Connect with us

ព័ត៌មានជាតិ

កម្ពុជា-អ៊ីស្រាអ៊ែលជំរុញកម្មវិធីសិក្សាភាសារបស់ប្រទេសទាំងពីរ

បានផុស

នៅ

ក្រសួងអប់រំកម្ពុជា និងឯកអគ្គរដ្ឋទូតអ៊ីស្រាអ៊ែលប្រចាំកម្ពុជាមាននិវាសនដ្ឋាននៅបាំងកកបានចុះកិច្ចព្រមព្រៀងថ្មីមួយជួយដល់ការអប់រំ ក្នុងនោះក៏មានផ្លាស់ប្ដូរការសិក្សាភាសាប្រទេសទាំងពីរផងដែរ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមរយៈកិច្ចព្រមព្រៀងដែលចុះហត្ថលេខារវាងឧបនាយករដ្ឋមន្ត្រី ហង់ជួន ណារ៉ុន និងលោកស្រី Orna Sagiv កាលពីថ្ងៃទី២០ ខែកុម្ភៈនោះប្រទេសអ៊ីស្រាអ៊ែលនិងជំរុញឱ្យមានការអភិវឌ្ឍកម្មវិធីសិក្សាភាសាខ្មែរនៅអ៊ីស្រាអ៊ែល ខណៈកម្ពុជាក៏នឹងជំរុញអភិវឌ្ឍកម្មវិធីសិក្សាភាសាភាសាអ៊ីស្រាអ៊ែលនៅកម្ពុជាផងដែរ។

ក្រៅពីការជំរុញលើការសិក្សាភាសាភាគីទាំងពីរកឹនឹងជំរុញឱ្យមានទស្សនកិច្ចសិក្សាដល់គ្រូបង្រៀន ជំនួយការគ្រូ នាយកសាលាផងដែរ ព្រមទាំងជំរុញឱ្យមានកិច្ចសហប្រតិបត្តិការរវាងគ្រឹះស្ថានអប់រំ និងស្រាវជ្រាវអ្នកជំនាញ និងបញ្ញវន្តក្នុងប្រទេសទាំងពីរ ការចូលរួមទៅវិញទៅមកក្នុងសន្និសីទស្តីពីវិទ្យាសាស្ត្រ ការផ្លាស់ប្តូរផ្នែកកីឡានិងជំរុញកិច្ចសហប្រតិបត្តិការរវាងយុវជននៃប្រទេសទាំងពីរ។

ឧបនាយករដ្ឋមន្ត្រី ហង់ជួន ណារ៉ុន ថ្លែងអំណរគុណរដ្ឋាភិបាលអ៊ីស្រាអែលដែលបានយកចិត្តទុកដាក់ និងបន្តចូលរួមចំណែកដ៏សំខាន់ដល់ការអភិវឌ្ឍធនធានមនុស្សនៅកម្ពុជា ជាពិសេសបានបណ្ដុះបណ្ដាលធនធានមនុស្សប្រកបដោយសក្តានុពលក្នុងវិស័យកសិកម្ម និងបានគូសបញ្ជាក់នូវការគាំទ្រលើគំនិតផ្តួចផ្តើមកិច្ចសហប្រតិបត្តិការថ្មីៗ ក្នុងវិស័យវិស្វកម្មបច្ចេកវិទ្យា STEM និងសហគ្រិនភាព ដោយរំពឹងថាកិច្ចព្រមព្រៀងថ្មីនេះ នឹងត្រួសត្រាយផ្លូវឈានទៅសម្រេចបានគោលដៅថ្មីៗរួមគ្នាកាន់តែច្រើនបន្ថែមទៀត ក្នុងបុព្វហេតុអភិវឌ្ឍមូលធនមនុស្សប្រកបដោយចីរភាព គាំទ្រដល់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គមជាតិប្រទេសទាំងពីរ៕

អត្ថបទដោយ ហ៊ុន សិរីវឌ្ឍន៍

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម