វប្បធម៌ ជំនឿ
ចូលដើមខែមិនាភ្លាម ខាល មមី និងច ការងាររីកចម្រើនខ្លាំង លុយកាក់ក៏មិនខ្វះចាយ
នៅដើមខែមិនា ជាខែដែលពោរពេញដោយភាពរស់រវើក និងឱកាស របស់ឆ្នាំខាល មមី និងច ដោយយោងទៅតាមហោរាសាស្ត្រនៃសត្វទាំង ១២ ក្នុងឆ្នាំ ២០២៥ នេះបានធ្វើការទស្សទ៍ទាយថា អ្នកទាំង៣នឹងមានជីវិតរុងរឿង សុខសុភមង្គលក្នុងជីវិតយ៉ាងត្រជាក់ត្រជុំបំផុត។
ជាពិសេស ដោយសារតែការខិតខំប្រឹងប្រែងព្យាយាមកាលពីកន្លងមក បានធ្វើឲ្យមនុស្សឆ្នាំទាំង៣នេះពោរពេញដោយហិរញ្ញាវត្ថុនាថ្ងៃខាងមុខ។ មិនតែប៉ុណ្ណោះ ពួកគេក៏មានមនុស្សជុំវិញតាមជួយជ្រុមជ្រែងយ៉ាងត្រចង់ថែមទៀត។
ឆ្នាំខាល

លក្ខណៈលេចធ្លោបំផុតរបស់មនុស្សដែលកើតក្នុងឆ្នាំខាល គឺភាពក្លាហាននិងភាពរឹងមាំ។ ពួកគេដូចជាខ្លា ដែលក្លាហានមិនខ្លាចប្រឈមមុខនឹងបញ្ហាប្រឈមនិងការលំបាកណាមួយឡើយ។ ដូច្នេះហើយ សត្វក្នុងរាសីទាំងនេះក៏ជាអ្នកដឹកនាំក្នុងការងារ ឬក្នុងការតស៊ូ តែងតែប្រកាន់ខ្ជាប់នូវគោលដៅរបស់ខ្លួន។ ទោះជួបរឿងលំបាកយ៉ាងណា ក៏អ្នកកើតឆ្នាំខាល ត្រៀមខ្លួនប្រឈមមុខនិងតស៊ូដើម្បីសម្រេចនូវអ្វីដែលខ្លួនចង់បាន ។
អ្នកដែលកើតក្នុងឆ្នាំខាល នឹងមានរបកគំហើញដ៏សំខាន់ក្នុងអាជីពរបស់ពួកគេនៅឆ្នាំ ២០២៥។ នៅឆ្នាំនេះ ភាពជាអ្នកដឹកនាំ និងការប្រតិបត្តិរបស់ពួកគេ នឹងត្រូវបានពង្រីកជាអតិបរមា ជាពិសេសនៅកន្លែងធ្វើការ ដែលអាចនឹងបង្ហាញពីទេពកោសល្យ និងភាពក្លាហានមិនធម្មតា។ មិនថាវាកំពុងចាប់ផ្តើមគម្រោងថ្មី ឬផ្សព្វផ្សាយគម្រោងចាស់ទេ ឆ្នាំខាលអាចដោះស្រាយវាបានយ៉ាងងាយស្រួល។
នៅខែមីនា អ្នកដែលកើតក្នុងឆ្នាំខាល នឹងទទួលបានជំនួយដ៏អស្ចារ្យពីមនុស្សជុំវិញ គេទាំងនោះ អាចជាថ្នាក់លើ មិត្តរួមការងារ ឬដៃគូរ។ មនុស្សទាំងនេះនឹងផ្តល់ដំបូន្មាន និងការគាំទ្រដល់ពួកគេនៅពេលដ៏សំខាន់។ លើសពីនេះទៀត សញ្ញារាសីចក្រក្រុមនេះ ក៏អាចដោះស្រាយវិបត្តិដែលអាចកើតមានផងដែរ។
ឆ្នាំ មមី

អ្នកដែលកើតក្នុងឆ្នាំសេះ តែងតែពោរពេញដោយថាមពលសកម្មនិងចូលចិត្តចូលរួមក្នុងសកម្មភាពសង្គម។ ពួកគេមានសមត្ថភាពក្នុងការបំផុសគំនិតអ្នកដទៃតាមរយៈភាពរីករាយ និងរបៀបរស់នៅវិជ្ជមាន។ បុគ្គលិកលក្ខណៈរស់រវើកជួយឲ្យសញ្ញារាសីចក្រក្រុមនេះ ងាយស្រួលទាក់ទងជាមួយមនុស្ស ហើយក្លាយជាចំណុចកណ្តាលនៃការយកចិត្តទុកដាក់នៅឯកិច្ចប្រជុំ។
នៅកន្លែងធ្វើការ ពួកគេតែងតែត្រៀមខ្លួនរួចជាស្រេចដើម្បីទទួលយកកិច្ចការលំបាកៗដោយស្មារតីសុទិដ្ឋិនិយម និងមិនខ្លាចឧបសគ្គ។ ជាមួយនឹងជំនាញទំនាក់ទំនងល្អ អ្នកដែលកើតក្នុងឆ្នាំសេះ តែងតែចេះបង្កើតទំនាក់ទំនង និងរក្សាទំនាក់ទំនងឲ្យស្ថិតស្ថេរ។ ពួកគេមានភាពរួសរាយរាក់ទាក់ និងងាយស្រួលបញ្ចូលទៅក្នុងក្រុមសង្គមផ្សេងៗគ្នា។ ដោយសារតែភាពឆ្លាតវៃ និងប្រាជ្ញារបស់ឆ្នាំនេះ ក្នុងការប្រាស្រ័យទាក់ទងគ្នា ធ្វើឲ្យពួកគេមានភាពទាក់ទាញ និងការចូលចិត្តពីមនុស្សជាច្រើន។ ទោះជាយ៉ាងណាក៏ដោយ ពួកគេក៏ត្រូវប្រុងប្រយ័ត្នផងដែរ ដើម្បីចៀសវាងការនិយាយត្រង់ពេក ឬរំជើបរំជួលក្នុងស្ថានភាពរសើបណាមួយ។
អ្នកកើតឆ្នាំមមី ក៏ជាប្រភេទពោពេញដោយថាមពល និងភាពរីករាយ។ ពួកគេមានភាពសកម្ម ឧស្សាហ៍ព្យាយាម និងតែងតែធ្វើតាមគោលដៅរបស់ខ្លួន។ នៅដើមខែមីនាសត្វនេះ នឹងសម្រេចបាននូវលទ្ធផលដ៏អស្ចារ្យនៅកន្លែងធ្វើការដោយសារការខិតខំប្រឹងប្រែងនិងការតស៊ូ។ ជារឿយៗ អ្នកដែលកើតក្នុងឆ្នាំនេះ មិនខ្លាចនឹងធ្វើការនឿយហត់ ហើយសុខចិត្តធ្វើការខ្លាំងជាងអ្នកដទៃ ដើម្បីឲ្យពួកគេទទួលបានឱកាស និងរង្វាន់កាន់តែច្រើន។ មិនតែប៉ុណ្ណោះ ពួកគេមានភាពប្រែប្រួលខ្ពស់ ហើយអាចរីកចម្រើនយ៉ាងឆាប់រហ័សក្នុងបរិយាកាសផ្សេងៗគ្នា។ សញ្ញារាសីចក្រនេះ ក៏ល្អក្នុងការទាញយកប្រយោជន៍ពីគុណសម្បត្តិរបស់ខ្លួន ធ្វើឲ្យប្រសើរឡើងឥតឈប់ឈរនូវសមត្ថភាព និងគុណភាពរបស់ខ្លួន និងដាក់គ្រឹះរឹងមាំ ដើម្បីសម្រេចបាននូវសេរីភាពហិរញ្ញវត្ថុ។
ឆ្នាំ ច
ខែមីនាគឺជាពេលវេលាមាសសម្រាប់ច ដោយសារមានការគាំទ្រពីតារាល្អៗ អ្នកនឹងទទួលជោគជ័យសំខាន់ៗជាច្រើនក្នុងការងារ និងអាជីវកម្ម។ គម្រោងដែលអ្នកចូលរួមនឹងនាំមកនូវប្រាក់ចំណូលដ៏ច្រើន ដែលជួយអ្នកពង្រឹងមុខតំណែងហិរញ្ញវត្ថុរបស់អ្នក។ ជាពិសេស អ្នកដែលកើតឆ្នាំច ក៏មានឱកាសទទួលបានប្រាក់កម្រៃដែលនឹកស្មានមិនដល់ ដូចជាប្រាក់រង្វាន់ ឬប្រាក់ចំណេញពីការវិនិយោគជាដើម។
យ៉ាងណា នៅក្នុងខែនេះ អ្នកកើតឆ្នាំឆ្កែ ក៏គួរយកចិត្តទុកដាក់លើការគ្រប់គ្រងការចំណាយដែរ។ ទោះបីជាហិរញ្ញវត្ថុរបស់អ្នកល្អក៏ដោយ អ្នកត្រូវគិតឲ្យបានហ្មត់ចត់មុននឹងចំណាយលើអ្វីដែលមិនចាំបាច់។
ផ្តល់អាទិភាពដល់ការវិនិយោគលើផ្នែកដែលមានសក្តានុពលប្រាក់ចំណេញខ្ពស់ ហើយកុំភ្លេចរក្សាទុកចំណែកនៃប្រាក់ចំណូលរបស់អ្នក ដើម្បីការពារពីហានិភ័យដែលមិននឹកស្មានដល់។ ជាងនេះទៅទៀត អ្នកដែលកើតក្នុងឆ្នាំច ក៏គួរតែឆ្លៀតយកលាភសំណាងរបស់ខ្លួន ដើម្បីពង្រីកបណ្តាញទំនាក់ទំនងរបស់ខ្លួន ដែលអាចបង្កើតឱកាសសម្រាប់កិច្ចសហប្រតិបត្តិការបន្ថែមទៀតនាពេលអនាគត។
ងាកមកកាន់ជីវិតឯកជនវិញ នាពេលនេះ អ្នកនឹងមានឱកាសរីករាយនឹងពេលវេលាដែលមិនអាចបំភ្លេចបានជាមួយមនុស្សជាទីស្រលាញ់ ខណៈពេលដែលបង្កើតទំនាក់ទំនងល្អជាមួយមិត្តរួមការងារ និងដៃគូ។ ដូច្នេះ ចូរប្រើឱកាសទាំងនេះឲ្យបានច្រើនបំផុត ដើម្បីពង្រឹងតំណែងរបស់អ្នក និងបន្តទទួលបានសំណាងបន្ថែមទៀតនាពេលអនាគត៕

គ្រូ ណុប
ចុចអាន៖ចុងខែកុម្ភៈ រកានិងមមែ មានជីវិតផ្លាស់ប្តូរ ជួបតែភាពរុងរឿងប៉ុណ្ណោះ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
ព័ត៌មានជាតិ៤ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
សេដ្ឋកិច្ច១ សប្តាហ៍ agoអតីតនិស្សិតពេទ្យសត្វម្នាក់ ចាប់របរចិញ្ចឹមមាន់សាច់រកចំណូលបានសមរម្យផ្គត់ផ្គង់គ្រួសារ
-
សន្តិសុខសង្គម៣ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស


