ព័ត៌មានអន្ដរជាតិ
គីម ជុងអ៊ុន អំពាវនាវឲ្យបង្កើតកងទ័ពទំនើប ត្រៀមទុកសម្រាប់សង្គ្រាម
ក្នុងអំឡុងពេលទស្សនកិច្ចទៅកាន់សាលាយោធា មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានអំពាវនាវឲ្យមានការកសាងកងទ័ពដ៏រឹងមាំ និងទំនើប ដើម្បីត្រៀមទប់ទល់នឹងសង្គ្រាម។

យោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មានរដ្ឋ KNCA នៅថ្ងៃពុធទី២៦ខែកុម្ភៈឆ្នាំ២០២៥ លោក គីម បានរិះគន់ការគ្រប់គ្រង និងប្រតិបត្តិការមិនល្អរបស់សាលា ដោយនិយាយថា សាលាមិនបានបំពេញតាមការចង់បានរបស់គណបក្សកាន់អំណាចពាក់ព័ន្ធនឹង«ទំនើបកម្ម និងលក្ខណៈសម្បត្តិជឿនលឿន» ក្នុងការកសាងកងទ័ពដ៏មានឥទ្ធិពល។
លោកបានបញ្ជាឲ្យមានការកែលម្អគ្រឿងបរិក្ខារឡើងវិញ និងពង្រឹងការអប់រំផ្តោតលើការអនុវត្ត ដើម្បីឲ្យសិស្សបានស្វែងយល់អំពី «បទពិសោធន៍ជាក់ស្តែងនៃសង្គ្រាមសម័យទំនើប» និងដើម្បីធ្វើជាម្ចាស់លើអាវុធទំនើបៗ និងឧបករណ៍បច្ចេកទេស។
មេដឹកនាំវ័យ៤១ឆ្នាំរូបនេះ បានបន្ថែមថា៖ «ស្ថានភាពអន្តរជាតិបច្ចុប្បន្ន ដែលមានលក្ខណៈឆេវឆាវ និងបះបោររបស់ពួកចក្រពត្តិនិយម ត្រូវបានបង្ហាញយ៉ាងបើកចំហបំផុតក្នុងប្រវត្តិសាស្ត្រ ហើយសង្រ្គាម និងការបង្ហូរឈាមក្លាយជារឿងធម្មតា ទាមទារឲ្យកងកម្លាំងប្រដាប់អាវុធត្រូវត្រៀមទប់ទល់នឹងសង្រ្គាមយ៉ាងល្អឥតខ្ចោះជាទីបំផុត»។
ដំណើរទស្សនកិច្ចរបស់លោក គីម ទៅកាន់បណ្ឌិតសភាយោធា Kang Kon ធ្វើឡើងបន្ទាប់ពីកូរ៉េខាងជើងបានបញ្ជូនទាហានរាប់ពាន់នាក់ទៅកាន់រុស្ស៊ី ដើម្បីគាំទ្រសង្រ្គាមប្រឆាំងនឹងអ៊ុយក្រែន។ ក្នុងសប្តាហ៍នេះ លោក គីម ក៏បានទៅទស្សនាសាកលវិទ្យាល័យនយោបាយ Kim Il Sung ផងដែរ ដោយនៅទីនោះលោកបានអំពាវនាវឲ្យយោធាត្រូវមានភក្តីភាព និងការលះបង់។
ទីភ្នាក់ងារស៊ើបការណ៍សម្ងាត់របស់ប្រទេសកូរ៉េខាងត្បូង បាននិយាយថា ការត្រួតពិនិត្យអង្គភាពយោធា និងការហ្វឹកហ្វឺនរបស់លោក គីម អាចជាផ្នែកមួយនៃការរៀបចំសម្រាប់ការបញ្ជូនទាហានបន្ថែមទៅកាន់រុស្ស៊ី។
មន្ត្រីកូរ៉េខាងត្បូង បានព្រមានថា កូរ៉េខាងជើងអាចទទួលបានអត្ថប្រយោជន៍ពីការផ្គត់ផ្គង់សព្វាវុធ និងកងទ័ពដើម្បីប្រយុទ្ធក្នុងប្រទេសរុស្ស៊ី ដោយទទួលបានបទពិសោធន៍ និងការយល់ដឹងពីប្រតិបត្តិការលើសមរភូមិទំនើប។
ប្រទេសអ៊ុយក្រែន កន្លងមកបានប្រាប់ថា កងកម្លាំងកូរ៉េខាងជើងបានរងរបួសយ៉ាងច្រើននៅក្នុងប្រទេសរុស្ស៊ី ដោយមានទាហានជាង ៣០០០នាក់បានស្លាប់ ឬរងរបួសនៅដើមខែមករាឆ្នាំនេះ៕
ដោយ៖ ឈាង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៧ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


