សន្តិសុខសង្គម
អយ្យការអមសាលាដំបូងខេត្តត្បូងឃ្មុំ នឹងស្រាវជ្រាវលើពាក្យចចាមអារ៉ាម ដោះលែងអ្នកផលិតកាំបិតត្រឡប់ទៅផ្ទះ ជាថ្នូរនឹងប្រាក់ ៥ ៥០០ ដុល្លារ
អយ្យការអមសាលាដំបូងខេត្តត្បូងឃ្មុំ នឹងធ្វើការស្រាវជ្រាវបន្ថែមទៅលើពាក្យចចាមអារ៉ាមដែលបានលើកឡើងថា «ដោះលែងអ្នកផលិតកាំបិតឲ្យបានត្រឡប់ទៅផ្ទះវិញ ជាថ្នូរនឹងប្រាក់ចំនួន ៥ ៥០០ ដុល្លារ»។ នេះបើយោងតាមសេចក្ដីប្រកាសព័ត៌មានរបស់អយ្យការអមសាលាដំបូងខេត្តត្បូងឃ្មុំ នៅថ្ងៃទី ១២ ខែកុម្ភៈ ឆ្នាំ ២០២៥ នេះ។

តាមរយៈសេចក្ដីប្រកាសព័ត៌មានខាងលើបានឲ្យដឹងថា កាលពីថ្ងៃទី ០៧ ខែកុម្ភៈ ឆ្នាំ ២០២៥ ថ្មីៗ នេះ អយ្យការអមសាលាដំបូងខេត្តត្បូងឃ្មុំ បានទទួលសំណុំរឿងពីការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ ដោយ កាលពីថ្ងៃទី ០៦ ខែកុម្ភៈ ឆ្នាំ ២០២៥ កម្លាំងជំនាញ នៃស្នងការដ្ឋាននគរបាល ខេត្តត្បូងឃ្មុំ សហការជាមួយក្រុម HOTLANE SCAM24/7 របស់អគ្គស្នងការដ្ឋាននគរបាលជាតិ និងអធិការដ្ឋាននគរបាលស្រុកតំបែរ បានចុះបង្ក្រាបទីតាំងសិប្បកម្មធ្វើកាំបិត ០១ កន្លែង នៅចំណុចផ្ទះឈ្មោះ សា សូទី ស្ថិតក្នុងភូមិទួលសំបូរ ឃុំត្រពាំងព្រីង ស្រុកតំបែរ ខេត្តត្បូងឃ្មុំ។

ប្រតិបត្តិការចុះបង្ក្រាបទីតាំងសិប្បកម្មធ្វើកាំបិតនេះដែរ សមត្ថកិច្ចបាននាំខ្លួនជនសង្ស័យចំនួន ០២ នាក់ រួមមាន ៖ ០១.ឈ្មោះ សា សូទី ភេទប្រុស អាយុ ៣៨ ឆ្នាំ ជនជាតិខ្មែរ-ឥស្លាម (មេជាង) និង ០២.ឈ្មោះ អិន ប្រុសទូច ភេទប្រុស អាយុ ២៥ ឆ្នាំ ជនជាតិខ្មែរ-ឥស្លាម (កូនជាង) និងជាអ្នកឡាយវីដេអូលក់កាំបិត និងដាវ តាម FACEBOOK និង TIKTOK។ ចំណែកវត្ថុតាងដកហូតបានមួយចំនួនរួមមាន ៖ ដាវវែង ចំនួន ០៣ ដើម , ដាវខ្លី ០៦ ដើម , កាំបិតផ្គាក់ដងវែង ០៣ ដើម , កាំបិតផ្គាក់ដងខ្លី ០១ ដើម , កាំបិតខ្វែវ ០២ ដើម , កាំបិតបុ័ងតោ ០៣ ដើម , កាំបិតស្នៀត ០៧ ដើម , ពូថៅ ០២ ដើម , ស្រោមដាវធ្វើពីឈើ ០៤ , ស្រោមកាំបិតប៉័ងតោធ្វើពីឈើ ០១ , ឧបករណ៍សម្រាប់កែច្នៃកាំបិត ០៥ និង ម៉ូទ័រ ០៥។

ក្រោយពីសាកសួរ តំណាងអយ្យការ បានសម្រេចឲ្យជនសង្ស័យ ០២ នាក់ ខាងលើ វិលត្រឡប់ទៅផ្ទះវិញជាបណ្ដោះអាសន្ន តាមរយៈការស្នើសុំធានាកូនក្តីពីសំណាក់មេធាវី។ ចំពោះសំណុំរឿងនេះ តំណាងអយ្យការកំពុងស៊ើបអង្កេតបន្ត៕
អត្ថបទ និង រូបភាព ៖ ឡេក ចាន់ពេជ្រ




-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
Google នឹងមិនប្តូរផែនទីនៅលើកម្មវិធី Maps តាមសំណើរបស់ថៃ ឡើយ
-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ចាត់ក្រុមការងារសហព័ន្ធយុវជនបូជាការពារយុត្តិធម៌ ទាំងយប់ចុះជួបវីរកងទ័ពកម្ពុជាដ៏អង់អាចក្លាហាន ដេញកងទ័ពថៃឈ្លានពាន ចេញនៅចំណុចភ្នំខ្មោច
-
ព័ត៌មានជាតិ១ ថ្ងៃ ago
រុស្ស៊ីនឹងបញ្ជូនប្រតិភូកងការពារដែនអាកាសមកបង្កើតកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា
-
ព័ត៌មានជាតិ២ ថ្ងៃ ago
សមត្ថកិច្ចចាប់ខ្លួនបុគ្គលក្លែងរូបភាព AI ដើម្បីឆបោក និងប្រមូលលុយតាមបណ្តាញសង្គម
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៣ ឈ្មោះ មូន(Mun)
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កាសែតថៃ៖ ឧកញ៉ាកុកអានប្រឈមការចាប់ខ្លួននៅថៃ ក្រោយសមត្ថកិច្ចបង្ក្រាបបទល្មើសអនឡាញ១៩ទីតាំងមានជាប់ពាក់ព័ន្ធ
-
ព័ត៌មានជាតិ១៦ ម៉ោង ago
ព្យុះទី៣ និងទី៤ អស់ឥទ្ធិពល តែកម្ពុជានៅតែមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់
-
សេដ្ឋកិច្ច២ ថ្ងៃ ago
បណ្តាពាណិជ្ជករថៃបង្វែរទិសនាំចូលទំនិញមកកម្ពុជាតាមផ្លូវទឹក ក្រោយការបិទច្រកទ្វារព្រំដែនគោក