កីឡា
វិសាខា ឬ ក្រុមខេត្តស្វាយរៀង ឡើងវគ្គផ្តាច់ព្រ័ត្រ តេជោលីគ?
ក្រុមបាល់ទះវិសាខា ត្រូវប្រឈមនឹងក្រុមខ្លាំង ស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ពានរង្វាន់តេជោលីគ វេលាម៉ោង៤រសៀល ថ្ងៃសៅរ៍ ទី២២ ខែកុម្ភៈ ឆ្នាំ២០២៥ នៅវិមានពហុកីឡដ្ឋានជាតិអូឡាំពិក។

កាលពីវគ្គវិលជុំសន្សំពិន្ទុ ជុំទី១ ក្រុមវិសាខា ស្ថិតនៅលេខ៣ ក្នុងតារាងពិន្ទុ បន្ទាប់ពីឈ្នះ៥ប្រកួត និងចាញ់២ប្រកួត ខណៈក្រុមខេត្តស្វាយរៀង ស្ថិតនៅលេខ៥ តាមរយៈជ័យជម្នះ៣លើក និងចាញ់៤លើក។ ចូលជុំទី២ ព្រះខ័នរាជស្វាយរៀង បានឡើងមកឈរលើកំពូលតារាង ដោយបាន ឈ្នះ៤ប្រកួត និងចាញ់១ប្រកួត ហើយវិសាខា ស្ថិតនៅលេខ៤ បន្ទាប់ពីឈ្នះ២ប្រកួត និងចាញ់៣ប្រកួត។
ប្រវត្តិជួបគ្នា២លើក នៅជុំទី១ វិសាខា បានយកឈ្នះ ក្រុមខេត្តស្វាយរៀង ដោយលទ្ធផល ៣-២ ប៉ុន្តែនៅជុំទី២ ក្រុមខេត្តស្វាយរៀង បានយកឈ្នះវិញដោយលទ្ធផល ៣-០។ នៅពេល ក្រុមខេត្តស្វាយរៀង ចាញ់ ជាពេលដែលពួកគេទើបនាំចូលកីឡាករថ្មីហ្វឹកហាត់ជាមួយគ្នារយៈពេលខ្លី ប៉ុន្តែនៅពេល វិសាខា ចាញ់ក្នុងជុំទី២ ដោយសារ គួន ម៉ុម មានបញ្ហារបួសចង្កេះ។

យ៉ាងណា នៅពេលនេះ ក្រុមទាំងពីរសុទ្ធតែកំពុងពេញល្អដូចគ្នា ដូច្នេះច្បាស់លាស់គឺតឹងតែងខ្លាំង។ កីឡាករវាយផ្តាច់ឆ្នើមរបស់ក្រុមខេត្តស្វាយរៀងគឺកីឡាករឥណ្ឌា R. Ashwal ដែលបានក្លាយជាកីឡាករល្អប្រចាំការប្រកួតច្រើនជាងគេរហូត៧ដង។ កីឡាករសំខាន់របស់វិសាខា គឺ គួន ម៉ុម បានក្លាយជាកីឡាករល្អប្រចាំការប្រកួត៥ដង។
ថ្ងៃសៅរ៍ ទី២២ កុម្ភៈ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ
- ខេត្តស្វាយរៀង vs វិសាខា (ម៉ោង៤រសៀល)
- ក្រសួងមហាផ្ទៃ vs បញ្ជាការដ្ឋានអង្គរក្ស (ម៉ោង៦ល្ងាច)
ថ្ងៃអាទិត្យ ទី២៣ កុម្ភៈ វគ្គផ្តាច់ព្រ័ត្រ
- ក្រុមចាញ់ vs ក្រុមចាញ់ ដណ្តើមលេខ៣ (ម៉ោង៤រសៀល)
- ក្រុមឈ្នះ vs ក្រុមឈ្នះ ដណ្តើមជើងឯក (ម៉ោង៦ល្ងាច)
បេក្ខភាពដណ្តើមពានឯកត្តជនជាអ្នកវាយផ្តាច់ឆ្នើម៖
- កីឡាករឥណ្ឌា R. Ashwal បានក្លាយជាកីឡាករល្អប្រចាំការប្រកួត៧ដង
- កីឡាករឥណ្ឌូណេស៊ី Luvi បានក្លាយជាកីឡាករល្អប្រចាំការប្រកួត៦ដង
- កីឡាករកម្ពុជា គួន ម៉ុម បានក្លាយជាកីឡាករល្អប្រចាំការប្រកួត៥ដង
- កីឡាករកម្ពុជា ធី ម៉េងឡាយ បានក្លាយជាកីឡាករល្អប្រចាំការប្រកួត៣ដង
- កីឡាករកម្ពុជា មឿន ម៉េងឡាយ បានក្លាយជាកីឡាករល្អប្រចាំការប្រកួត៣ដង
អត្ថបទ៖ វីរបុត្រ

-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពលរដ្ឋថៃ នៅជាប់ព្រំដែនមីយ៉ាន់ម៉ា កំពុងត្រៀមខ្លួនសម្រាប់ភាពអាសន្ន
-
ព័ត៌មានជាតិ១៣ ម៉ោង ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
បច្ចេកវិទ្យា៤ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ
-
សន្តិសុខសង្គម១៥ ម៉ោង ago
ជនមិនស្គាល់មុខ លីបារី ១០៥ សុង ឆ្លងកាត់ច្រកអន្តរជាតិភ្នំដី ត្រូវកម្លាំងគយចាប់បាន