ព័ត៌មានអន្ដរជាតិ
ក្រុមហ៊ុនបារាំងផ្អាកគម្រោងវារីអគ្គីសនី១.៥ពាន់លានដុល្លារនៅមីយ៉ាន់ម៉ា ក្រុមហ៊ុនបរទេសជាច្រើនទៀតក៏ដកខ្លួន
ក្រុមហ៊ុនថាមពលយក្សរបស់ប្រទេសបារាំង Électricité de France បានផ្អាលគម្រោងវារីអគ្គីសនីរបស់ខ្លួនដែលមានទឹកប្រាក់១.៥ពាន់លានដុល្លារអាមេរិកនៅរដ្ឋសាន ក្នុងប្រទេសមីយ៉ាន់ម៉ាដោយសារកង្វល់ជុំវិញសិទ្ធិមនុស្ស ខណៈរបបយោធាមីយ៉ាន់ម៉ានៅតែបន្តប្រើកម្លាំងសាហាវឃោឃៅបង្ក្រាបអ្នកតវ៉ាប្រឆាំងរដ្ឋប្រហារទូទាំងប្រទេស។
គិតត្រឹមថ្ងៃសុក្រកន្លងទៅនេះ ជនស៊ីវិលជាង២៣០នាក់ត្រូវបានកម្លាំងសន្តិសុខមីយ៉ាន់ម៉ាសម្លាប់ក្នុងការបង្ក្រាបលើបាតុករដោយសន្តិវិធីទូទាំងប្រទេស។

ក្រុមហ៊ុន Électricité de France (EDF) បានជូនដំណឹងដល់ក្រុមសិទ្ធិមនុស្សកាលពីថ្ងៃសុក្រថា ខ្លួនបានផ្អាកគម្រោងអភិវឌ្ឍ Shweli-3 Project រួមទាំងសកម្មភាពអ្នកម៉ៅការបន្តរបស់ខ្លួន។ ដឹកនាំដោយ EDF គម្រោង៦៧១មេហ្គាវ៉ាត់បានកំពុងអភិវឌ្ឍរួមជាមួយក្រុមហ៊ុន Marubeni Corporation របស់ជប៉ុន និងក្រុមហ៊ុនរបស់មីយ៉ាន់ម៉ា Ayeyar Hinthar។
ក្រុមហ៊ុនទាំងនោះបានទទួលគម្រោងអភិវឌ្ឍកាលពីឆ្នាំ២០១៨ក្រោមរដ្ឋាភិបាលដឹកនាំដោយគណបក្សសម្ព័ន្ធជាតិដើម្បីប្រជាធិបតេយ្យ។ គម្រោងត្រូវបានរំពឹងថា នឹងផលិតអគ្គីសនីបាន៣ពាន់លានគីឡូវ៉ាត់ម៉ោងជារៀងរាល់ឆ្នាំសម្រាប់បណ្តាញអគ្គីសនី និងផ្គត់ផ្គង់ដល់ប្រជាពលរដ្ឋជាង៨.៥លាននាក់ទូទាំងប្រទេស។
ក្នុងខែកុម្ភៈ មេដឹកនាំរដ្ឋប្រហារនាយឧត្តមសេនីយ៍ Min Aung Hlaing បាននិយាយថា របបយោធានឹងបន្តគម្រោងវារីអគ្គីសនីដែលមានស្រាប់។
ទោះបីជាយ៉ាងណា ចាប់តាំងពីរដ្ឋប្រហារ ១កុម្ភៈមក កង្វល់សិទ្ធិមនុស្សក្នុងចំណោមវិនិយោគិនបរទេសបានធ្វើឲ្យប្រទេសមីយ៉ាន់ម៉ាបាត់បង់ឱកាសដើម្បីអនុវត្តគម្រោងដែលមានទឹកប្រាក់រាប់ពាន់លានដុល្លារអាមេរិក។
កាលពីដើមខែកុម្ភៈ គម្រោងឧស្សាហកម្មទំនើបដែលមានទឹកប្រាក់១ពាន់លានដុល្លារអាមេរិកវិនិយោគដោយក្រុមហ៊ុនឧស្សាហកម្មអចលនទ្រព្យធំបំផុតរបស់ប្រទេសថៃ Amata Corporation ក៏ត្រូវបានផ្អាកដែរ ដោយសារភ័យខ្លាចពីទណ្ឌកម្មដែលត្រូវដាក់ដោយប្រទេសមហាអំណាចលោកខាងលិច។

ក្រុមហ៊ុនភេសជ្ជៈជប៉ុន Kirin ក៏បានបញ្ឈប់ភាពជាដៃគូពាណិជ្ជកម្មផលិតស្រាបៀរជាមួយក្រុមហ៊ុន Myanma Economic Holdings Public Co. Ltd ដែលជាក្រុមហ៊ុនធំមានម្ចាស់ជាយោធាមីយ៉ាន់មា (MEHL) បន្ទាប់ពីរដ្ឋប្រហារ។
លើសពីនេះទៀត អ្នកជំនួញសិង្ហបុរីលេចធ្លោលោក Lim Kaling បានដកខ្លួនចេញពីការបណ្តាក់ទុនជាមួយក្រុមហ៊ុន MEHL ដែលបានធ្វើអាជីវកម្មបារីដ៏ល្បីបំផុតនៅក្នុងប្រទេស។
EDF បាននិយាយថា ខ្លួនប្រកាន់ភ្ជាប់នូវគោលការណ៍សិទ្ធិមនុស្សជាមូលដ្ឋាន និងអនុសញ្ញានៃអង្គការពលកម្មអន្តរជាតិ ព្រមទាំងគោលការណ៍ណែនាំរបស់អង្គការសហប្រជាជាតិស្តីពីពាណិជ្ជកម្ម និងសិទ្ធិមនុស្ស នៅគ្រប់ផ្នែកដែលចូលរួម។
ក្រុមហ៊ុននិយាយថា ខ្លួនកំពុងតាមដានការវិវត្តនៅក្នុងប្រទេសមីយ៉ាន់ដោយសហការយ៉ាងជិតដិតជាមួយប្រទេសបារាំង និងអាជ្ញាធរសហភាពអឺរ៉ុប៕
ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ Irrawaddy
-
ព័ត៌មានជាតិ៧ ថ្ងៃ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានជាតិ៦ ថ្ងៃ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
សន្តិសុខសង្គម១ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoមន្រ្តីបរិស្ថានស្នើពលរដ្ឋកុំបរិភោគត្រីងាប់ និងផ្អាកប្រើប្រាស់ទឹកព្រែកត្រែង នៅស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង


