
មិនតែប៉ុណ្ណោះ នៅពេលដែលប្អូនប្រុសរបស់ Lee Jong Suk រៀបការ IU បានបង្ហាញខ្លួនក្នុងពិធីមង្គលការ និងច្រៀងចម្រៀងមួយបទ ដើម្បីអបអរសាទរគូស្នេហ៍។ ចំណែកឯភាគីខាងប្រុសក៏បានអញ្ជើញប្អូនប្រុសរបស់ IU ទៅធ្វើដំណើរកម្សាន្តបុណ្យណូអែលជាមួយគ្នា។ តារាប្រុសរូបនេះ ក៏ត្រូវបានគេប្រទះឃើញជាញឹកញាប់ក្នុងការប្រគំតន្ត្រីដើម្បីជួយមិត្តស្រីរបស់ខ្លួនថែមទៀតផង៕

អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖ផ្ទុះកំហឹងពីមហាជន ក្រោយជនសង្ស័យ៣រូបដែលធ្វើបាបមិត្តរួមការងារ នៅតែបង្ហាញមុខធម្មតា
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៦ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


