ព័ត៌មានជាតិ
អាជ្ញាធរជាតិអប្សរា ប្រារព្ធខួប៣០ឆ្នាំ នៃការបង្កើតអាជ្ញាធរជាតិអប្សរា នាបរិវេណប្រាសាទបាយ័ន
នៅព្រឹកថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៥ នេះ អាជ្ញាធរជាតិអប្សរា បានរៀបចំពិធីសាសនា រួមទាំងពិធីរាប់បាត្រព្រះសង្ឈ ១៣០អង្គ ក្នុងឱកាសប្រារព្ធខួប ៣០ឆ្នាំ នៃការបង្កើតអាជ្ញាធរជាតិអប្សរា (១៩ ខែកុម្ភៈ ឆ្នាំ១៩៩៥-១៩ ខែកុម្ភៈ ឆ្នាំ២០២៥) នៅបរិវេណស្ពានហាលប្រាសាទបាយ័ន ច្រកចូលខាងកើត។ ពិធីនេះប្រព្រឹត្តទៅក្រោមអធិបតីភាព លោកស្រី ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ និងជាប្រធានក្រុមប្រឹក្សាភិបាលអាជ្ញាធរជាតិអប្សរា តំណាងអង្គការយូណេស្កូប្រចាំកម្ពុជា លោកហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា អគ្គនាយករង លោក ប្រាក់ សោភ័ណ អភិបាលខេត្តសៀមរាប មន្ត្រីបុគ្គលិកអាជ្ញាធរជាតិអប្សរាជា និងអ្នកពាក់ព័ន្ធជាច្រើនរូប។

លោកស្រី ភឿង សកុណា បានមានប្រសាសន៍ថា ពិធីប្រារព្ធខួប ៣០ឆ្នាំ នៃការបង្កើតអាជ្ញាធរជាតិអប្សរា ធ្វើឡើងក្រៅពីរំលឹកការដំណើរការដំបូងនៃអាជ្ញាធរជាតិអប្សរា ការខិតខំប្រឹងប្រែងកន្លងមក របស់បុព្វការីជន និងឥស្សរជនជាតិ អន្តរជាតិគ្រប់ជំនាន់ ដែលបានខិតខំកសាង ថែរក្សា ការពារ និងអភិរក្សរមណីយដ្ឋានអង្គរ មរតកវប្បធម៌ដ៏មានតម្លៃមិនអាចកាត់ថ្លៃបាន។
លោកស្រីថា ក្រោមការដឹកនាំប្រកបដោយគិតបណ្ឌិតរបស់ សម្តេចតេជោ ហ៊ុន សែន និងការបន្តស្មារតីដ៏ត្រឹមត្រូវ និងឈ្លាសវ៉ៃរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ធ្វើឱ្យវិស័យទេសចរណ៍ និងវប្បធម៌កំពុងមានវឌ្ឍនភាព និងជាវិស័យមានភាពប្រទាក់ក្រឡាគ្នា គាំទ្រគ្នា ដើម្បីទាក់ទាញទេសចរជាតិនិងអន្តរជាតិ។ ជាក់ស្តែង កិច្ចអភិរក្ស និងអភិវឌ្ឍន៍រមណីយដ្ឋានអង្គរទាំងមូល បានផ្លាស់ប្តូរប្រកបដោយសោភ័ណភាព ទៅតាមអនុសាសន៍ដ៏ថ្លៃថ្លារបស់ថ្នាក់ដឹកនាំកំពូលជាតិ រហូតមានការទទួលស្គាល់ និងកោតសរសើរពីសាធារណជន។

ជាមួយគ្នានេះ លោកស្រី បានកោតសរសើរចំពោះការខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនំា មន្ត្រីរាជការ បុគ្គលិក ភ្នាក់ងារ ពលករនិងឆ្មាំទាំងអស់ នៃអាជ្ញាជាតិអប្សរា និងអាជ្ញាធរពាក់ព័ន្ធជាតិ និងអន្តរជាតិ ដែលបានខិតខំប្រឹងប្រែងយកអស់កម្លាំងកាយចិត្ត បញ្ញាស្មារតី ថែរក្សា ការពារ អភិរក្ស និងអភិវឌ្ឍន៍ រមណីយដ្ឋានអង្គរប្រកបដោយការយកចិត្តទុកដាក់។
ចំណែក លោក ហង់ ពៅ បានលើកឡើងថា ស្ថាប័នអាជ្ញាធរជាតិអប្សរាបានដើរតួនាទីអភិរក្ស ដោយមានការជ្រោមជ្រែងជាឆ្អឹងខ្នង ការអនុវត្តបច្ចេកទេសពីគណៈកម្មាធិការអន្តរជាតិដើម្បីសម្របសម្រួលកិច្ចគាំពារ និងអភិវឌ្ឍន៍រមណីយដ្ឋានប្រវត្តិសាស្រ្តអង្គរ(អាយស៊ីស៊ី-អង្គរ) ការជួយជ្រោមជ្រែងពីបណ្តាប្រទេសអន្តរជាតិជាមិត្ត ជាពិសេសជំហរដ៏រឹងមាំរបស់រាជរដ្ឋាភិបាលកម្ពុជា ធ្វើឱ្យអាជ្ញាធរជាតិអប្សរាទទួលបានជោគជ័យ។

ក្នុងឆ្នាំ២០០៤ អង្គរត្រូវបានដកចេញពីបញ្ជីបេតិកភណ្ឌប្រឈមនឹងគ្រោះថ្នាក់ ហើយបន្ទាប់មកទៀត អាជ្ញាធរជាតិអប្សរាបានកំណត់គោលដៅបន្ថែមទៀត គឺការអភិវឌ្ឍដោយចីរភាពបន្ថែមលើការអភិរក្ស។ ក្រៅពីធានាឱ្យបាននូវកិច្ចការអភិរក្ស និងការអភិវឌ្ឍដោយចីរភាព ការងារដែលសំខាន់មួយទៀត គឺការយកចិត្តទុកដាក់ចំពោះប្រជាពលរដ្ឋរស់នៅក្នុងតំបន់អង្គរទាំង១១២ភូមិ ដែលជាផ្នែកមួយដ៏សំខាន់ក្នុងបេតិកភណ្ឌអរូបី ការថែរក្សាទំនៀមទម្លាប់ប្រពៃណី និងអត្តសញ្ញាណរបស់តំបន់អង្គរ ឱ្យមានជីវិតរស់រវើក។ ដោយសារកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល រួមជាមួយអាជ្ញាធរជាតិអប្សរា នៅឆ្នាំ២០២៣ អង្គរ ត្រូវបានស្ថាប័នអន្តរជាតិទទួលស្គាល់និងយកធ្វើជាគំរូ ក្នុងការអនុវត្តទៅលើបេតិកភណ្ឌផ្សេងទៀតលើពិភពលោក ក្នុងចំណោមបេតិកភណ្ឌ៣ប្រភេទ គឺបេតិកភណ្ឌក្នុងសង្រ្គាម បេតិកភណ្ឌក្រោយសង្រ្គាម និងបេតិកភណ្ឌជោគជ័យ។ នេះបើតាមការលើកឡើងរបស់ លោក ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា។
លោកអគ្គនាយក បានបន្តទៀតថា សមិទ្ធផលទាំងអស់នេះមិនអាចកើតឡើងបានទេ បើគ្មានសន្តិភាព និងការគាំទ្រពីថ្នាក់ដឹកនាំប្រទេសប្រកបដោយភាពឈ្លាសវ៉ៃរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជាគ្រប់ជាន់ថ្នាក់ ដៃគូអន្តរជាតិ និងឧទ្ទិសព្រះរាជកុសលថ្វាយ ព្រះករុណា ព្រះបរមរតនកោដ្ឋ ចំពោះព្រះរាជកិច្ចដ៏ថ្លៃថ្លាលើកិច្ចការវប្បធម៌និងបេតិកភណ្ឌ និងសូមឧទ្ទិសកុសលផលបុណ្យ ចំពោះវិញ្ញាណក្ខន្ធ អតីតថ្នាក់ដឹកនាំជាតិ អន្តរជាតិ និងឥស្សរជនផ្សេងទៀត ចំពោះបុព្វហេតុថែរក្សា ការពាររមណីយដ្ឋានអង្គរ៕




ដោយ៖ គឿន វេត
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា៦ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៤ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា៦ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានជាតិ៦ ថ្ងៃ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


