ព័ត៌មានជាតិ
អ្នកឧកញ៉ា៣រូប បរិច្ចាគជាង១លានដុល្លារ សង់អគារសាកលវិទ្យាល័យសម្ដេចព្រះមហាសង្ឃរាជ បួរ គ្រី នៅខេត្តកណ្ដាល
ដើម្បីសាងសងអគារសិក្សានៃសាកលវិទ្យាល័យសម្ដេចព្រះមហាសង្ឃរាជ បួរ គ្រី នៅស្រុកអង្គស្នួល ខេត្តកណ្ដាល ដោយមិនប្រើប្រាស់ថវិកាជាតិសូម្បីមួយកាក់មួយសេន សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា និងជាប្រធានក្រុមឧត្ដមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ អំពាវនាវឱ្យអ្នកមានធនធានជួយបរិច្ចាគថវិកា ដើម្បីសាងសង់អគារសិក្សាកម្ពស់៥ជាន់ គ្រោងចំណាយថវិកាសាងសង់ជាង១លានដុល្លារឱ្យចេញជារូបរាង សម្រាប់ជាប្រយោជន៍សម្រាប់យុវជនបានសិក្សារៀនសូត្រ។

បន្ទាប់ពីសម្ដេចតេជោ អំពាវនាវឱ្យបរិច្ចាគថវិកា ក្នុងពិធីសម្ពោធសមិទ្ធផលនានាក្នុងវត្តព្រះឥន្ទសាមគ្គីធម៌ នៅឃុំក្រាំងម្កាក់ ស្រុកអង្គស្នួល កាលពីថ្ងៃទី១១ ខែកុម្ភៈ អ្នកឧកញ៉ា គិត ម៉េង បានបរិច្ចាគថវិកាចំនួន៥០ម៉ឺនដុល្លារអាមេរិក ក្នុងគោលបំណងរួមចំណែកនៅក្នុងកសាងអគារសិក្សានេះ។

ជាមួយគ្នា អ្នកឧកញ៉ា ហុង ពីវ និងភរិយាបានប្រកាសបរិច្ចាគថវិកាចំនួន៥០ម៉ឺនដុល្លារអាមេរិក ដើម្បីជួយកសាងអគារសិក្សានេះ ឱ្យលេចចេញជារូបរាងសម្រាប់ជាប្រយោជន៍ក្នុងវិស័យអប់រំ។

ដូចគ្នាដែរ តបតាមការអំពាវនាវរបស់សម្ដេចតេជោ ហ៊ុន សែន អ្នកឧកញ៉ា ថៃ ជាហួត និងក្រុមគ្រួសារ ក៏បានបរិច្ចាគថវិកាចំនួន ៥០ម៉ឺនដុល្លារអាមេរិក ក្នុងការកសាងអគារសិក្សានេះ ដើម្បីរួមចំណែកក្នុងការកសាងធនធានមនុស្ស។

សម្ដេចតេជោ ហ៊ុន សែន ដែលជាអ្នកផ្ដួចផ្ដើមចលនាបរិច្ចាគថវិការសម្រាប់ការសាងសង់អគារសិក្សា បានចាត់ទុក វិភាគទានរបស់អ្នកឧកញ៉ាទាំងអស់ ថាជាការចូលរួមចំណែកដ៏ធំធេង ដល់ការកសាងធនធាន និងមូលធនមនុស្សសម្រាប់សម្រេចចក្ខុវិស័យកម្ពុជាឆ្នាំ២០៣០ និងឆ្នាំ ២០៥០។
តាមរយៈលិខិតថ្លែងអំណរគុណ សម្ដេចតេជោ ហ៊ុន សែន កោតសរសើរចំពោះទឹកចិត្តសប្បុរស និងស្នេហាជាតិ អ្នកឧកញ៉ា និងក្រុមគ្រួសារ ដែលជានិច្ចកាលតែងតែចូលរួមជួយ សម្រាលបន្ទុករបស់រដ្ឋ និងប្រជាជនកម្ពុជាជារៀងរហូត។

គួរឱ្យដឹងថា សម្រាប់សមណនិស្សិត សិស្សនិស្សិត ដែលសិក្សានៅសាកលវិទ្យាល័យសម្ដេចព្រះមហាសង្ឃរាជ បួរ គ្រី គឺនឹងទទួលបានអាហារូបករណ៍១០០ភាគរយ សិក្សាដោយមិនបាច់បង់ថ្លៃឡើយ។ ដោយហេតុថាសាកលវិទ្យាល័យ ជាសាកលវិទ្យាល័យមិនស្វែងរកប្រាក់ចំណូលបែបនេះ សម្ដេចតេជោ ហ៊ុន សែន ក៏បានអំពាវនាវឱ្យសប្បុរសជនបន្តជួយបរិច្ចាគថវិកាសម្រាប់បង់ថ្លៃអគ្គិសនី និងថ្លៃទឹក និងសេវាថែទាំ ដើម្បីទ្រទ្រង់និរន្តភាពសាកលវិទ្យាល័យមួយឱ្យស្ថិតនៅជាប្រយោជន៍សម្រាប់យុវជនគ្រប់ជំនាន់៕
ដោយ៖ ង៉ិល ណារ៉ាត់

-
ព័ត៌មានជាតិ១៩ ម៉ោង agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានជាតិ៦ ថ្ងៃ agoទេសចរគួរដឹងអ្វីខ្លះ ពេលទៅកម្សាន្តតំបន់អេកូទេសចរណ៍រ៉ាមសារសម្រស់កោះហានក្នុងខេត្តស្ទឹងត្រែង?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
សន្តិសុខសង្គម៥ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ២ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន


