វប្បធម៌ ជំនឿ
វត្តដំណាក់ខេត្តសៀមរាប ប្រារព្ធបុណ្យមាឃបូជា ដោយមានព្រះសង្ឃ និងពុទ្ធបរិស័ទចូលរួមជាង៥ពាន់អង្គ/នាក់
មន្ត្រីសង្ឃ ព្រះសង្ឃ និងអាជ្ញាធរខេត្ត ថ្នាក់ដឹកនាំមន្ទីរ អង្គរភាព កងកម្លាំងបី និង សីលវ័ន្ត សីលវន្តី គរុសិស្ស យុវជនកាកបាទក្រហម យុវជនកាយរិទ្ធកម្ពុជា ក៏ដូចជាសិស្សានុសិស្សគ្រូលោកគ្រូអ្នកគ្រូ ប្រជាពុទ្ធបរិស័ទ ប្រមាណជា៥ពាន់អង្គ/នាក់ នៅក្រុងសៀមរាប នៅរសៀលថ្ងៃទី១២ ខែកុម្ភៈឆ្នាំ២០២៥នេះ បានចូលរួមដង្ហែក្បួនប្រារព្ធពិធីបុណ្យមាឃបូជា ដើម្បីបង្ហាញដល់សាធារណ:ជនឲ្យបានដឹងពិធីបុណ្យមាឃបូជា ដែលមានសារៈសំខាន់នៅក្នុងព្រះពុទ្ធសាសនា ផ្សព្វផ្សាយដល់ភ្ញៀវអន្តរជាតិឲ្យបានស្គាល់កាន់តែច្បាស់ ពីតម្លៃរបស់ព្រះសម្មាសម្ពុទ្ធ។

ការដង្ហែរក្បួនដោយថ្មើរជើងនៃប្រារព្ធពិធីបុណ្យមាឃបូជានេះ រៀបចំឡើងដោយព្រះចៅអធិការវត្ដដំណាក់ ដោយមានរួមសហការពីអាជ្ញាធរខេត្ត បានដង្ហែរចេញពីវត្តដំណាក់ ក្នុងសង្កាត់សាលាកំរើក ឆ្ពោះទៅកាន់ផ្លូវតាមដងស្ទឹងសៀមរាប និងតាមបណ្ដាផ្លូវសំខាន់ៗមួយចំនួនទៀតនៅក្នុងក្រុងសៀមរាប។

ប្រជាពុទ្ធបរិស័ទ ដែលបានចូលរួមបានលើកឡើងថា ពិធីបុណ្យមាឃបូជា ជាពិធីបុណ្យជាតិមួយដ៏សំខាន់សម្រាប់ប្រជាពលរដ្ឋខ្មែរដែលកាន់សាសនាព្រះពុទ្ធ។

ពិធីនេះត្រូវបានធ្វើឡើងជារៀងរាល់ឆ្នាំ មិនដែលអាក់ខាន នោះឡើយ ក្រោយថ្ងៃជ័យជំន្នះ៧មករា ១៩៧៩ ក្រោមដំបូលសុខសន្តិភាព។ តែនៅពេលដែលលើពិភពលោកជួបនូវ វិបត្តិ ជម្ងឺកូវិដ១៩ ក៏បានអាក់ខានក្នុងការដង្ហែរក្បួនជាទ្រង់ទ្រាយធំ តែពិធីគោរពបុណ្យមាឃបូជា ក៏នៅតែគោរពប្រតិបត្តិ ទៅតាមរូបភាពតូចៗតាមវត្តអារាម។តែក្រោយពីរាជរដ្ឋាភិបាលយកចិត្ដទុកដាក់ ក្នុងការចាក់ស្រោចចាក់វ៉ាក់សាំងជម្ងឺកូវីដ១៩ ជូនដល់ប្រជាពលរដ្ឋ ហើយមានភាពធូរស្រាលរូចមក ទើបប្រជាពលរដ្ឋមានឱកាសជួបជុំគ្នាធ្វើបុណ្យឡើងវិញ ដែលនេះបង្ហាញពីសុខសន្ដិភាពរបស់ប្រទេសកម្ពុជា។

ក្នុងការដង្ហែរក្បួននោះដែរ ពុទ្ធបរិស័ទបានប្ដេជ្ញាចូលរួមថែរក្សាវប្បធម៌ព្រះពុទ្ធសាសនាឲ្យកាន់តែរីកចំរើននិងគង់វង្សជាអមតៈ ព្រោះព្រះពុទ្ធសាសនា មិនត្រឹមតែបានធ្វើឲ្យប្រជាពលរដ្ឋបានរួមរស់ជាមួយគ្នាដោយសុខសាន្តខាងផ្លូវស្មារតីប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានរួមចំណែកយ៉ាងសំខាន់នៅក្នុងការពង្រឹងសណ្ដាប់ធ្នាប់ សុខសន្តិភាព ស្ថិរភាពសង្គម ការអភិវឌ្ឍលើគ្រប់វិស័យ និងថែរក្សាការពារអត្តសញ្ញាណជាតិទៀតផង។

ម៉្យាងទៀត ដោយយល់ឃើញពីគុណតម្លៃ នៃបុណ្យមាឃបូជានេះហើយ បានជានៅគ្រប់វត្តអារាម បានរួមគ្នាប្រារព្ធពីធីនេះយ៉ាងអធិកអធម ដើម្បីផ្សព្វផ្សាយបញ្ជ្រាបការយល់ដឹងកាន់តែទូលំទូលាយ ទៅដល់ពុទ្ធបរិស័ទថា «តើយើងបានធ្វើអ្វីខ្លះ សម្រាប់ខ្លួនឯង គ្រួសារ និងសហគមន៍របស់យើង» ដូចនេះពុទ្ធបរិស័ទជាអ្នកកាន់ព្រះពុទ្ធសាសនា ត្រូវតែចូលរួមថែរក្សាសាសនា វប្បធម៌ ប្រពៃណីនេះឲ្យបានខ្ជាប់ខ្ជួនប្រយោជន៍ដល់កូន ចៅជំនាន់ក្រោយៗទៀត បានឃើញ បានដឹង បានយល់ និង គោរពប្រតិបត្តិ៕

អត្ថបទ÷ គឿន វេត




-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៦ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


