ជីវិតកម្សាន្ដ
សាន់ឆាយ ទទួលមរណភាពយូរហើយ នៅតែមិនអាចទៅដោយស្ងប់ចិត្តបាន
Barbie Hsu ឬតួសាន់ឆាយ បានទទួលមរណភាពកាលពី ២៤ ថ្ងៃមុន ប៉ុន្តែការបញ្ចុះសពរបស់តារាស្រីមិនទាន់ត្រូវបានយល់ព្រមនៅឡើយទេ។ ជាពិសេស សូម្បីតែវិធីបញ្ចុះសពក៏បង្កភាពចម្រូងចម្រាសក្នុងចំណោមសមាជិកគ្រួសារដែលធ្វើឲ្យហេតុការណ៍នេះមានការរំខានដល់សាធារណជន។ ក្រៅពីនោះ បញ្ហាបែងចែកទ្រព្យសម្បត្តិ និងការមើលថែកូន បានក្លាយជាប្រធានបទក្នុងកាសែតជាច្រើន។
យោងបណ្ដាញសារព័ត៌មាន QQ កាលពីថ្ងៃទី ២៥ ខែកុម្ភៈ បានរាយការណ៍ថា Barbie បានស្លាប់ភ្លាមៗក្នុងអំឡុងពេលធ្វើដំណើរទៅកាន់ប្រទេសជប៉ុន។ យោងតាមបទប្បញ្ញត្តិបង្ការជំងឺរាតត្បាតនៅក្នុងប្រទេសម្ចាស់ផ្ទះ សាកសពរបស់ រូបនាងត្រូវបានបូជាជាមុនសិន ទើបអាចយកផេះត្រលប់មកស្រុកកំណើតវិញ។
ដំបូងឡើយ Dee Hsu ដែលជាប្អូនស្រីរបស់ Barbie ខូចចិត្តយ៉ាងខ្លាំង ហើយមានអារម្មណ៍ខុសចំពោះបងស្រីដែលខ្លួនចង់ទុកផេះក្នុងគ្រួសារ ដើម្បីអាចនិយាយជាមួយបងស្រីជាញឹកញាប់។ ក្រោយមក ទើបចាប់ផ្ដើមបញ្ចុះសពបងស្រីដោយដាក់ផេះនៅក្រោមដើមឈើក្នុងទីបញ្ចុះសព។ ក្រុមគ្រួសារនឹងមិនសង់ស្តូបដើម្បីចៀសវាងការរំខាន ហើយថា វិធីសាស្រ្តបញ្ចុះសពនេះ គឺជាបំណងប្រាថ្នារបស់សាន់ឆាយ នាងចង់ការពារបរិស្ថាន ហើយចាកចេញដោយស្ងប់ស្ងាត់ដោយមិនមានការរំខាន។
យ៉ាងណាមិញ ស្វាមីរបស់ Barbie Hsu តារាចម្រៀងកូរ៉េ DJ Koo មិនយល់ស្របនឹងការបញ្ចុះសពបែបនេះទេ។ គាត់ជឿថាសាន់ឆាយ សមនឹងទទួលបានការចងចាំ ដូច្នេះគាត់ចង់បញ្ចុះនាង និងសាងអនុស្សាវរីយ៍សម្រាប់តារាស្រី ដើម្បីឲ្យកូនទាំងពីររបស់គាត់មានកន្លែងចងចាំម្តាយ។
DJ Koo បាននិយាយថាគាត់នឹងមិនឈប់ស្វែងរកកន្លែងសមរម្យសម្រាប់កប់ Barbie នោះទេ។ DJ បានប្រាប់ Next Apple ថា ខ្ញុំចង់កប់នាងនៅកន្លែងឯកជនមួយ ដែលគ្រួសារអាចទៅលេងបានគ្រប់ពេល។ ខ្ញុំបានសម្រេចចិត្តជ្រើសរើសកន្លែងបញ្ចុះសពឡើងវិញ បន្ទាប់ពីពិភាក្សាជាមួយក្រុមគ្រួសារ។ យ៉ាងណា ដោយសារជម្លោះក្នុងគ្រួសារ ពិធីបុណ្យសពតារាស្រីរូបនេះ មិនទាន់បានបញ្ចប់នៅឡើយទេ។
ទន្ទឹមនោះដែរ កាលពីពេលថ្មីៗនេះផលិតករ Wang Wei Zhong ដែលជាមិត្តជិតស្និទ្ធរបស់ Barbie បានធ្វើសន្និសីទសារព័ត៌មានមួយដើម្បីចែករំលែកគំនិតរបស់គាត់ក្នុងការបញ្ចុះសពតារាស្រី។ គាត់ជឿជាក់ថា គ្រួសារគួរតែបោះបង់ការគិតមមៃរបស់ពួកគេ គោរពបុគ្គលិកលក្ខណៈស្ងប់ស្ងាត់ និងបើកចំហរ ហើយចៀសវាងការបង្វែរបុគ្គលដែលបានស្លាប់ទៅជាចំណាប់អារម្មណ៍សាធារណៈ។
លើសពីនេះ បើតាមប្រព័ន្ធផ្សព្វផ្សាយតៃវ៉ាន់ បន្ទាប់ពី Barbieបានទទួលមរណភាព កូនពីរនាក់របស់នាង បានទទួលរងផលប៉ះពាល់ផ្លូវចិត្ត។ នៅពេលដែល Wang Xiaofei មកយកកូនរបស់គាត់ គាត់ត្រូវនាំពួកគេទៅមន្ទីរពេទ្យដើម្បីពិនិត្យសុខភាព។ ការប្រយុទ្ធគ្នាលើកេរដំណែលរបស់ តារាស្រី ក៏ជាការចាប់អារម្មណ៍របស់សាធារណជននាពេលបច្ចុប្បន្នផងដែរ។
គយរបញ្ចាក់ដែរថា Barbie Hsu បានទទួលមរណៈភាពកាលពីថ្ងៃទី ០៣ ខែកុម្ភៈ ក្នុងប្រទេសជប៉ុន បន្ទាប់មកត្រូវបានបូជា ហើយផេះរបស់នាងត្រូវបាននាំយកទៅតៃវ៉ាន វិញ។ ពិធីលាតារាស្រី ត្រូវបានធ្វើឡើងនៅថ្ងៃទី ១៥ ខែកុម្ភៈ ដោយមានតែសាច់ញាតិ និងសហការីជិត១០នាក់ប៉ុណ្ណោះដែលចូលរួម៕

អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖ឌីជេ Koo ទាមទារបណុលរាប់លានដុល្លារដែលអតីតស្វាមីសាន់ឆាយធ្លាប់ជំពាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៧ ថ្ងៃ ago៣ ថ្ងៃចូលឆ្នាំថ្មី ខេត្តក្រចេះទទួលទេសចរមកកម្សាន្តប្រមាណ ៦៩ ៩៦២ នាក់ ខណៈព្រែកកាំពីជាគោលដៅទាក់ទាញបំផុត
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoវិនិយោគិនបរទេសដកខ្លួនពីទីផ្សារថៃ ខណៈវិបត្តិថាមពលគំរាមកំហែងសេដ្ឋកិច្ច
-
ព័ត៌មានជាតិ៥ ថ្ងៃ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoប្រធានាធិបតីអ៊ីរ៉ង់ ប្រាប់ត្រាំថា គ្មានសិទ្ធិដកហូតនុយក្លេអ៊ែរអ៊ីរ៉ង់ ទេ


