សន្តិសុខសង្គម
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
កម្លាំងនាយកដ្ឋាននគរបាលប្រឆាំងការជួញដូរមនុស្ស និងការពារអនិតិជន សហការជាមួយកម្លាំងមូលដ្ឋានខណ្ឌសែនសុខ ចុះបង្រ្កាបទីតាំងហាងផឹកស៊ីមួយកន្លែងយីហោ ម្លប់ធ្នង់ មានលាភ ពាក់ពន្ធ័ករណីជួញដូរផ្លូវភេទ និងឃាត់ខ្លួននារីជាង២០នាក់។

ប្រតិបត្តិការនេះបានធ្វើឡើងនៅវេលាម៉ោងជាង១១យប់ ថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៥ នៅតាមបណ្ដោយផ្លូវ ១៩៥២ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

ប្រភពពីនគរបាលជំនាញបានឲ្យដឹងថា មុនឈានដល់ការចុះបង្ក្រាបទីតាំងហាង ម្លប់ធ្នង់ មានលាភ នេះ គឺមានសេចក្ដីរាយការណ៍មកថា ក្នុងទីតាំងហាងនេះ មានបង្កប់ដោយនារីបម្រើសេវាផ្លូវភេទជាច្រើននាក់នៅក្នុងហាង។ មន្ត្រីជំនាញថា ក្នុងករណីភ្ញៀវដែលមកផឹកស៉ី ស្រវឹងហើយត្រូវការនារីមប្រើសេវាផ្លូវភេទ ហើយតថ្លៃត្រូវគ្នា ក៏មានសេវានោះតែម្ដង។

ក្នុងរង្វង់ប្រតិបត្តិការនេះ កម្លាំងនគរបាលបានឃាត់មនុស្សស្រីជាង២០នាក់ និងអ្នកគ្រប់គ្រងទីតាំងហាងយកទៅនាយកដ្ឋាននគរបាលប្រឆាំងការជួញដូរមនុស្ស និងការពារអនិតិជន នៃអគ្គស្នងការនគរបាលជាតិ ដើម្បីអនុវត្តបន្តតាមនីតិវិធី៕
អត្ថបទ៖ សុភា



-
កីឡា២ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម១ សប្តាហ៍ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ២ ថ្ងៃ agoយន្តហោះ F-16 ថៃទម្លាក់គ្រាប់បែក MK-82 ចំនួន៧គ្រាប់កម្ទេចស្ពានជ័យជម្នះ លោក ហេង រតនា លើកឡើងពីប្រវត្តិសាងសង់ឆ្នាំ១៩៨៤
-
ព័ត៌មានជាតិ១៨ ម៉ោង agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអគ្គនាយករងគយ ឆ្លើយតបភាពយឺតយ៉ាវក្នុងការរត់ឯកសារបែបបទ នាំទំនិញចេញចូលប្រទេសកម្ពុជា


