Connect with us

ព័ត៌មានអន្ដរជាតិ

«សង្គ្រាមរុស្ស៊ី-អ៊ុយក្រែន» គឺជាប្រធានបទក្តៅ ក្នុងសន្និសីទសន្តិសុខទីក្រុង Munich 

បានផុស

នៅ

រដ្ឋមន្ត្រីការបរទេសអាមេរិកលោក Marco Rubio បានបញ្ជាក់ថា ប្រធានបទក្តៅបំផុតក្នុងកិច្ចប្រជុំកំពូលសន្តិសុខទីក្រុង Munich ឆ្នាំនេះ គឺ «សង្គ្រាមរុស្ស៊ី-អ៊ុយក្រែន»។

រដ្ឋមន្ត្រីការបរទេសអាមេរិកលោក Marco Rubio (រូបថត៖ Reuters)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ថ្លែងក្នុងបទសម្ភាសជាមួយវិទ្យុ SiriusXM Patriot កាលពីថ្ងៃអង្គារទី១១ខែកុម្ភៈឆ្នាំ២០២៥ លោក Rubio បានឲ្យដឹងថា «សង្គ្រាមអ៊ុយក្រែនគឺជាបញ្ហាដែលគ្រប់គ្នាចាប់អារម្មណ៍ ហើយលោកប្រធានាធិបតីក៏ចង់ឲ្យវាបញ្ចប់ដែរ។ គាត់នឹងបង្ហាញផែនការដែលគ្រប់គ្នាចង់ដឹង ដូច្នេះយើងនឹងពិភាក្សាបញ្ហានេះ ជាមួយរដ្ឋមន្ត្រីការបរទេសផ្សេងទៀត និងថ្នាក់ដឹកនាំដទៃនៅទីនោះ»។

សន្និសីទនៅទីក្រុង Munich គឺជាវេទិកាប្រចាំឆ្នាំរៀបចំឡើងរាល់ខែកុម្ភៈ ដើម្បីពិភាក្សាអំពីសន្តិសុខអន្តរជាតិ ចំពេលសង្រ្គាមរុស្ស៊ី-អ៊ុយក្រែនកំពុងបន្តឆាបឆេះ ខណៈពិភពលោកប្រឈមបញ្ហាផ្សេងទៀតជាច្រើន។

ឆ្នាំនេះ សន្និសីទ Munich នឹងដំណើរការចាប់ពី១៤ដល់ថ្ងៃទី១៦ខែកុម្ភៈ ដោយមានការចូលរួមពីសំណាក់ប្រមុខរដ្ឋ រដ្ឋមន្ត្រី អ្នកការទូត មន្ត្រីយោធា នាយកប្រតិបត្តិ អង្គការក្រៅរដ្ឋាភិបាល និងបញ្ញវន្តមកពីជុំវិញពិភពលោក។

សន្និសីទសន្តិសុខទីក្រុង Munich (រូបថត៖ Xinua)

ប្រធានាធិបតីអ៊ុយក្រែនលោក វ្ល៉ាឌីមៀរ ហ្សេលេនស្គី នឹងដឹកនាំគណៈប្រតិភូទៅចូលរួមសន្និសីទនេះ ហើយនឹងយកឱកាសនោះដើម្បីបង្ហាញពីការប្តេជ្ញាចិត្តនិងគោលជំហរលើការបញ្ចប់សង្គ្រាមជាមួយរុស្ស៊ី និងបង្ហាញចក្ខុវិស័យអំពីវិធីនាំមកនូវសន្តិភាពដ៏យូរអង្វែង។

សន្និសីទនេះក៏មានការចូលរួមពីសំណាក់អនុប្រធានាធិបតីអាមេរិកលោក J.D. Vance និងប្រេសិតពិសេសរបស់លោក ដូណាល់ ត្រាំ ទទួលបន្ទុកដោះស្រាយជម្លោះរុស្ស៊ី-អ៊ុយក្រែនលោក Keith Kellogg ខណៈរដ្ឋមន្ត្រីការពារជាតិ លោក Pete Hegseth ក៏គ្រោងចូលរួមផងដែរ។

ដ្បិតថាចាប់តាំងពីលោក ដូណាល់ ត្រាំ ឡើងកាន់តំណែងជាប្រធានាធិបតីអាមេរិកមក ធ្វើឲ្យលោក ហ្សេលេនស្គី ពិបាកចិត្តរឿងជំនួយក៏ដោយ ប៉ុន្តែក្នុងជំនួបកំពូលនៅប្រទេសអាល្លឺម៉ង់លើកនេះ អ៊ុយក្រែនសង្ឃឹមថា សម្ព័ន្ធមិត្តអឺរ៉ុប នឹងប្រកាសពីកញ្ចប់ជំនួយហើយរក្សាជំហរជួយទីក្រុងកៀវ ទប់ទល់ជាមួយរុស្ស៊ីដដែល៕

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ បេសកជន​ពិសេស​របស់​លោក ត្រាំ នឹងធ្វើ​ដំណើរ​ទៅ​អ៊ុយក្រែន​ឆាប់ៗ​នេះ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
នយោបាយ៣ នាទីutes មុន

ពលរដ្ឋស្រុកកែវសីមា ទទួលបានការព្យាបាលជំងឺឥតគិតថ្លៃ ពីក្រុមគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម ហ៊ុន ម៉ានី

ព័ត៌មានជាតិ៤៦ នាទីutes មុន

ទឹកធ្លាក់ជ្រាវ ជាទីដ៏ត្រជាក់ត្រជុំសម្រាប់ទេសចរសម្រាកលម្ហែកាយនារដូវកាលបៃតង

ព័ត៌មានជាតិ២ ម៉ោង មុន

សហជីព ​និង​កម្មករ​នៅ​កម្ពុជា ​ថ្កោល​ទោស​ក្រុម​ជ្រុលនិយម​នៅ​ជប៉ុន​ដែល​នាំ​គ្នា​ធ្វើ​បាតុកម្ម​ប្រឆាំង​នឹង​​វត្តមាន​នាយករដ្ឋមន្រ្តី​ខ្លួន​នៅ​បរទេស​

ហ៊ុន ម៉ាណែត
ព័ត៌មានជាតិ២ ម៉ោង មុន

នាយករដ្ឋមន្ត្រីថាអាវុធដែលដាក់ទៅត្រៀមមិនមែនមានតែ​ប៉ុន្មានដែលឱ្យឃើញលើបណ្ដាញសង្គមទេ

ព័ត៌មានជាតិ៣ ម៉ោង មុន

នាយករដ្ឋមន្ត្រីថាកម្ពុជា​ធានាស្បៀងគ្រប់គ្រាន់ដល់ទាហានតែការ​គាំទ្រ​ពី​ពលរដ្ឋ​គឺជារឿងសំខាន់

Sokha Hotels

ព័ត៌មានពេញនិយម