Connect with us

ជីវិតកម្សាន្ដ

Lee Min-ho បដិសេធ​ពាក្យ​ចចាមអារ៉ាម​ទាក់ទង​ជាមួយ​ Park Bom

បានផុស

នៅ

តារាសម្តែង Lee Min-ho ដែលបច្ចុប្បន្នកំពុងសម្តែងក្នុងរឿង «When the Stars Gossip» របស់ទូរទស្សន៍ tvN បានបដិសេធពាក្យចចាមអារ៉ាមដែលកំពុងល្បីល្បាញថា លោកមានទំនាក់ទំនងស្នេហាជាមួយ Park Bom សមាជិកក្រុម K-pop 2NE1 ។

ភ្នាក់ងាររបស់តារាសម្ដែងប្រុស គឺ MYM Entertainment បានប្រាប់ Hankook Ilbo កាលពីថ្ងៃសុក្រថា «Lee Min-ho មិនមានទំនាក់ទំនងផ្ទាល់ខ្លួនជាមួយ Park Bom ទេ ដូច្នេះពាក្យចចាមអារ៉ាមទាំងនោះគឺគ្មានមូលដ្ឋានឡើយ» ។

ទោះបីជាយ៉ាងណា ពាក្យចចាមអារ៉ាមទាំងនោះបានចាប់ផ្តើមសាយភាយ បន្ទាប់ពីសមាជិកក្រុម 2NE1 បានចែករំលែករូបថតរបស់ Lee Min-ho នៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម ចាប់តាំងពីខែកញ្ញាឆ្នាំមុន ដោយសំដៅទៅលើគាត់ថា «ប្តីរបស់ខ្ញុំ» និងទាក់ទាញការចាប់អារម្មណ៍ជាសាធារណៈយ៉ាងច្រើនកុះករ។

នៅថ្ងៃទី ១៣និង ១៥ ខែកុម្ភៈ នាងបានរៀបរាប់គាត់ម្តងទៀតតាមរយៈគណនីមួយផ្សេងទៀតដោយបង្ហោះថា «គាត់ពិតជាប្តីរបស់ខ្ញុំមែន» ។ ទោះជា​ក្រោយ​ការ​បង្ហោះ​នោះ​ត្រូវ​បាន​លុប​ចេញ​ក៏​ដោយ ក៏​នាង​បញ្ជាក់​ថា ពាក្យ​ចចាមអារ៉ាម​នេះ​គឺ​ជា​ការ​ពិត។ ចំពេលមានការរំពឹងទុក Park Bom សរសេរថា ខ្ញុំបានបង្ហោះវាព្រោះវាជាការពិត។ សូមអរគុណចំពោះការចាប់អារម្មណ៍របស់អ្នក ហើយខ្ញុំនឹងបន្តធ្វើឲ្យអស់ពីសមត្ថភាពជាមួយក្រុម 2NE1។

បន្ទាប់ទើប ភ្នាក់ងាររបស់ Park បានពន្យល់ថា នាងគ្រាន់តែជាអ្នកគាំទ្រការសម្តែងរបស់ប្រុស នៅក្នុងរឿង The Heirs (២០១៣) ប៉ុន្តែយ៉ាងណាក៏ដោយ ការអះអាងម្តងហើយម្តងទៀតរបស់នាង បានធ្វើឲ្យមនុស្សជាច្រើនមានការសងសង្ស័យនិងនិនយល់អំពីគោលបំណងរបស់តារាស្រីកូរ៉េឡើយ។

ដោយឡែក កាល​ពី​ថ្ងៃ​អង្គារ តារាស្រីវ័យ៤០ឆ្នាំថែមទាំងនិយាយ​ថា «ខ្ញុំ​ពិត​ជា​នៅ​ម្នាក់​ឯង» Lee Min-ho បានសុំឲ្យខ្ញុំបង្ហោះវា ប៉ុន្តែខ្ញុំនៅលីវ» ដែលប្រយោគទាំងនេះ បានជំរុញឲ្យមានភាពចម្រូងចម្រាសបន្ថែមទៀត។ បន្ទាប់​ពី​ការ​ថ្លែង​ម្តង​ហើយ​ម្តង​ទៀត​របស់​នាង ភ្នាក់ងារ​របស់តារាប្រុស បាន​សម្រេច​ចិត្ត​ដោះ​ស្រាយ​បញ្ហា​មួយនេះផ្ទាល់តែម្ដង៕

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អត្ថបទ៖ សាង ស្រីល័ក្ខ

ចុចអាន៖ត្រូវគេចាប់អារម្មណ៍រឿងសម្រស់ធ្លាក់ Song Hye Kyo បញ្ចាក់យ៉ាងពេញអត្ថន័យ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

អត់ខ្មាស់ពិភពលោក បាញ់មកកម្ពុជាមុន តែ ផែថងតាន ថា ខាងខ្លួន​ខំអត់ធ្មត់​ និងចាស់ទុំជាងគេទៅវិញ

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

សារព័ត៌មានថៃសម្រុកផ្សាយពីភាពរងគ្រោះរបស់ខ្លួន ខណៈកងទ័ពថៃ​ជាអ្នកបង្កហេតុ​

ព័ត៌មានអន្ដរជាតិ៥៧ នាទីutes មុន

​​សារ​ព័ត៌មានល្បីៗ​ផ្សាយ​ថា ថៃ​​​បើក​ការ​បាញ់​ប្រហារ​កម្ពុជា និង​ឆ្លងចូលទឹកដីកម្ពុជា​​

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

ជាល្បិចឬយ៉ាងណា? ក្រោយអនុព័ន្ធយោធាបរទេសមិនខ្វល់ស្តាប់ ទាហានថៃ ៥នាក់ទៀតក៏ដើរជាន់មីន 

ព័ត៌មានជាតិ១០ ម៉ោង មុន

កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៧ ឈ្មោះ ហ្វ្រង់ស៊ីស្កូ (Fransisco)

Sokha Hotels

ព័ត៌មានពេញនិយម